ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់​ចិន BYD  អាចនឹងយកឈ្នះលើ​ Tesla នៅលើទីផ្សាររថយន្ត

បរទេស៖​ យោងតាម​ប្រភពព័ត៌មានពី CNBC បានរាយការណ៍ថា ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់​ចិន BYD  អាចនឹងយកឈ្នះលើ​ Tesla ក្នុងការលក់រថយន្តអគ្គិសនី EV នៅឆ្នាំនេះ ជាមួយនឹងក្ដីរំពឹងថា ទីផ្សាររថយន្តប្រើអគ្គិសនីសុទ្ធ BEV នឹងកើនឡើងផងដែរ។

យោងតាមការស្រាវជ្រាវមួយរបស់ Counterpoint បានបង្ហាញថា ការផ្លាស់ប្តូរនេះបានបញ្ជាក់ពីលក្ខណៈថាមវន្តនៃទីផ្សារ EV សកលលោក។ ការលក់យានយន្តអគ្គិសនី EV នៅត្រីមាសទី ២ របស់ BYD បានកើនឡើងជិត ២១ ភាគរយប្រចាំឆ្នាំ ឬស្ម់ើនឹងប្រមាណ ៤២៦ ០៣៩ គ្រឿង ខណៈដែលការចែកចាយរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះ ៤,៨​ ភាគរយ ឬ មកនៅត្រឹម ៤៤៣ ៩៥៦ គ្រឿង។ កាលពីឆ្នាំមុន ផលិតកម្មសរុបរបស់ BYD មានចំនួនច្រើនជាង ៣ លានគ្រឿង ខណៈដែលផលិតកម្មរថយន្តសរុបរបស់ Tesla មានចំនួន ១,៨៤ លានគ្រឿងក្នុងរយៈពេល ២ ឆ្នាំជាប់គ្នា។

ក្រៅពីនេះ នៅមានកត្តាជាច្រើនដែលមានចំណែកក្នុងការធ្លាក់ចុះរបស់ក្រុមហ៊ុន Tesla ហើយកត្តាធំជាងគេគឺក្រុមហ៊ុននេះហាក់ដូចជាកំពុងបោះបង់ចោលនូវម៉ូដែលដែលមានតម្លៃសមរម្យជាងមុន។ មិនត្រឹមតែប៉ុណ្ណោះ រថយន្តរបស់ BYD មានតម្លៃថោកជាង ដោយម៉ូដែល Seagull ដែលទើបចេញថ្មីៗនេះមានតម្លៃត្រឹមតែជាង ១ ម៉ឺនដុល្លារតែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ចិននៅតែជាកម្លាំងលេចធ្លោនៅក្នុងទីផ្សាររថយន្តប្រើអគ្គិសនីសុទ្ធ BEV ដោយ BYD នាំមុខគេ។ ការលក់រថយន្តប្រើអគ្គិសនីសុទ្ធ BEV របស់ចិនត្រូវបានប៉ាន់ប្រមាណថា នឹងមានចំនួន ៤ ដងនៃការលក់របស់អាមេរិកខាងជើងក្នុងឆ្នាំ២០២៤។ មិនត្រឹមតែប៉ុណ្ណោះ ចិននឹងបន្តកាន់កាប់ចំណែកទីផ្សារច្រើនជាង ៥០ ភាគរយនៃការលក់រថយន្តប្រើអគ្គិសនីសុទ្ធ BEV ទូទាំងពិភពលោករហូតដល់ឆ្នាំ២០២៤ ហើយការលក់ BEV របស់ចិនត្រូវបានព្យាករណ៍ថា នឹងឈានដល់កំពូលលើសពីការបូកបញ្ចូលគ្នានៃការលក់របស់អាមេរិកខាងជើង និងអឺរ៉ុបនៅឆ្នាំ២០៣០ ។

កាល​ពី​ខែ​មុន សហភាព​អឺរ៉ុប​បាន​ប្រកាស​ថា ខ្លួន​នឹង​ដំឡើង​ពន្ធ​បន្ថែម​លើ​ក្រុមហ៊ុន​រថយន្ត EV របស់​ចិន ដើម្បី​ដោះស្រាយករណីលំហូរចូលនៃរថយន្តមានចិនតម្លៃទាប និងការឧបត្ថម្ភដោយរដ្ឋាភិបាលចិន ដែលជា​ការ​គំរាម​កំហែងដល់​ឧស្សាហកម្ម​សហភាព​អឺរ៉ុប។ លើសពីនេះ ការដាក់ពន្ធបន្ថែមនឹងអនុវត្តចំពោះក្រុមហ៊ុនគោលដៅចំនួន ៣ រួមមាន៖ BYD ១៧,៤ ភាគរយ, Geely ២០ ភាគរយ, និង SAIC ៣៨,១​ ភាគរយ។ ការដាក់ពន្ធបន្ថែមនេះលើសពីស្តង់ដារពន្ធ ១០ ភាគរយ ដែលដាក់លើរថយន្ត EV នាំចូលរាល់ដង។ កាលពីខែមុន គណៈកម្មការអឺរ៉ុបបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា ការដាក់ពន្ធបន្ថែមនេះគឺ បណ្តោះអាសន្ន ប៉ុន្តែនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ៤ ខែកក្កដា ប្រសិនបើការពិភាក្សាជាមួយអាជ្ញាធរចិនមិនទទួលបានដំណោះស្រាយជាលទ្ធផល។

លោក Liz Lee នាយករងរបស់ Counterpoint Research បាននិយាយថា អត្រាពន្ធថ្មីរបស់សហភាពអឺរ៉ុបសម្រាប់រថយន្ត EV របស់ចិនមានគោលបំណងកម្រិតទីផ្សារសម្រាប់ក្រុមហ៊ុនផលិត EV នៅអឺរ៉ុប ដែលកំពុងតស៊ូប្រកួតប្រជែងជាមួយនឹងការនាំចូលក្នុងតម្លៃទាបពីប្រទេសចិន។ យ៉ាងណាមិញ ការដាក់ពន្ធបន្ថែមទអាចជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តចិនឆ្ពោះទៅរកទីផ្សារដែលកំពុងរីកចម្រើនដូចជាមជ្ឈិមបូព៌ា និងអាហ្វ្រិក អាមេរិកឡាទីន អាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់។

របាយការណ៍ពី Counterpoint  បង្ហាញថា ការលក់រថយន្តប្រើអគ្គិសនីសុទ្ធ BEV ជាសកលត្រូវបានព្យាករណ៍ថានឹងឈានដល់ ១០ លាននៅឆ្នាំ ២០២៤​ ខណៈដែលរថយន្តប្រើម៉ាស៊ីនចំហេះខាងក្នុងកំពុងធ្លាក់ចុះជាប្តបន្ទាប់។ កំណើននេះនឹងត្រូវបានគាំទ្រដោយកិច្ចខិតខំប្រឹងប្រែងក្នុងគោលបំណងធ្វើឱ្យការចំណាយ និងកំណត់តម្លៃសមរម្យសម្រាប់ EV ឲ្យមានប្រសិទ្ធភាព៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ