គម្រោងអភិវឌ្ឍន៍ ស្ថាបនាផែសមុទ្រថ្មីនៅក្នុងក្រុងខេមរិន្ទ នៃខេត្តកោះកុង ដែលគ្រោងនឹងចំណាយថវិកាសរុបអស់ប្រមាណ 1.5លានដុល្លារនោះបានចាប់ផ្តើមបើកការដ្ឋានសាងសង់ហើយនៅព្រឹកថ្ងៃទី13 ខែឧសភា ឆ្នាំ2021នេះ ក្រោមវត្តមានរបស់លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងឯកឧត្តម ម៉ក់ ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ។
គម្រោងសាងសង់កំពង់ផែថ្មីមួយនេះជាប្រភេទបេតុង មានប្រវែង69ម៉ែត្រ និងទទឹង16.5ម៉ែត្រ។ ស្ពានបេតុងភ្ជាប់ទៅផែប្រវែង28ម៉ែត្រ ទទឹង8ម៉ែត្រ ចំនួន2កន្លែងដោយប្រើប្រាស់រយៈពេល2ឆ្នាំនៃការសាងសង់ ធ្វើយ៉ាងណាឱ្យបញ្ចប់នៅឆ្នាំ2022ខាងមុខ។ សម្រាប់ផ្លូវបេតុងចេញចូលផែទំហំ1,622.8 ម៉ែត្រការ៉េ កម្រាស់0.23ម៉ែត្រ រីឯផ្លូវដើរទំហំ100.8ម៉ែត្រការ៉េ កម្រាស់ 0.2ម៉ែត្រ។
គម្រោងសាងសង់កំពង់ផែសមុទ្រថ្មីមួយទៀត នឹងលេចរូបរាងឆាប់ៗ នៅឆ្នាំ ២០២២ ខាងមុខ ខណៈកំពង់ផែទល់មុខសាខាពន្ធដារខេត្តមានសភាពចាស់ទ្រុឌទ្រោមខ្លាំង។ លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី ៣១ ខែមីនានេះថា គម្រោងកំពង់ផែសមុទ្រថ្មីនៅក្នុងក្រុងខេមរភូមិន្ទ ក្រោមចំណាយថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដល់សម្រួលដល់ប្រព័ន្ធធដឹកជញ្ចូនទំនិញរាយ និងវិស័យទេសចរណ៍ ព្រមទាំងពហុវិស័យផងដែរតាមដៃព្រែកកោះប៉ោ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។




វិថីហិរញ្ញវត្ថុ



















Account
Security
Favourite Content