មូលនិធិរូបិយវត្ថុអន្តរជាតិ ៖ សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើន ៥,៦ ភាគរយនៅឆ្នាំនេះ

ភ្នំពេញ ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីសប្តាហ៍កន្លងទៅបានព្យាករណ៍ថា សេដ្ឋកិច្ចប្រទេសកម្ពុជានឹងសម្រេចបានកំណើនក្នុងអត្រាប្រមាណ ៥,៦ ភាគរយនៅឆ្នាំនេះ និង ៦,១ នៅឆ្នាំ២០២៤ ពោលគឺទាបជាងការព្យាករណ៍របស់ខ្លួនបន្តិចកាលពីលើកមុន។

ទន្ទឹមនេះ IMF ក៏បានព្យាករណ៍ផងដែរថា មិនថាតែក្របខណ្ឌប្រទេសកម្ពុជានោះទេ សេដ្ឋកិច្ចក្នុងក្របខណ្ឌតំបន់​អាស៊ានក៏ត្រូវបានព្យាករណ៍ថា នឹងប្រឈមនឹងការថមថយផងដែរ ​ដោយ​សារ​តែ​ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងតម្រូវការ​ខាងក្រៅចុះ​ខ្សោយ​​។

IMF បានលើកឡើងដូច្នេះថា ៖

“យើងរំពឹងថាអ្វីៗនឹងប្រសើរឡើង ហើយបើទោះបីជាតម្រូវការនៅទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប ក៏ដូចជាប្រទេសចិន មានការថមថយ សេដ្ឋកិច្ចកម្ពុជានៅតែបន្តមានកំណើនរឹងមាំខ្លាំង”។

IMF បានឱ្យដឹងទៀតថា កិច្ចព្រមព្រៀងភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP) ពិតជាផ្តល់ពិពិធកម្មសេដ្ឋកិច្ចដល់កម្ពុជា។ ជាក់ស្តែង ការធ្វើសមាហរណកម្មក្នុងប្រទេសកម្ពុជាជាមួយដៃគូពាណិជ្ជកម្មអាស៊ានមានការកើនឡើង។ ដូច្នេះ​ក្នុង​ន័យ​នេះ កិច្ចព្រមព្រៀងនេះពិតជា​ជួយ​​កម្ពុជា​ធ្វើ​ពិពិធកម្មសេដ្ឋកិច្ច។

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣កន្លងទៅបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាថានឹងកើនឡើងដល់ ៥.៥ ភាគរយនៅឆ្នាំ ២០២៣ ដោយសារកំណើននៃវិស័យសេវាកម្ម និងផលិតកម្មកសិកម្ម។ធនាគារពិភពលោក បានព្យាករណ៍ទៀតថា នៅឆ្នាំ ២០២៤ សេដ្ឋកិច្ចកម្ពុជានឹងបន្តមានភាពប្រសើរឡើងបន្ថែមទៀតដោយកើនឡើងក្នុងអត្រា ៦.១ ភាគរយ ខណៈដែលការនាំចេញទំនិញត្រូវបានព្យាករណ៍ថានឹងមានភាពប្រសើរឡើង និងធ្វើពិពិធកម្មប្រសើរឡើងជាងមុន ហើយលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) រំពឹងថានឹងបន្តមានកំណើន ដោយសារកម្ពុជាមានច្បាប់ថ្មីស្តីពីការវិនិយោគ ដែលនឹងក្លាយជាកតាលីករទាក់ទាញការវិនិយោគពីក្រៅប្រទេស។

ដោយសារល្បឿននៃកំណើនសេដ្ឋកិច្ចដ៏លឿន អត្រាភាពក្រីក្រត្រូវបានរំពឹងថានឹងមានការកាត់បន្ថយក្នុងល្បឿនលឿនផងដែរ។ ដោយឡែក ហានិភ័យដែលកម្ពុជាអាចនឹងជួបប្រទះ រួមមានតម្រូវការសកលដែលខ្សោយជាងការរំពឹងទុក ការអូសបន្លាយនៃបញ្ហាហិរញ្ញវត្ថុសកល និងការកើនឡើងវិញនៃតម្លៃប្រេង និងអាហារសកល។

ទោះជាយ៉ាងនេះក្តី ក្នុង​រយៈ​ពេល​មធ្យម សេដ្ឋកិច្ចកម្ពុជា​ត្រូវ​បាន​​រំពឹង​ថា​នឹង​មាន​និន្នាការ​ត្រឡប់​ទៅ​រក​សក្ដានុពល​វិញ ដោយ​កើន​ឡើង​ក្នុង​អត្រា ៧ ភាគរយ។ ទន្ទឹមនេះ កំណើននៃវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចទំនងជានឹងបង្កើនល្បឿនបន្ថែមទៀត ជាមួយនឹងការកើនឡើងនៃការមកដល់អន្តរជាតិ ខណៈដែលការនាំចេញ និងលំហូរ FDI ត្រូវបានរំពឹងថានឹងកើនឡើង ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការកើនឡើងយ៉ាងច្រើននៃការវិនិយោគឯកជន និងសាធារណៈនៅក្នុងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ និងកំណែទម្រង់រចនាសម្ព័ន្ធ និងតាមវិស័យសំខាន់ៗ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងផងដែរថា ផ្អែកលើក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣ ត្រូវបានវាយតម្លៃថានឹងសម្រេចបានកំណើនសេដ្ឋកិច្ច ក្នុងរង្វង់ ៥,៦ ភាគរយ។ កំណើននេះ ត្រូវបានទ្រទ្រង់ដោយការបន្តងើបឡើងវិញលឿនជារំពឹងទុកនៃវិស័យទេសចរណ៍ និងសេវាកម្មគាំទ្រផ្សេងៗទៀត ដូចជា លក់ដុំ-រាយ និងដឹកជញ្ជូនជាដើម។ ការត្រឡប់ទៅរកប្រក្រតីភាពវិញនៃសង្គម-សេដ្ឋកិច្ចសកល បានធ្វើឱ្យមានការបន្តកើនឡើងនៃរំហូរមនុស្សទាំងក្នុងកម្រិតសកល តំបន់ និងក្នុងស្រុក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក