គុណវិបត្តិ និងគុណសម្បត្តិរវាង​ទិញផ្ទះបង់រំលស់ជាមួយបុរីផ្ទាល់ ​និងការ​ប្រើ​កម្ចីពីធនាគារ​ ឬមីក្រូហិរញ្ញវត្ថុ​ដើម្បី​ទិញផ្ទះ​

ភ្នំពេញ ៖​ ​មួយរយៈពេល​ចុងក្រោយនេះគេសង្កេតឃើញថា បញ្ហា​នៃភាពប្រឈម ​និង​វិបត្តិចំពោះ​អ្នកទិញផ្ទះ​បង់​រំលស់​ជាមួយក្រុមហ៊ុន​អភិវឌ្ឍន៍បានកើនឡើងកំដៅ​កាន់តែខ្លាំងឡើងៗ​ រហូតដល់​សម្ដេច​តេ​ជោ ហ៊ុន សែន ​នាយ​ករដ្ឋមន្ត្រីនៃកម្ពុជា​បាន​ចេញមក​អន្តរាគមន៍​ស្នើ​ឱ្យ​ក្រុមហ៊ុន​បញ្ឈប់​រឹបអូស​ផ្ទះពីអតិថិជន ​ហើយ​ងាក​មក​រៀ​ប​ចំឥ​ណ​​ទា​ន​​​ឡើងវិញ​ដើម្បីសម្រួលដល់ការ​បង់ប្រាក់។ នៅថ្ងៃនេះ AMS នឹង​លើកយកពី​គុណវិបត្តិ ​និ​ងគុណ​សម្បត្តិ​នៃ​ការទិញផ្ទះបង់រំលស់​ជាមួយបុរីផ្ទាល់ និង​ការ​ប្រើប្រាស់​កម្ចីពីធនាគារ ​ឬមីក្រូហិរញ្ញវត្ថុសម្រាប់​ទិញផ្ទះ ។

លោក​ កាំង តុងងី ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បានឱ្យដឹងថា ការទិញផ្ទះដោយបង់រំលោះផ្ទាល់ជាមួយបុរី ឬក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ គឺមានហានិភ័យខ្ពស់ណាស់បើធៀប​ជាមួយការទិញតាមរយៈកម្ចីពីគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុស្របច្បាប់។ បញ្ហាប្រឈម​នៃការ​ទិញផ្ទះ​បង់រំលស់​​ជាមួយបុរី​ផ្ទាល់ គឺអតិថិជនមិនមានឈ្មោះជាម្ចាស់កម្មសិទ្ធិលើផ្ទះនោះទេ ដូចនេះក្រុ​មហ៊ុ​ន​អាច​យ​ក​ផ្ទះ​គេវិ​ញ​បា​នគ្រប់ពេលវេលា ខណៈការប្រើប្រាស់កម្ចីគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុ អតិថិ​ជ​ន​ជា​ម្ចា​ស់​ក​ម្ម​សិទ្ធិ​លើ​ផ្ទះ​ដោ​យផ្ទាល់ ដូចនេះរាល់ការរឹបអូសផ្សេងៗត្រូវឆ្លងកាត់និតិវិធី និងសាលក្រមពីតុលាការ ដោ​យត​ម្រូ​វឱ្យ​មានការលក់ឡៃឡុង ហើយប្រគល់ប្រាក់នៅសល់ជូនអតិថិជនវិញ។

លោកបន្តថា ៖

“ការបង់រំលោះផ្ទាល់ជាមួយបុរី ឬក្រុមហ៊ុន មិនមានការសិក្សា​ពី​សុ​ខមា​ល​ភា​ព​ហិ​រ​ញ្ញ​វ​ត្ថុ​រ​បស់​អ​តិថិជនទេ ខណៈកម្ចីតាមធនាគារ ឬមីក្រូហិរញ្ញវត្ថុមានការសិក្សាលម្អិតពីចំណូល និ​ង​ល​​ទ្ធ​ភា​ព​ស​ង​រ​បស់​អ​​តិថិ​​​ជ​ន​។​ ដូចនេះ ការទិញរំលស់ជាមួយម្ចាស់គម្រោងផ្ទាល់គឺអតិថិជនងាយនឹងធ្លាក់ចូលវិបត្តិហិរញ្ញវត្ថុ ឬឈានដល់បាត់បង់ផ្ទះតែម្តង ដូ​ច​ដែ​លយើ​ង​ឃើញ​ក្នុ​ង​រ​យៈពេលថ្មីៗនេះ។”

ការទិញផ្ទះដោយប្រើ​សេវាកម្មកម្ចីរបស់ គ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុ គឺអតិថិជន​មាន​សម​ត្ថ​​ភាពពេញលេញ ក្នុងការជួយពិនិត្យលិខិតស្នាម ឬភាពស្របច្បាប់នៃផ្ទះ​ ឬអចលនទ្រព្យ​ដែល​អតិ​ថិ​ជន​ទិញ ។ ខណៈជារើយៗ គេសង្កេតឃើញគម្រោងមួយចំនួនមិនមានច្បាប់អាជីវកម្ម ឬមិន​បាន​បំពេ​​ញល​ក្ខខ​​ណ្ឌ​ស្រប​ច្បាប់នៅឡើយ។ អតិថិជន នឹងមិនជួបបញ្ហាបែបនេះទេ បើគាត់ប្រើប្រាស់កម្ចីគ្រឹះស្ថានធនាគារ ឬ​មី​ក្រូ​ហិ​រញ្ញវត្ថុ ។

លោក កាំង តុងងី បានឱ្យដឹងថា កម្ចីតាមគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ មានយន្តការ និងការអ​នុវ​ត្ត​ច្បា​ប់​ច្រើនក្នុងកិច្ចការពារអតិថិជន ហើយប្រសិនបើអតិថិជនមិនពេ​ញ​ចិ​ត្ត​ដំណោះស្រា​យ​នា​នាដែល​ដា​ក់​ចេ​ញ​​​​ដោ​យ​គ្រឹះស្ថាន អតិថិជនអាចប្តឹងទៅកាន់សមាគម ឬធនាគារជាតិនៃកម្ពុជា ដើម្បីសុំអន្តរាគមន៍ ខណៈដែលកម្ចី​ធនា​គារ ឬមីក្រូហិរញ្ញវត្ថុ មានអត្រាការប្រាក់ល្អជាងការបង់ផ្ទាល់ជាមួយក្រុមហ៊ុន ឬបុរី។

លោកឧកញ៉ា​ ឃាង ពុទ្ធី​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃសមាគម​អ្នកជំនាញអចលនទ្រព្យកម្ពុជា​បានឱ្យដឹងថា បញ្ហា​ទិញផ្ទះបង់រំលស់​ជាមួយបុរីនេះ បង់មួយខែៗរាប់រយ​ដុល្លារ ​ប៉ុន្តែ​ភាគច្រើនលើស​លប់គឺជា​ការ​ប្រាក់​ប៉ុណ្ណោះ ជាក់ស្ដែង​ អតិថិជន​ទិញផ្ទះបង់រំលស់​ម្នាក់​ដែលបានទិញផ្ទះក្នុងតម្លៃជាង​២០​ម៉ឺនដុល្លារ​អាមេរិក រយៈ​ពេល​ជិត​៣ឆ្នាំ អស់​ទឹកប្រាក់​សរុប​១០​ម៉ឺនដុល្លារ​អាមេរិក តែ​បើគុណគូរប្រាក់​ដើមដែល​បាន​បង់​ទៅ​នេះ​ត្រឹមតែ៩ពាន់​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ដោយ​ជាង​៩ម៉ឺនដុល្លារអាមេរិក​ទៀត​គឺអត្រា​ការ​ប្រាក់​ប៉ុណ្ណោះ ។​

​លោកឧកញ៉ាបានបញ្ជាក់ថា ស្ថានភាពអចលនទ្រព្យ​នាពេលបច្ចុប្បន្ន​នេះ អាចនៅមិនទាន់មានការ​អភិវឌ្ឍ​ថ្មីៗនោះទេ។ ក្នុងរយៈពេលពី ៣ ​ទៅ៥ ឆ្នាំខាងមុខ​គឺជា​ពេលវេលា​ដោះស្រាយ​បញ្ហា​ដែលកើត​ឡើង​​ ដូច្នេះក្នុងរយៈពេល​ពី ៣ ទៅ ៥ឆ្នាំទៀត ទើបអាច​មាន​ការ​វិនិយោគថ្មីៗបន្តទៀត​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ