ប៉េកាំង ៖ រដ្ឋាភិបាលចិន បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានបង្កើតគំនិតសង្គ្រាមត្រជាក់ ហើយអំពាវនាវឱ្យមានការខិតខំប្រឹងប្រែង ដើម្បីជួសជុលទំនាក់ទំនងដ៏តានតឹងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចេញផ្សាយយុទ្ធសាស្រ្តសន្តិសុខជាតិ ដែលចាត់ទុកចិន និងរុស្ស៊ី ជាគូប្រកួតប្រជែងដ៏សំខាន់។

ក្រសួងការបរទេសចិនក៏បានរិះគន់សហរដ្ឋអាមេរិកផងដែរ អំពីការបង្កើតច្បាប់គាំពារពាណិជ្ជកម្ម (Trade Protectionism) បន្ទាប់ពីរដ្ឋមន្ត្រីរតនាគារជាតិអាមេរិក លោកស្រី Janet Yellen បាននិយាយថា សហរដ្ឋអាមេរិកនឹងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោករបស់ខ្លួន ដើម្បីការពារប្រឆាំងនឹងការបង្ខិតបង្ខំផ្នែកភូមិសាស្ត្រនយោបាយដោយប្រទេសចិន រុស្ស៊ី និងរដ្ឋាភិបាលផ្សេងទៀត។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង ថ្លែងថា ការគិតក្នុងសង្គ្រាមត្រជាក់ និងល្បែងសូន្យ (zero-sum games) ដែលបង្កឱ្យមានជម្លោះភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែងអំណាចដ៏ធំ គឺមិនមានប្រជាប្រិយភាព និងគ្មានការស្ថាបនានោះទេ។ ទន្ទឹមគ្នា លោកស្រីបានអំពាវនាវឱ្យសហរដ្ឋអាមេរិកសហការជាមួយចិន ហើយត្រឡប់ទៅរកការលើកកម្ពស់ទំនាក់ទំនងរវាងចិន-អាមេរិក ដែលមានសុខភាពល្អ និងស្ថិរភាពវិញ។
គួរបញ្ជាក់ថា យុទ្ធសាស្ត្រសន្តិសុខជាតិរបស់សេតវិមានត្រូវបានដាក់ចេញកាលពីថ្ងៃពុធទី១២ ខែតុលា ដោយក្នុងនោះបង្ហាញថា សហរដ្ឋអាមេរិក ព្យាយាមទប់ស្កាត់ការកើនឡើងឥទ្ធិពលរបស់ប្រទេសចិន និងបានគូសបញ្ជាក់សាជាថ្មីអំពីសារសំខាន់នៃការងារជាមួយសម្ព័ន្ធមិត្ត ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលប្រទេសប្រជាធិបតេយ្យកំពុងជួបប្រទះ។ ឯកសារកម្រាស់ ៤៨ទំព័រ ដែលត្រូវបានពន្យារពេលដោយការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន គឺមិនមានការផ្លាស់ប្តូរអ្វីធំដុំ និងបង្ហាញគោលលទ្ធិនយោបាយការបរទេសថ្មីសំខាន់ៗនោះទេ។ ផ្ទុយទៅវិញ វាបង្ហាញពីទស្សនៈដែលថា ភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក គឺជាគន្លឹះក្នុងការយកឈ្នះលើការគំរាមកំហែងជាសកល ដូចជាបម្រែបម្រួលអាកាសធាតុ និងការកើនឡើងនៃរបបផ្តាច់ការជាដើម៕ ប្រភព៖ AP និង Reuters ប្រែសម្រួល ៖ ទីណា និងបុត្រា

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content