សហគ្រិនកម្ពុជាមិនគួរមើលរំលងឱកាសក្លាយខ្លួនជាធរុកិច្ចបរិយាបន្នប្រសិនបើមានក្តីស្រម៉ៃនាំយកផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ

ភ្នំពេញ ៖ បរិយាកាសទីផ្សារធ្វើអាជីវកម្មនៅកម្ពុជាមានភាពប្រកួតប្រជែង និងប្រកបដោយសក្តានុពលគួរជាទីចាបអារម្មណ៍ទាំងអ្នកវិនិយោគក្នុងស្រុក និង
មកពីក្រៅប្រទេស ប៉ុន្តែសម្រាប់សហគ្រិនដែលតែងតែមានភាពក្លាហាន និងការប្តេជ្ញាចិត្តចង់នាំយកកេរ្តិ៍ឈ្មោះនៃផលិតផលរបស់ខ្លួនចេញពីកម្ពុជាទៅកាន់ទីផ្សារ
អន្តរជាតិនោះគឺជារឿងដែលមិនងាយស្រួលនោះទេក្នុងគ្រាដែលពិភពលោកកំពុងមានការផ្លាស់ប្តូរខ្លាំង ទាំងទំនោរ និងអត្តចរិតនៃការធ្វើ
ធុរកិច្ចរវាងគ្នា ជាពិសេសប្រភេទអាជីវកម្មប្រកបដោយទំនួលខុសត្រូវ និងគិតគូរអំពីនិរន្តភាពបរិស្ថានសង្គម ផលប្រយោជន៍និយោជិត និងផលចំណេញ ដែលប្រភេទអាជីវកម្មបរិយាបន្ន ។

មិនដូចកាលពីអតីតកាលទៀតឡើយ ច្រកទ្វារសម្រាប់បំពេញក្តីស្រម៉ៃនៃក្រុមសហគ្រិនវ័យក្មេងកម្ពុជាស្របពេលដែលគោលនយោបាយរដ្ឋាភិបាលអាណត្តិថ្មីកំពុង
ផ្តោតសំខាន់ទៅលើការកែប្រែខ្លួនក្លាយទៅជារដ្ឋាភិបាលដែលពឹងផ្អែកលើសេដ្ឋកិច្ចឌីជីថល(ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១ – ២០៣៥) ដែលវានឹងផ្តល់ឱកាសមាសសម្រាប់ឲ្យកម្ពុជាបញ្ជ្រៀតខ្លួនបានកាន់តែច្រើនទៅកាន់ទីផ្សារពិភពលោកតាមរយៈប្រព័ន្ធបច្ចេកវិទ្យា និងការអនុវត្តគោលនយោបាយស្របគ្នាជាមួយនឹងពិភពលោកលើវិធីសាស្ត្រនៃការធ្វើពាណិជ្ជកម្មដែលប្រកបដោយនិរន្តភាព។

មួយក្នុងចំណោមឱកាសមាសសម្រាប់សហគ្រិនកម្ពុជាដើម្បីអាចដើរចេញទៅប្រកួតប្រជែងក្នុងទីផ្សារពិភពលោកបាននោះគឺជាការប្រែក្លាយខ្លួនទៅជាអាជីវកម្មបរិយាបន្នដែលបច្ចុប្បន្នស្ថិតនៅក្រោមកិច្ចខិតខំប្រឹងប្រែងដោយផ្ទាល់ពីសំណាក់ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្ត (MISTI)។ បណ្តាអាជីវកកម្មបរិយាបន្នត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាលទាំងផ្នែកហិរញ្ញវត្ថុ និងស្មារតី បូករួមទាំងរង្វាន់លើកទឹកចិត្តជាច្រើនផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យពួកគេអាចក្លាយទៅជាអាជីវកម្មរីកចម្រើន និងប្រកបដោយនិរន្តភាព ហើយនឹងអាចងាកមកចូលរួមចំណែកវិញយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។

សហគ្រិនកម្ពុជាគួរតែយល់ឲ្យច្បាស់ដែរថា អាជីវកម្មបរិយាបន្ននេះគឺជាស្តង់ដាអាជីវកម្មដែលទទួលស្គាល់ដោយតំបន់ និងអន្តរជាតិ ពីព្រោះថាក្នុងនិយមន័យដែលបានកំណត់វាមិនត្រឹមតែជាអង្គភាពរកប្រាក់ចំណេញសម្រាប់ខ្លួនឯងនោះទេ តែវាក៏ជាអង្គភាពអាជីវកម្មដែលបានគិតគូរ និងចូលរួមចំណែកជួយដល់សង្គមបានច្រើនជាងអាជីវកម្មផ្សេងៗ ហើយក៏ជាអង្គភាពអាជីវកម្មដែលបានគិតគូរដល់បរិស្ថានខ្លាំងជាងអាជីវកម្មទូទៅ។ បន្ថែមពីនោះ ក៏ជាអាជីវកម្មដែលមានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាឌីជីថលដែលជាឧបករណ៍ដ៏ចាំបាច់ក្នុងការចូលរួមប្រកួតប្រជែងទីផ្សារសកល។

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្ត (MISTI) នៅក្នុងឱកាសនៃការបើកសម្ពោធកម្មវិធីនៃគម្រោងពន្លឿនការប្រើប្រាស់ឌីជីថលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់សេដ្ឋកិច្ចឌីជីថល និងយុទ្ធនាការធុរកិច្ចបរិយាបន្ន កាលពីថ្មីៗកន្លងមកនេះបានគូសបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីអាចក្លាយទៅជាអាជីវកម្មបរិយាបន្ន ឬធុរកិច្ចបរិយាបន្នបាន ពួកគេចាំបាច់ត្រូវតែជាអាជីវកម្មដែលអាចរកប្រាក់ចំណូលបាន៤១ភាគរយសម្រាប់ដំណើរការប្រតិបត្តិការ ហើយការចូលរួមចំណែកទៅក្នុងសង្គម និងទំនួលខុសត្រូវផ្នែកបរិស្ថានចំនួន៤៦ភាគរយ ហើយមួយចំណែកទៀត ១៣ភាគរយ គឺជាការបញ្ចូលនូវបច្ចេកវិទ្យានវានុវត្ត ឬបច្ចេកវិទ្យាឌីជីថល។

ឯកឧត្តមបានបញ្ជាក់ទៀតថា ស្របពេលដែលកម្ពុជាកំពុងស្ថិតក្នុងក្របខណ្ឌគោលនយោបាយធុរកិច្ចបរិយាបន្នដែលនាំមុខគេក្នុងតំបន់នោះ ការពង្រីកទីផ្សាររបស់សហគ្រិនកម្ពុជាទៅក្រៅប្រទេស
គឺជាពេលវេលាដ៏សមរម្យបំផុតដើម្បីអាចបង្កើតមោទនភាពផលិតផលក្នុងស្រុករបស់កម្ពុជាបន្ថែមទៀតទៅកាន់ពិភពលោកដោយគ្រាន់តែក្នុងនាមជាសហគ្រិនគួរចាប់ផ្តើមសិក្សាស្វែងយល់ និងពិគ្រោះយោបល់បន្ថែមអំពីកិច្ចដំណើរការនៃការរៀបចំ អនុវត្ត និងចុះឈ្មោះទៅជាធរុកិច្ចបិរយាបន្ន ដើម្បីអាចទទួលយកនូវអត្ថប្រយោជន៍យ៉ាងច្រើនដែលផ្តល់ជូនពីសំណាក់រាជរដ្ឋាភិបាល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

មេដឹកនាំ​ប៊ុលហ្គារី​ ៖ ​អឺរ៉ុប​អាច​រស់​បាន​ដោយ​គ្មាន​រុស្ស៊ី​ គ្រាន់តែលំបាក​ខ្លាំង​បើ​ធ្វើសត្រូវ​ជាមួយ​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/09/2026

បើ​ទោះ​បីជា​គ្មានរុស្ស៊ី ក៏អឺរ៉ុប​អាច​រស់នៅ​បាន​ដែរ គ្រាន់តែមិន​អាច​ឈរ​ជើង​បាន​យូរ​អង្វែង​ប៉ុណ្ណោះ​ប្រសិនបើ​ជ្រើសរើស​ធ្វើជា​សត្រូវ​ជាមួយ​រុស្ស៊ី​​

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

ពី​អាជីវកម្ម​គ្រួសារ​ ​ទៅ​សិប្បកម្ម​កែច្នៃ​​សាច់​ ១ ​តោន​ក្នុង​មួយ​ថ្ងៃ​៖ ​«​ជីលីណា​» ​ចង់​ឈាន​ទៅ​ទីផ្សារ​អន្តរជាតិ​

ជំនួញ, ព្រឹត្តិការណ៍

• 07/09/2026

​ចាប់ផ្តើម​ពី​អាជីវកម្ម​គ្រួសារ​កាលពី​ឆ្នាំ​២០១៦​ សិប្បកម្ម​កែច្នៃ​សាច់​ស្រស់​ក្នុង​ស្រុក​ ​«​ជីលីណា​» ​(​Chilyna​)​ ​បាន​វិវត្ត​ខ្លួន​ក្លាយជា​សិប្ប​កម្ម​ផ្លូវការ ​និង​អាច​ផលិត​សាច់​កែច្នៃ​រហូតដល់​ ១​ តោន​ក្នុង​មួយ​ថ្ងៃ​ ​ខណៈ​ម្ចាស់​សិប្បកម្ម​កំពុង​មាន​មហិច្ឆតា​ពង្រីក​ការ​ផលិត ​ដើម្បី​ឈាន​ទៅកាន់​ទីផ្សារ​អន្តរជាតិ

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង