បុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម! ពលរដ្ឋគួររៀបចំផែនការចំណាយឱ្យច្បាស់លាស់ដើម្បីចៀសវាងការចាយវាយខុសខ្ទង់

ភ្នំពេញ៖ បុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ឬបុណ្យនានិទាឃរដូវ ដែលជាធម្មតាគេតែងហៅថា បុណ្យចូលឆ្នាំចិន គឺថ្ងៃឈប់សម្រាកដ៏សំខាន់បំផុត សម្រាប់ជនជាតិចិន ឬបងប្អូនមានសែស្រឡាយចិន-វៀតណាម។ ពិធីបុណ្យចូលឆ្នាំចិន ត្រូវបានចាត់ទុកជាថ្ងៃដ៏មានសារៈសំខាន់ សម្រាប់ប្រជាជនចិន ហើយវាក៏មានឥទ្ធិពលទៅលើប្រទេសជិតខាង ក្នុងប្រទេសកម្ពុជាយើងផងដែរ ជាពិសេសចំណងវប្បធម៌ ជាមួយប្រជាជន ដែលជនជាតិចិនទំនាក់ទំនងជាមួយ។

អំឡុងពេលពិធីបុណ្យចូលឆ្នាំចិននេះដែរ គេសង្កេតឃើញថា ប្រជាពលរដ្ឋ ដែលមានសែស្រឡាយចិន ត្រូវការចំណាយប្រាក់ជាច្រើនដើម្បីធ្វើដំណើរកម្សាន្តទៅជួបជុំគ្រួសារ ជប់លៀង និងចែកអាំងប៉ាវជាដើម។ លើសពីនេះ ឆ្លៀតក្នុងឱកាសពីធីបុណ្យនេះដែរ គេឃើញបងប្អូនប្រជាជានខ្មែរជាច្រើនក៏ចេញដើរកម្សាន្ត និងចំណាយលុយច្រើនផងដែរ។ ដូច្នេះដើម្បីចៀសវាងការចំណាយខុសខ្ទង់ ឬលើសពីផែនការចំណាយថវិការបស់អ្នក និងដើម្បីកុំឱ្យប៉ះពាល់ដល់ការចំណាយ ប្រជាពលរដ្ឋត្រូវរៀបចំផែនការចំណាយឱ្យច្បាស់លាស់ ដទៃទៀត បន្ទាប់ពីពិធីបុណ្យមួយនេះ។

ការចំណាយតិច ឬច្រើនមិនមែនជាបញ្ហាទេ ដែលបណ្តាលឱ្យមានការចំណាយខុសខ្ទង់ទេ។ បើមើលទៅសេដ្ឋកិច្ច ការចាយវាយច្រើនរបស់ប្រជាពលរដ្ឋនឹងធ្វើចរន្តលុយល្អប្រសើរ ហើយសេដ្ឋកិច្ចរីកក៏មានការរីកចម្រើន។

ក្នុងន័យសេដ្ឋកិច្ច ឧទាហរណ៍ អំឡុងពេលមានបុណ្យទាន ប្រជាពលរដ្ឋចាយលុយច្រើនលើសណ្ឋាគារ ទិញទំនិញ ម្ហូបអាហារ កន្លែងលក់ដូរ និងអ្នកប្រកបអាជីវកម្មពាក់ព័ន្ធនឹងទទួលបានផលប្រយោជន៍ច្រើន។ ជាមួយគ្នានេះ បើការចាយវាយមិនមានផែនការ មិនត្រូវខ្ទង់ ខុសខ្ទង់ ឬមិនបានព្រាងទុក ចាយទៅលើសពីលទ្ធភាពក្នុងការចំណាយ នោះវាធ្វើឱ្យប៉ះពាល់ដល់ការចំណាយផ្សេងៗ ឬក៏ប៉ះពាល់ដល់ការចំណាយក្នុងគ្រួសារ។

ជាធម្មតា បើអ្នកបានព្រាងទុកសម្រាប់ការផែនការចំណាយរបស់អ្នក អ្នកដឹងលទ្ធភាពក្នុងការចំណាយ នោះមិនឱ្យប៉ះពាល់ដល់ការចំណាយផ្សេងៗទៀតទេ។ ប៉ុន្តែបើអ្នកមិនបានព្រាងទុកសម្រាប់ការចំណាយ ដោយយកចំណូលមកចំណាយ ដែលធ្វើឱ្យប៉ះពាល់ដល់ការចំណាយជាប្រចាំ ហើយឈានដល់ការត្អួញត្អែហេតុធ្វើបានជាមានចំណាយ ដោយសារការចំណាយរបស់អ្នកមិនមានការរៀបចំខ្ទង់ចំណាយឱ្យមានត្រឹមត្រូវ។

ប្រជាពលរដ្ឋមួយចំនួនទៅលេងស្រុកកំណើត ឬដើរលេងកម្សាន្តជារៀងរាល់ឆ្នាំ នាឱកាសចូលឆ្នាំចិន  ពួកគាត់ដឹងថា មានកម្មពិធីអ្វីខ្លះ និងចំណាយអស់ប៉ុន្មាន ដូច្នេះ ពេលចូលឆ្នាំចិន ហើយគាត់ត្រូវចំណាយប៉ុន្មាន គាត់នឹងត្រៀមទុកសម្រាប់ការចំណាយ។ ប៉ុន្តែបញ្ហាមិនមែនដូច្នេះ បញ្ហាគឺគាត់អត់បានត្រៀម ហើយយកចំណូលធម្មតាប្រចាំខែ ទៅចំណាយសម្រាប់តែរយៈបីថ្ងៃ នោះហើយវាធ្វើឱ្យប៉ះពាល់ដល់ការចំណាយប្រចាំខែរបស់គាត់ ទម្រាំតែទទួលបានចំណូលប្រចាំខែថ្មីមកវិញ។

ប្រជាពលរដ្ឋត្រូវមានគម្រោងថវិកាឱ្យច្បាស់លាស់ ដូច្នេះការចាយវាយរបស់យើងនឹងមិនប៉ះពាល់ដល់ខ្ទង់ចំណាយជីវភាព ឬតម្រូវការរបស់យើងទេ។ ពេលយើងមានផែនការ និងគម្រោងថវិកា យើងដឹងថាតើត្រូវចាយវាយនៅពេលណា  ដូច្នេះយើងមានគម្រោង យើងមានការសន្សំទុក ដើម្បីចំណាយពេលណា ដែលយើងត្រូវចំណាយ។ ដូច្នេះបើសិនជាប្រជាពលរដ្ឋមានការៀបចំបែបនេះ ក្រុមគ្រួសារនីមួយៗមានលទ្ធភាពច្រើនក្នុងការចំណាយ ពេលកម្មពិធីឈប់សម្រាក។

សូមបញ្ជាក់ផងដែរថា ពិធីបុណ្យចូលឆ្នាំចិន ក៏បានប្រារព្ធធ្វើផងដែរ នៅក្នុងប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ កម្ពុជា ក៏ដូចជាប្រទេសដទៃទៀត ដែលមានប្រជាជនចិនរស់នៅដោយស្របច្បាប់ ភាគច្រើន គឺប្រទេសស្ថិតនៅក្បែរសមុទ្រចិន។ ពិធីបុណ្យនេះ បានក្លាយទៅជាផ្នែកមួយ នៃវប្បធម៌ប្រពៃណី របស់ប្រទេសទាំងនោះ។ នៅក្នុងប្រទេសកាណាដា ទោះបីជាពិធីបុណ្យចូលឆ្នាំចិន មិនមែនជាថ្ងៃឈប់សម្រាកជាផ្លូវការក៏ដោយ ក៏ប្រជាជនចិនជាច្រើន នៅតែប្រារព្ធពិធីនេះ យ៉ាងទូលំទូលាយ ហើយប្រៃសណីយ៍នៃប្រទេសកាណាដាបានចែកចាយតែមសម្រាប់ប្រើនៅឆ្នាំថ្មី នៅតាមគេហដ្ឋាននីមួយៗផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ