ជីប ម៉ុង បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ផ្សារទំនើប6A៖ ប្រែក្លាយតំបន់ 6A ឱ្យក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងសហគមន៍ដ៏រស់រវើក​ ស៊ីវិល័យ

ភ្នំពេញ៖ ក្រុមហ៊ុន Chip Mong Retail និង Chip Mong Land ដែលជាពាណិជ្ជកម្មដ៏រឹងមាំរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ផ្សារទំនើបថ្មី 6A ។ នេះគឺជាជំហានយុទ្ធសាស្ត្រថ្មីមួយក្នុងការកែប្រែមុខមាត់តំបន់ផ្លូវជាតិលេខ 6A ឱ្យក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការរស់នៅដ៏មានឧត្តមភាព។

តាមរយៈការអភិវឌ្ឍផ្សារទំនើប និងគម្រោងលំនៅឋានលំដាប់អភិជន ជីប ម៉ុង មានគោលដៅប្រែក្លាយតំបន់តាមបណ្ដោយផ្លូវជាតិលេខ 6A រហូតដល់តំបន់ព្រែកអញ្ចាញ និងព្រែកតាមាក់ ឱ្យក្លាយជា “សហគមន៍រស់រវើក”។ គម្រោងនេះមិនត្រឹមតែផ្ដល់នូវកន្លែងទិញទំនិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញសកម្មភាពពាណិជ្ជកម្ម បង្កើតឱកាសមាសសម្រាប់អាជីវកម្មក្នុងស្រុក និងក្រៅស្រុក ការអភិវឌ្ឍចម្រុះ៖បញ្ចូលគ្នារវាងការរស់នៅ ការបំពេញកិច្ចការងារ និងការកម្សាន្តក្នុងតំបន់តែមួយ បង្កើនភាពងាយស្រួលដល់ប្រជាជនដែលរស់នៅតំបន់នេះឱ្យទទួលបានបទពិសោធន៍រស់នៅបែបស៊ីវិល័យ។

ការលេចរូបរាងឡើងនៃគម្រោងនេះ បានក្លាយជាមេដែកយ៉ាងសំខាន់ក្នុងការទាក់ទាញដៃគូពាណិជ្ជកម្មធំៗឱ្យចូលរួមវិនិយោគ និងបង្កើតសហគមន៍ថ្មីស្រឡាងមួយ។ អ្វីដែលកាន់តែពិសេសនោះ គឺគម្រោងនេះត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ស្របតាមចក្ខុវិស័យ១០០ ឆ្នាំទៅមុខរបស់ក្រុមហ៊ុនជីប ម៉ុង ក្នុងគោល​ដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរ កសាងហេដ្ឋារចនាសម្ព័ន្ធដែលរឹងមាំ និងមាននិរន្តរភាពសម្រាប់អ្នកជំនាន់ក្រោយ ផ្ដល់នូវបទពិសោធន៍រស់នៅ និងការទិញទំនិញលំដាប់អន្តរជាតិ។

លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រឺថែល និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានថ្លែងថា៖ ផ្សារទំនើប ជីប ម៉ុង រីថែល( Chip Mong retail) ជាផ្សារមួយដែលតភ្ជាប់រវាងអ្នកលក់ និងអ្នកទិញ ផ្តល់នូវទំនុកចិត្ត គុណភាព លើសពីការទិញទំនិញធម្មតា ។

លោកជំទាវបានបន្តថា៖

«តំបន់៦A នេះមានមនុស្សរស់នៅច្រើន ហើយក៏មានហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើន។ ដង់ស៊ីតេមនុស្សវិញមានកម្រិតខ្ពស់ ហើយការរស់នៅមានភាពស៊ីវិល័យ និងមានកម្លាំងចាយវាយច្រើន។​​ យើងអាចកត់សម្គាល់បានយ៉ាងងាយ ដោយសារយើងឃើញថា បុរីធំៗសុទ្ធតែបានមកបង្កើតនៅទីតាំងនេះ ជាពិសេស​ គឺ បុរី ជីប ម៉ុង លែន ដែលវិនិយោគរហូតដល់ ១៩០ ហិកតា»។

លោកជំទាវបានបន្តថា ចំណុចសំខាន់មួយទៀត គឺហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ សម្បូរដោយសមិទ្ធផលធំៗរបស់រដ្ឋ និងឯកជន ដូចជា៖ វិមានឈ្នះ-ឈ្នះ, ពហុកីឡដ្ឋានជាតិមរតកតេជោ, មន្ទីរពេទ្យតេជោសន្តិភាព, រមណីយដ្ឋាន និងសាលារៀនល្បីៗជាច្រើន។ កត្តាទាំងនេះហើយដែលជំរុញឱ្យផ្សារទំនើប ជីប ម៉ុង 6A ជាផ្សារយុទ្ធសាស្ត្រសម្រាប់អ្នករស់នៅជុំវិញ និងអ្នកដែលមានបំណងចង់មកបង្កើតអាជីវកម្មនៅទីនេះ។ លក្ខណៈពិសេសមួយទៀត គឺការឌីហ្សាញ (Design) ដែលយកកត្តាប្រវត្តិសាស្ត្រតំបន់ (ព្រែកលៀប, បាក់ខែង) មកបញ្ចូលជាមួយលក្ខណៈធម្មជាតិ និងការរៀបចំខាងក្នុងដ៏ទំនើប។ នៅទីនេះមានរោងភាពយន្ត ភោជនីយដ្ឋានល្បីៗ ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ចំណុចសំខាន់បំផុត គឺចង់ឱ្យក្លាយទៅជាមជ្ឈមណ្ឌល (Hub) ឬជាចំណតដ៏ធំមួយសម្រាប់បងប្អូនដែលធ្វើដំណើរពីភ្នំពេញទៅតាមខេត្ត ឬពីខេត្តចូលមកភ្នំពេញវិញ អាចចូលមកសម្រាក ទទួលទានកាហ្វេ ប្រើប្រាស់បន្ទប់ទឹកស្អាត ឬទិញទំនិញសម្រាប់ក្រុមគ្រួសារបាន។

លោកជំទាវបានបន្ថែមថា៖

«ខ្ញុំជឿជាក់ថា ទំនុកចិត្តគឺសំខាន់ ទំនុកចិត្តទៅលើអក្សរ C (Chip Mong) ហ្នឹង​។ ពេលយើងធ្វើអ្វីមួយ បើធ្វើទៅបានល្អហើយ យើងខំបង្កើនវាឱ្យកាន់តែល្អ ហើយបើមិនទាន់បានល្អទេ យើងមិនបោះបង់ទេ យើងនៅតែកែប្រែជាប្រចាំ។ យើងគិតថាខ្លួនយើងនៅក្មេង អ៊ីចឹង យើងត្រូវរៀនសូត្រពីអតិថិជន និងអ្នករស់នៅជុំវិញតំបន់អភិវឌ្ឍន៍ ដើម្បីយល់ពីតម្រូវការរបស់ពួកគាត់»។

លោកជំទាវបានបន្ថែមថា៖ គ្រប់គម្រោងទាំងអស់របស់ផ្សារទំនើប ជីប ម៉ុង គឺតែងតែគាំទ្រឱ្យអាទិភាពសំខាន់ទៅលើបងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងផលិតផលខ្មែរ ព្រោះគោលការណ៍របស់ក្រុមហ៊ុនគឺចង់ឱ្យខ្មែរខ្លាំង។​

លោកជំទាវបញ្ជាក់ថា​ ៖

«ដូច្នេះយើងត្រូវតែយកផលិតផលរបស់គាត់ យកមកដាក់នៅជិតខ្លួនយើង…បើសិនជាគាត់មានការខ្វះខាតទៅលើ Design ឬក៏បញ្ហាអ្វី យើងមានក្រុមការងារសម្រាប់ទៅជួយគាំទ្រពួកគាត់ទៀត ហើយបើសិនជាគាត់មិនទាន់មានលទ្ធភាពអាចទៅជួលទីតាំងរបស់យើងបាន យើងមាន ជីប ម៉ុង Supermarket សម្រាប់ឱ្យគាត់ដាក់ផលិតផលរបស់គាត់លក់ ឬមួយក៏យើងធ្វើជា Shop-in-Shop នៅខាងក្នុង Supermarket ហ្នឹង។​ សម្រាប់អតិថិជនទាំងអស់ ជាពិសេស បងប្អូនអាជីវករ ដែលមានផលិតផលខ្មែរ នេះជាឱកាសធំមែនទែន នៅ Chip Mong 6A។ ព្រោះគម្រោងផ្សេងៗទៀតគឺជិតពេញអស់ហើយ ហើយ Project នេះ ជា Project ថ្មី មិនធំពេក តែថាក៏មិនតូចពេក ហើយពេលវេលាជាមាសប្រាក់ អញ្ចឹងបើសិនជាបងប្អូនអាជីវករចង់ដាក់ផលិតផលខ្លួនឯង ចង់បើកទីតាំងខ្លួនឯង នៅក្នុងផ្សារទំនើប ជីប ម៉ុង 6A ហ្នឹង យើងមានសហការីនៅរង់ចាំទាក់ទងការងារហ្នឹងជាមួយ ហើយគាំទ្រមែនទែនទៅលើផលិតផលខ្មែរយើង»។

អ្នកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកពហុពាណិជ្ជកម្ម និងសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានលើកឡើងថា៖ តាមរយៈការបង្កើតគម្រោងរបស់បុរី ជីប ម៉ុង លែន(Chip Mong land)នេះ បានទាក់ទាញដៃគូពាណិជ្ជកម្មចូលរួមវិនិយោគបង្កើតសហគមន៍ និងបទពិសោធន៍ថ្មីស្រឡាង ស្របតាមចក្ខុវិស័យ១០០ឆ្នាំតទៅមុខ ក្នុងកិច្ចអភិវឌ្ឍន៍ការរស់នៅរបស់ប្រជាជន ។

អ្នកឧកញ៉ា បានបន្តថា៖​

«ជីប ម៉ុង លែន បង្កើតឡើងដើម្បីផ្ដល់នូវ Lifestyle ដ៏សម្បូរបែប ដូចជាមាន កន្លែងហាត់ប្រាណ(Clubhouse) ផ្សារទំនើប ជីប ម៉ុង ស៊ុបពើម៉ាកឃីត និងកន្លែងកម្សាន្តនានា។ ផ្ទះនៅក្នុងគម្រោង ជីប ម៉ុង ត្រូវបានចាត់ទុកជាទ្រព្យសកម្ម (Asset) ដែលតែងតែកើនតម្លៃពីមួយឆ្នាំទៅមួយឆ្នាំ ព្រោះក្រុមហ៊ុនយកចិត្តទុកដាក់លើសន្តិសុខ អនាម័យ និងបរិស្ថានរស់នៅស្ងប់សុខ(Peaceful)។ចំណែកហេដ្ឋារចនាសម្ព័ន្ធរឹងមាំ​​ ដោយក្រុមហ៊ុនផ្ដល់ជូននូវប្រព័ន្ធអ៊ីនធឺណិត ទឹក ភ្លើង និងផ្លូវថ្នល់ដែលតភ្ជាប់ទៅផ្លូវជាតិយ៉ាងល្អប្រសើរ។ ផ្ទះនីមួយៗត្រូវបានកសាងដោយគុណភាពខ្ពស់ និងការរចនាល្អ ដើម្បីទុកជាកេរដំណែលសម្រាប់កូនចៅតទៅមុខទៀត»។

អ្នកឧកញ៉ាបានបញ្ជាក់ថា៖ មូលហេតុដែល ជីប ម៉ុង លែន ជាមួយ ជីប ម៉ុង រីថែល បើកការដ្ឋានសាងសង់ផ្សារនៅទីនេះ ដោយសារមើលឃើញថា ទីតាំង 6A តំបន់ខណ្ឌជ្រោយចង្វារ ជាកន្លែងសក្តានុពលខ្លាំង។ វាស្ថិតនៅលើផ្លូវជាតិ6A តភ្ជាប់តំបន់សេដ្ឋកិច្ចធំៗនៅក្នុងទូទាំងប្រទេសកម្ពុជា ដូចជាតភ្ជាប់ទៅកន្លែងទេសចរណ៍នាទឹកដីសៀមរាប អង្គរវត្ត និងទៅបណ្ដាខេត្តផ្សេងៗទៀត។ លើសពីនេះទៀត ហេតុផលដែលក្រុមហ៊ុនជ្រើសយកទីតាំងនេះមកអភិវឌ្ឍជាមួយ ជីប ម៉ុង លែន ជាសហគមន៍រស់នៅ ដោយសារមានទេសភាពស្អាត និងអាកាសធាតុល្អ មានទន្លេអមសងខាង ដែលជាបរិយាកាសមួយដ៏ល្អ។ ក្នុងពេលឆាប់ៗខាងមុខ ក្រុមហ៊ុន ជីប ម៉ុង លែន នឹងបើកក្លឹបហាត់ប្រាណ (Clubhouse) ដែលធំជាងគេនៅក្នុងស្រុកខ្មែរ គឺនៅ 6A ដែលបំពាក់គ្រឿងសង្ហារឹម គ្រឿងកីឡាដ៏ទំនើប កន្លែងហាត់ប្រាណដ៏ច្រើន ដែលធ្វើឱ្យអ្នករស់នៅក្នុងគម្រោង ជីប ម៉ុង លែន ទាំងអស់ មានភាពងាយស្រួលប្រកបដោយផាសុកភាពខ្ពស់ និងកក់ក្ដៅ​ ទាន់សម័យ។

នៅក្នុងឱកាសជាមួយគ្នានេះ អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង  បានថ្លែងផងដែរថា៖ បើទោះបីស្ថានភាពបច្ចុប្បន្ន សេដ្ឋកិច្ចពិភពលោកកំពុងតែច្របូកច្របល់ ហើយកម្ពុជាទទួលរងប៉ះទង្គិចខ្លាំងក៏ដោយ ប៉ុន្តែ ក្រុមហ៊ុនជីប ម៉ុង នៅតែបន្តធ្វើការវិនិយោគបន្ថែមដោយសារមានគ្រឹះដ៏រឹងមាំ មានបទពិសោធន៍អាជីវកម្មច្បាសា់លាស់ ជាពិសេសមានទុនបម្រុងដ៏ធំ និងហិរញវត្ថុច្បាស់លាស់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *