សេដ្ឋកិច្ចចិនបានស្ទុះងើបឡើងវិញខ្លាំងនៅត្រីមាសទី៤ឆ្នាំ២០២០ ដែលជំរុញដោយតម្រូវការកាន់តែខ្លាំងទាំងក្នុង និងក្រៅប្រទេស រួមទាំងគោលនយោបាយជំរុញសេដ្ឋកិច្ច ដែលគេរំពឹងថា នឹងផ្តល់នូវកំណើនដ៏រឹងមាំក្នុងឆ្នាំ ២០២១ នេះ ។
ការវិភាគដែលស្ទាបស្ទង់ដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុប GDP របស់ចិនបានកើនឡើង៦.១ភាគរយកាលពីខែតុលា ដល់ខែធ្នូ បើធៀបនឹងកំណើននៅរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដោយកើនពីអត្រា៤.៩ភាគរយនៅក្នុងត្រីមាសទី៣ ។ ប្រការនេះអាចនឹងធ្វើឱ្យចិនមួយឆ្នាំពេញមានកំណើនផលិតផលក្នុងស្រុកសរុប GDP ២.១ ភាគរយ ដែលទំនងជាធ្វើឱ្យចិនក្លាយជាប្រទេសសេដ្ឋកិច្ចធំតែមួយគត់ ដែលឃើញកំណើនកាលពីឆ្នាំមុន ប៉ុន្តែនៅតែជាល្បឿនខ្សោយបំផុតរបស់ប្រទេសនេះក្នុងរយៈពេលជាងបួនទសវត្សរ៍ ។
សូមជម្រាបថា ដោយមានវិធានការទប់ស្កាត់វីរុសយ៉ាងតឹងរ៉ឹង និង ជំនួយសង្គ្រោះបន្ទាន់សម្រាប់អាជីវកម្មនោះ សេដ្ឋកិច្ចចិនបានស្ទុះងើបឡើងវិញជាបណ្តើរៗ ពីការធ្លាក់ចុះយ៉ាងខ្លាំង៦.៨ភាគរយក្នុងរយៈពេល០៣ខែដំបូងនៃឆ្នាំ ២០២០ នៅពេលដែលជំងឺកូវីដ១៩បានផ្ទុះឡើងដំបូងនៅទីក្រុងវូហាន ហើយរីករាលដាលពេញទំហឹងលើពិភពលោក ៕
ប្រភព៖ Reuters



[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/08/2026
ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

លុយយេនធ្លាក់ថ្លៃ បន្ថែមសម្ពាធលើវិបត្តិសន្តិសុខស្បៀងរបស់ជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/08/2026
នៅពីក្រោយវប្បធម៌ម្ហូបអាហារដ៏ល្បីល្បាញរបស់ជប៉ុន ដូចជា Sushi, Udon និង Sake ប្រទេសមហាអំណាចសេដ្ឋកិច្ចអាស៊ីមួយនេះកំពុងប្រឈមនឹងបញ្ហាសន្តិសុខស្បៀងដ៏ស្មុគស្មាញ ខណៈការពឹងផ្អែកលើការនាំចូល ការធ្លាក់ថ្លៃប្រាក់យេន និងផលប៉ះពាល់ពីគោលនយោបាយកសិកម្មចាស់ៗកំពុងបង្កើនភាពងាយរងគ្រោះ
[ads-global layout_id=6 position_id=2 ads_size=2]





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content