ខេត្តព្រះសីហនុ៖ នៅក្នុងឆ្នាំ2020 ដែលជាឆ្នាំជួបវិបត្តិជំងឺកូវីដ19 នោះ ខេត្តព្រះសីហនុ មានសំណង់ដែលវិនិយោគដោយបរទេសជាង1ពាន់កន្លែងបានផ្អាកដំណើរការ ស្របពេលដែលសំណង់មានម្ចាស់ជាខ្មែរជិត90កន្លែងកំពុងដំណើរការជាធម្មតា នេះបើតាមការបញ្ជាក់របស់លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ ។
លោក ឃាង ភារម្យ បានមានប្រសាសន៍ដូច្នេះថា សំណង់ដែលផ្អាកការសាងសង់ នៅក្នុងអំឡុងជំងឺកូវីដ19នេះ គឺមានម្ចាស់ជាជនបរទេស ហើយភាគច្រើនជាជនជាតិចិនតែម្ដង ព្រោះថានៅពេលមានជំងីនេះរីករាលដាល អ្នកវិនិយោគជាជនជាតិចិន ពួកគាត់ត្រូវត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ ហើយសំណង់ដែលបានបន្តដំណើរផ្សេងទៀតនោះ គឺសុទ្ធសឹងតែជាសំណង់ដែលមានម្ចាស់ជាជនជាតិខ្មែរ ហើយសំណង់នោះមានចាប់ពី5ជាន់ឡើងដល់ប្រមាណជាង៥៣ជាន់ ដែលជនជាតិខ្មែរយើងអាចមានលទ្ធភាពសាងសង់បានផងដែរ ។ លោកបន្តថា ក្នុងបរិបទជំងឺកូវីដ19 វាជាវិបត្តិសកល គឺមិនមែនមានតែកម្ពុជានោះទេ ហើយវិបត្តិនេះ បានជះឥទ្ធិពលច្រើនលើគ្រប់វិស័យ ។ ជាក់ស្ដែងដូចជាវិស័យសំណង់ ក្នុងខេត្តព្រះសីហនុវិញឃើញថា ក្នុងឆ្នាំ2020 សកម្មភាពនៃការសាងសង់ គឺមានការថយចុះ ដោយសំណង់ដែលបានសាងសង់ទាំងអស់មានចំនួន1,514 ទីតាំង ដោយឡែងក្នុងនោះមានសំណង់តែ89ទីតាំងប៉ុណ្ណោះកំពុងដំណើរការសាងសង់ ហើយក្រៅពីនេះ គឺមានការផ្អាកការសាងសង់ផងដែរ ។
លោកបន្ថែមថា បញ្ហាបែបនេះ វាត្រូវតែរង់ចាំនៅពេលជំងឺកូវីដ19 មានការគ្រប់គ្រងបាន ហើយវ៉ាក់សាំងដែលបានផលិតពីបណ្ដាលប្រទេសមួយចំនួន មានលទ្ធផលល្អអាចគ្រប់គ្រងជំងឺកូវីដ19 និងចែកចាយពេញពិភពលោក ពេលនោះការវិនិយោគនឹងមានសញ្ញាណល្អឡើងវិញ ។ លោកបន្តថា សំណង់វិនិយោគក្នុងខេត្តព្រះសីហនុ ភាគច្រើនជាសំណង់អគារខ្ពស់ៗ ដូចជាសំណង់បែបអគារពាណិជ្ជកម្ម សណ្ឋាគារ និងសំណង់ផ្សេងៗទៀត ដែលបម្រើឱ្យវិស័យទេសចរណ៍នៅក្នុងខេត្ត ។ លោកក៏បានបញ្ជាក់ផងដែរថា រយៈពេល4ឆ្នាំចុងក្រោយនេះ គិតចាប់ពីឆ្នាំ2017 ដល់ខែធ្នូ ឆ្នាំ2020 ខេត្តព្រះសីហនុមានសំណង់សរុបបានអនុញ្ញាតឲ្យសាងសង់មានចំនួន 1,514 អគារ មានក្រឡាផ្ទៃសរុប 14,736,559 ម៉ែត្រការ៉េ និងទុនវិនិយោគសរុប 8,049,692,831 ដុល្លារអាមេរិក ៕


[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 16/10/2026
ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

អាម៉េរិកស្នើប្រគល់ទ្រព្យបង្កកទាំងអស់ឱ្យរុស្ស៊ីវិញ ជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាព
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2026
សហរដ្ឋអាម៉េរិកបានស្នើឱ្យមានការដោះបម្រាមបង្កកលើទ្រព្យសម្បត្តិរុស្ស៊ីតម្លៃរាប់ពាន់លានអឺរ៉ូ ដែលកំពុងរក្សាទុកក្នុងសហភាពអឺរ៉ុប ក្នុងគោលបំណងជំរុញកិច្ចព្រមព្រៀងសន្តិភាពសម្រាប់ជម្លោះអ៊ុយក្រែន

លោក Trump ទំនងពិចារណាបណ្ដេញរដ្ឋមន្ត្រីសង្គ្រាម ដើម្បីគេចពីការទទួលខុសត្រូវលើសង្គ្រាមអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump ទំនងជាកំពុងពិចារណាលើលទ្ធភាពបណ្តេញរដ្ឋមន្ត្រីក្រសួងសង្គ្រាម លោក Pete Hegseth ចេញពីតំណែង បន្ទាប់ពីការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិខាងមុខនេះ ដើម្បីជួយដកខ្លួនចេញពីការទទួលខុសត្រូវចំពោះសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់
[ads-global layout_id=6 position_id=2 ads_size=2]





វិថីហិរញ្ញវត្ថុ



















































Account
Security
Favourite Content