ផ្សារទំនើប​សហគមន៍​ មាន​និន្នាការ​កើនឡើង​ទាំង​នៅភ្នំពេញ​ និងបណ្ដាខេត្ត

ភ្នំពេញ ៖ ផ្សារទំនើ​បបែបសហគមន៍​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់ផ្ដើមរីកដុះដាល​កាន់តែច្រើនគួរឱ្យកត់សម្គាល់ រាប់​ទាំង​នៅរាជធានីភ្នំពេញ​ និងនៅតាមបណ្ដាខេត្តមួយចំនួន​ ជាពិសេស​នៅតំបន់​មានសក្ដានុពលទេសចរណ៍ ខណៈផ្សារទំនើបធំៗ​មួយចំនួន​ក្នុងរាជធានីភ្នំពេញ បាន និងប្រឈមបិទទ្វារ ដោយសារតែ​បាត់បង់ការគាំទ្រពីអតិថិជនជាបន្តបន្ទាប់ ។​

ជាការកត់សម្គាល់​ក្នុង​រយៈ​ពេលប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ជាពិសេស​​នៅ​ក្រោយ​អំឡុង ​និង​ក្រោយវិបត្តិ​កូវីដ​១៩ ការអភិឌ្ឍ​ផ្សារ​ទំនើប​បែបសហគមន៍នៅតាមទីប្រជុំជនកាន់តែមានកំណើន ទាំង​នៅក្នុងក្រុងភ្នំពេញ និងតាមបណ្ដាខេត្ត ខណៈដែលអតិថិជនក៏មានការគាំទ្រច្រើន។

បើតាម​អ្នក​ជំនាញអចលនទ្រព្យ​​កម្ពុជា​បានលើកឡើងថា អ្នកអភិវឌ្ឍ​ន៍​ផ្សារទំនើប បាន​ចាប់ផ្ដើម​កែ​ប្រែ​​ឥរិយាបថ និងរកយុទ្ធសាស្ត្រ​ទីផ្សារធ្វើយ៉ាងណា​ដើម្បីទាក់ទាញអតិថិជន​ចូល​ក្នុង​ផ្សារ​របស់ខ្លួនកាន់តែច្រើន ។ កាលពីមុន គេ​ពេញ​និ​យ​មដើរនៅក្នុង​​ផ្សារទំនើបធំៗកម្រិតអន្តរជាតិដែលមានប្រភពមកពីក្រៅប្រទេស បំពាក់ម៉ាស៊ីនត្រជាក់ ខណៈដែលផ្សារ​ទំនើប​ធំៗក្រោមការវិនិយោគនៅក្នុងស្រុកចាប់ផ្ដើម​បាត់ភ្ញៀវ​បន្តិចម្ដងៗ​ រហូត​ដល់​​មានផ្សារទំនើបមួយចំនួន​បាន​បិទទ្វារ​ ។​ យ៉ាងណាក៏ដោយ ជាការកត់សម្គាល់ ខណៈដែលផ្សារទំនើបធំៗដែលមានតម្លៃជាច្រើនលានដុល្លារបន្តថមថយអតិថិជនគួរឱ្យព្រួយបារម្ភនោះ វត្តមានផ្សារទំនើបតូចៗបែបសហគមន៍បែរជារីកដុះដាលជាច្រើនកន្លែង ដូចជា​ផ្សារទំនើប​​អេដិន​ហ្គាដិន ( Eden Garden Mall )នៅតំបន់​បឹង​កក់​ខណ្ឌ​ដូន​ពេ​ញ ផ្សារទំនើប​សហគមន៍ The Point នៅមុខស្ថានទូតចិន ផ្សារទំនើប​សហគមន៍ TK Avenue នៅតំបន់​ទួល​គោ​កជាដើម ផ្សារទំនើប Khalandale Mall នៅតំបន់បឹងកក់, ផ្សារ The Ground Market នៅតំបន់បឹងស្នរ ផ្លូវជាតិលេខ១ រួមជាមួយនឹងផ្សារដែលប្រមូលផ្តុំក្រុមហ៊ុនលក់សម្ភារៈមានម៉ាកល្បីៗជាច្រើនទៀត។

អ្នក​​ស្រី អាន សុធីតា​ នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន PropNex Cambodia បាន​លើកឡើងថា ​អ្នកអភិវឌ្ឍន៍​ផ្សារ​ទំនើបដែលអាច​ឈរ​​ជើ​ងបានយូរ​តែងតែរិះរក​នូវ​យុទ្ធសាស្ត្រ​ថ្មីៗ ដើម្បី​ទាក់ទាញអតិថិជ​ន​ចូល​ក្នុងផ្សារ​ទំ​នើ​ប​​​របស់ខ្លួន ។ កត្តា​ដែល​សំខាន់​សម្រាប់ទាក់ទាញ​អតិថិជន​ក្នុងផ្សារទំនើប​​គឺ​ត្រូវ​មានចំណ​ត​គ្រប់គ្រាន់​ និង​ងាយ​ស្រួលក្នុងការ​ចេញចូល​ផ្សារទិញទំនិញ ឬ​មកទទួល​សេវាកម្មនានា​ក្នុងផ្សារទំនើបនោះ ។ ក្រៅ​ពី​នេះ ផ្សារ​​ទំនើបធំៗលក្ខណៈអន្តរជាតិដែលអាចឈរ​ជើង​បានយូរ ​និងមានអតិថិជនចេញចូលច្រើន​នោះ ដោយសារ​តែ​ម្ចាស់​ផ្សារ​តែង​តែ​រៀប​ចំ​តុប​តែង​​លម្អក្នុងផ្សារ​ទៅតាមរដូវ​កាលជាដើម ។

យោងតាមការ​សិក្សាស្រាវជ្រាវ​មួយរ​បស់​ក្រុមហ៊ុន​ CBRE Cambodia បានឱ្យដឹងថា​ ចាប់ពី​ឆ្នាំ២០២០មក​ ឃើ​ញ​​ថា​ ការអភិវឌ្ឍផ្សារទំនើប​បែបសហគមន៍​មានកំណើនគួរឱ្យ​កត់សម្គាល់​ ប៉ុន្តែ​ម​កដល់ឆ្នាំ ២០២៤នេះ មាន​គ​ម្រោ​​ង​អភិវឌ្ឍន៍ផ្សារ​​ទំនើប​បែបសហគមន៍​តែមួយគម្រោង​ប៉ុណ្ណោះ គឺគម្រោង​ផ្សារទំនើប​សហគមន៍៦០ម៉ែត្រ ស្ថិតនៅក្នុង​បណ្ដោយផ្លូវ​សម្ដេចអគ្គ​មហា​សេនា​បតីតេជោហ៊ុន សែន​ ( ផ្លូវ​៦០​ម៉ែត្រ ) ក្នុង​ខណ្ឌមានជ័យ​រាជធានីភ្នំពេញ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ