តម្រូវការកម្ចីឥណទាន​ បាននឹងកំពុងពង្រីកខ្លួនគាំទ្រសកម្មភាព សេដ្ឋកិច្ច​នៅជនបទ

ភ្នំពេញ ៖ ដោយសារភាពប្រឈមនឹងជំងឺរាតត្បាតកូវីដ-១៩ អត្រាការប្រាក់នៃប្រាក់បញ្ញើ និងឥណទានត្រូវបានធ្លាក់ចុះ តែក៏អាចផ្តល់អត្ថប្រយោជន៍ជាវិជ្ជមានឱ្យអតិថិជនទទួលបានមូលនិធិ ដែលមានតម្លៃសមរម្យ ដើម្បីបន្ត និងពង្រីកអាជីវកម្ម ក៏ដូចជាសកម្ម​ភាពសេដ្ឋកិច្ច ដោយសារតែវិស័យឥណទាននៅកម្ពុជានៅតែមានភាពរឹងមាំស្ថិតក្នុងស្ថានភាព​ល្អប្រសើរ។

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុកម្ពុជា បានរួមចំណែកជួយសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដោយផ្តល់នូវការអនុគ្រោះដល់អ្នកខ្ចីប្រាក់តាមរយៈការរៀបចំឥណទានឡើងវិញ ក្នុងការបន្តបំពេញតម្រូវការហិរញ្ញប្បទានរបស់វិស័យឯកជន ដោយរក្សាបាននូវនិរន្តរភាពនៃការ​ផ្តល់​ប្រាក់​កម្ចីដល់គ្រប់វិស័យនៃសេដ្ឋកិច្ច។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់​អំពីវឌ្ឍនភាពនៃវិស័យ​ធនាគារ​ថា ៖

“ទំហំឥណទានបានបន្តកើនឡើងដោយសារតែការកើនឡើងនៃ​តម្រូវការសម្រាប់​ការ​វិនិយោគ និង​ការ​ចំណាយក្នុងវិស័យដែលគាំទ្រសកម្មភាពសេដ្ឋកិច្ច ខណៈ​កម្ចី​មិន​ដំណើរការនៅតែ​មានកម្រិតទាប​”

ការផ្តល់ប្រាក់កម្ចីពីធនាគារពាណិជ្ជ និងធនាគារឯកទេសដល់អតិថិជនមានចំនួន ៣៨,៦ លាន​ដុល្លារ​អាមេរិក គិតត្រឹមដំណាច់ឆ្នាំ២០២១ ដែលជាការកើនឡើង ២៤,៤ ភាគរយ។ នេះបើ​យោងទៅតាម​ការ​អភិវឌ្ឍនវិស័យធនាគារដែលចេញដោយធនាគារជាតិនៃកម្ពុជា។​

ធនាគារជាតិបានបង្ហាញថា ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជាមានភាពរឹងមាំ និងធន់ ដោយ​ប្រាក់​​​​បញ្ញើបានកើនឡើង ១៧ ភាគរយក្នុងឆ្នាំ២០​២១ កើនដល់ ៣៥,១ ពាន់លាន ជាមួយនឹងអត្រា​ការប្រាក់​លើប្រាក់បញ្ញើមានទម្ងន់ជាមធ្យមលើចំនួនដែលនៅសល់នៅ ២,៥ ភាគរយសម្រាប់​ប្រាក់​ដុល្លារ និង ៣,៣ ភាគរយសម្រាប់ប្រាក់រៀល។

ចំណែកទ្រព្យសកម្មសរុបបានកើនឡើង ១៨,៨ ភាគរយដល់ ៦០ពាន់លានដុល្លារ។ ប្រភពសំខាន់​នៃ​មូល​និធិគឺ ៦៧ ភាគរយបានមកពីប្រាក់បញ្ញើ ១៩ ភាគរយពីដើមទុន និង ១៤ ភាគរយផ្សេងទៀត​ពីការ​កម្ចី។

ជាក់ស្តែងក្នុងអំឡុងពេលនៃការផ្ទុះជំងឺកូវីដ-១៩ ប្រព័ន្ធធនាគារបានបន្តបំពេញតម្រូវការហិរញ្ញប្បទាន​របស់វិស័យឯកជន ដោយរក្សាបាន​នូវ​និរន្តរ​ភាពនៃការផ្តល់ប្រាក់កម្ចីដល់គ្រប់វិស័យនៃសេដ្ឋកិច្ច ក៏ដូច​ជាបន្តអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និង​ហិរញ្ញវត្ថុផ្តល់រចនាសម្ព័ន្ធឥណទានឡើងវិញ ដែលជួយ​សម្រាល​បន្ទុកប្រជាជន និងអាជីវកម្ម​។

ក្នុងរយៈពេល១ឆ្នាំពេញ (កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដល់ខែវិច្ឆិកា ឆ្នាំ២០២១) គណនីកម្ចីចំនួន ៣២៨,៥៥២ ត្រូវបាន​រៀបចំ​ឡើង​វិញនូវ​គណ​នី​​ដែលមានតម្លៃប្រហែល ៥,៥ ពាន់​លានដុល្លារ ដែលបញ្ជាក់ថា​ប្រាក់បញ្ញើ​នៅ​ក្នុងប្រព័ន្ធធនាគារបន្តកើនឡើង និងឆ្លុះបញ្ចាំងពីទំនុកចិត្តដ៏​រឹងមាំរបស់សាធារណជន និងអ្នកវិនិយោគ​នៅ​​​ក្នុងប្រព័ន្ធធនាគារ។

ដោយឡែករបាយការណ៍ស្ថានភាពប្រាក់កម្ចីរបស់ CBC នៅកម្ពុជាឆ្នាំ២០២១ បានបង្ហាញថា អតិ​ថិ​ជន​ប្រហែល ២៩៤ ៦៧០ នាក់នៅក្នុងខេត្តតាកែវ បាន និងកំពុងប្រើប្រាស់ផលិតផល និងសេវាកម្ម​ហិរញ្ញ​វត្ថុ ជាមួយនឹងប្រាក់កម្ចីដែលមានសរុបចំនួន ១ ៦២៦ លានដុល្លារ ឬជាមធ្យម ៥ ៥១៩ ដុល្លារ​ក្នុងមនុស្សម្នាក់។ ប្រហែល ៧៨.៧៤ ភាគរយនៃប្រាក់កម្ចីអតិថិជន​នៅក្នុងខេត្ត​តាកែវទទួលបានកម្ចីពី​គ្រឹះស្ថានហិរញ្ញវត្ថុតែមួយគត់ប្រហែល ១៧ ភាគរយមានកម្ចីពី ២ ស្ថាប័ន ហើយកម្ចីរហូតដល់ ៣ ស្ថា​ប័ន ស្មើនឹង ៣.៩៥ ភាគរយនៃអ្នកប្រើប្រាស់សរុបនៅក្នុងខេត្ត។

ចំណែកស្ថានភាពប្រាក់កម្ចីរបស់ CBC នៅកម្ពុជាឆ្នាំ២០២១ របាយការណ៍បានបង្ហាញថា អតិ​ថិ​ជនប្រហែល ១៨៥ ៩១៤ នាក់នៅក្នុងខេត្តកំពត បាន និងកំពុងប្រើប្រាស់ផលិតផល និងសេវា​កម្ម​ហិរញ្ញវត្ថុ ជាមួយ​នឹង​​ប្រាក់​កម្ចីសរុបចំនួន ១ ០៦៩លានដុល្លារ ឬជាមធ្យម ៥ ៧៥២ ដុល្លារក្នុង​មនុស្ស​ម្នាក់ ហើយក្នុងនោះ ប្រហែល ៧៨.៥៩ភាគរយនៃប្រាក់កម្ចីអតិថិជននៅក្នុងខេត្តកំពត​ទទួលបានកម្ចីពីស្ថាប័ន​ហិរ​ញ្ញវត្ថុតែ​មួយគត់ប្រហែល១៨ ភាគរយមានកម្ចីពី ២ស្ថាប័ន ហើយកម្ចីរហូតដល់ ៣ស្ថាប័ន គឺ ៣.៤៨ ភាគរយនៃអ្នក​ប្រើ​ប្រាស់សរុបនៅក្នុងខេត្ត។ ទាំងអស់នេះបានបង្ហាញថា កម្ចីឥណទានជាវិធីល្អមួយជួយដោះស្រាយបញ្ហាដើមទុនរបស់ប្រជាពល​រដ្ឋ សហគ្រិន ឬអាជីវកម្មខ្នាតតូច និងមធ្យម ក្នុងការការបើកអាជីវកម្ម  ឬសម្រាប់ការពង្រីកអាជីវកម្ម មិនថាអាជីវកម្មនោះ មានទំហំតូច ឬក៏ធំនោះទេ សុទ្ធតែត្រូវការទុនដើម្បីត្រៀម និងរៀបចំដំណើរការ​ការងារឱ្យបានល្អ និងរលូនតាមផែនការ។

លោក ឆេង ថុង ជាប្រធានសហគមន៍កសិកម្មសំបូរមានជ័យ ស្ថិតក្នុងភូមិសូភាស ឃុំសូភាស ស្រុកស្ទឹង​ត្រង់ ខេត្តកំពង់ចាម បានប្រាប់ AMS តាមទូរស័ព្ទឱ្យដឹងថា កម្ចី គឺជាទុនដ៏សំខាន់ណាស់សម្រាប់​ការ​ពង្រីក​​ផលិតកម្ម​របស់សហគមន៍ឱ្យសម្រេចផែនការដែលបានគ្រោងទុក ពិសេសក្នុងអឡុងពេលកូវីដ។

លោក ឆេង ថុង បានមានប្រសាសន៍ថា ៖

“កម្ចីនេះពិតជាសំខាន់ ដោយសារនៅក្នុងសហគមន៍យើងមានផលិតកម្មកសិកម្មច្រើនមុខ ដើម្បីសម្រេចបានតាមផែនការរបស់សហគមន៍ យ៉ាងណាក៏ត្រូវតែមាន​តម្រូវ​​​ការ​កម្ចីឥណទានជាដើមទុនបន្ថែមពីខាងក្រៅ”

លោកប្រធានសហគមន៍រូបនេះបានបញ្ជាក់ទៀតថា គាត់សម្រេចចិត្តខ្ចីធនាគារដោយសារសហគមន៍​មាន​តម្រូវ​ការ​ជាចាំបាច់ក្នុងការពង្រីកអាជីវកម្ម ក៏ដូចជាពង្រីកការផលិតទៅលើផលិតផលផ្សេង​ទៀត​របស់​សហគមន៍ និងដើម្បីពន្លឿនសង្វាក់​ផលិតកម្មផងដែរ។

លោកប្រធានសហគមន៍ ក៏បានបង្ហាញពីការសម្រេចចិត្តប្រើកម្ចីឥណទាននេះដោយសារតែទំហំ​ផលិកម្មមានការ​ប្រែ​​ប្រួល ហើយផលិតផលខ្លះមានការកើនឡើងខ្ពស់ ដែលពិបាកក្នុងការដំណើរ​ការ​ឱ្យរលូន ទើបដាច់​ចិត្ត​ប្រើប្រាស់កម្ចីឥណទានពីធនគារអភិវឌ្ឍជនបទចំនួន ៥៧ ០០០ដុល្លារ(ឆ្នាំ២០​១៩)​ ទៅ​លើការ​​ទិញ​ស្រូវពូជ និងសម្ភារៈមួយចំនួន យកមកពង្រីកការផលិត​ និងដើម្បីទប់ទល់នឹងភាព​ប្រឈមដែល​កើតមាន។

លោក ឆេង ថុង ថ្លែងបញ្ជាក់ថា ៖

“ភាពប្រឈមតែងតែកើតមាន ដែលយើងក៏មានក្ដីបារម្ភទាក់ទង​ទៅ​នឹង​ហានិភ័យរបស់កម្ចី ដោយសារយើងពឹងផ្អែកទាំងស្រុងទៅលើផលិតផល ដែលយើងផលិតបាន តែអ្វី​ដែលសំខាន់គឺធ្វើយ៉ាងណាគ្រប់គ្រងការផលិត និងដំណើរការលក់ឱ្យបានល្អតាមផែនការ យើងជឿថា​ហានិភ័យនៃកម្ចីនេះគឺពុំមានអ្វីចោទជាបញ្ហាទេ”

សម្រាប់ដំណើរការងារ ភាពប្រឈមដែលមានគឺផលិតផលរបស់លោកត្រូវបានផ្សារទំនើបម៉ាក្រូកាត់​បន្ថការបញ្ជា​ទិញប្រមាណ៦០ភាគរយ និងសួនសត្វក៏កាត់បន្ថយចំណីសត្វប្រមាណ៦០ភាគរយ​ដែរនៅ​ក្នុងពេលស្ថានភាពការរាតត្បាតជំងឺកូវីដ-១៩ ដែលបញ្ហានេះបានធ្វើឱ្យការទទួលបានកម្ចីក្លាយជាទុនបង្វិលដ៏មានប្រសិទ្ធភាពសម្រាប់ផលិតកម្មផ្សេងទៀត។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន សហគមន៍កសិកម្មសំបូរមានជ័យដែលបានប្រើប្រាស់ឥណទានចំនួន ៥៧ ០០០ដុល្លារក្នុងគម្រោង​៥ឆ្នាំ (ក្នុងតម្លៃការប្រាក់៧%) បានសងត្រឡប់វិញចំនួន៣ឆ្នាំហើយ ដូច្នេះនៅសល់២ឆ្នាំទៀតទើបចប់គម្រោងឥណទាន ដោយបានជឿជាក់ថានឹងមិនមានអ្វីជាផលរំខានទៀតទេ ព្រោះជាបទពិសោធក្នុងរយៈពេល៣ឆ្នាំនៃការសងត្រឡប់ទៅវិញហាក់មិនមានឧបសគ្គនោះទេ ជាពិសេសអាចមានលទ្ធភាពក្រប់គ្រាន់ក្នុងការគ្រប់​គ្រង​សុខភាពកម្ចីបានល្អ ។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​ កាលពីពេលកន្លងទៅថ្មីៗនេះបានបញ្ជាក់ថា តាមរយៈការពង្រីកគុណភាពទិន្នន័យឥណទាន ការលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយសមធម៌ និងវិជ្ជាជីវៈ ក្នុង​គោល​បំណងដ៏ចម្បងមួយ គឺកម្មវិធី​វិធាន​​ឥណ​ទាន ត្រូវបានដាក់ឱ្យអនុវត្តន៍ ដើម្បីកាត់បន្ថយហានីភ័យ​នៃ​បំណុល​ច្រើន​លើស​លប់។

ដោយឡែក ទាក់ទិននឹងការរួមចំណែករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុកម្ពុជា ក្នុងការលើកស្ទួយជីវភាពរបស់​ប្រជាជនកម្ពុជាត្រូវការការបញ្ជ្រាប និងការសម្របខ្លួនតាមគន្លងថ្មី​ តាមបែបឌីជីថល ដែលការសម្រប​ខ្លួនកំពុងជួយឌីជីថលូបនីយកម្ម ធ្វើឱ្យជឿនលឿនខ្លាំង តែមានហានិភ័យទាប សមាគមធនាគារ និង​សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាត្រូវការចូលរួមផ្សព្វផ្សាយពីស្ថាប័នសារព័ត៌មាននានា ដែលអាចជាដៃគូ​ដ៏ស័ក្តិ​សម​ក្នុង​ការងារនេះសម្រាប់កាលៈទេសៈនៃវិបត្តិកូវីដ-១៩ ព្រោះការសម្របខ្លួនរបស់ប្រជាពល​រដ្ឋប្រកប​ដោយ​​​បរិយាប័ន្ន​ហិរញ្ញវត្ថុ គឺដើម្បីឱ្យមាន​សេរីភាពហិរញ្ញវត្ថុលឿនជាងមុន រហ័សជាងមុន និងអាចមានភាព​ពេញលេញក្នុងការសម្របខ្លួនជាមួយឌីជីថល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ