វៀតណាម បានអនុវត្តយុទ្ធសាស្ត្រចម្បងៗមួយចំនួន ដើម្បីបង្កើនកំណើនសេដ្ឋកិច្ចយ៉ាងលឿនមិននឹកស្មានដល់

បរទេស៖ យោងតាមប្រភពព័តមានពី Vietnam Briefing បានរាយការណ៍ថា ប្រទេសវៀតណាមទទួលបាននូវកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សក្នុងរយៈពេល ៤ ទសវត្សរ៍ចុងក្រោយនេះ និងត្រូវបានចាត់ទុកជាប្រទេសមានកំណើនសេដ្ឋកិច្ចធំ​ជាង​គេមួយ​ក្នុងចំណោម​ប្រទេស​សមាជិកអាស៊ាន។

បន្ទាប់ពីសង្គ្រាមបានអូសបន្លាយពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៧៥ វៀតណាមបានឈានចូលដល់ដំណាក់កាលនៃការជាប់គាំងសេដ្ឋកិច្ច។ វិស័យ​កសិកម្មដែលជាផ្នែកសំខាន់នៃសេដ្ឋកិច្ចមានការ​អភិវឌ្ឍ​តិចតួច និង​តស៊ូ​ជាមួយ​ភាពក្រីក្រ ហើយ​ការ​ឈានចូល​ទៅ​កាន់​ទីផ្សារ​បរទេស​ក៏មាន​កម្រិត។ នៅដើមទសវត្សរ៍ឆ្នាំ១៩៨០ សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ស្ទើរតែដួលរលំ ជាពិសេសចាប់តាំងពីពួកគេដើរតាមគំរូនៃការអភិវឌ្ឍន៍ដូចគ្នាទៅនឹងសហភាពសូវៀត និងតំបន់អឺរ៉ុបខាងកើត។ ចំណុចនេះបានបណ្តាលឱ្យមេដឹកនាំវៀតណាមប្រកាន់យកបទប្បញ្ញត្តិសេដ្ឋកិច្ច និងនយោបាយថ្មី ដែលនាំឱ្យមានការផ្លាស់ប្តូរគោលនយោបាយ សមាហរណកម្មពាណិជ្ជកម្មពិភពលោក និងកែប្រែប្រទេសក្លាយជាទីតាំងយុទ្ធសាស្ត្រនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ នេះជាមូលហេតុមួយចំនួនដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់វៀតណាមមានការកើនឡើងក្នុងល្បឿនលឿនមួយ។

គោលនយោបាយ Đổi Mới គឺជាផែនការដ៏ជោគជ័យរបស់មេដឹកនាំវៀតណាមក្នុងការធ្វើទំនើបកម្ម និងកែប្រែគោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេស។ មុនឆ្នាំ១៩៨៦ វៀតណាម គឺជាប្រទេសដែលមិនទាន់មានការអភិវឌ្ឍន៍ និងត្រូវបានដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងដោយសហរដ្ឋអាម៉េរិក ដែលធ្វើឱ្យប្រទេសនេះពិបាកបង្កើនទំនាក់ទំនងជាមួយប្រទេសដទៃទៀត។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលវៀតណាមបានអនុវត្តគោលនយោបាយកំណែទម្រង់ថ្មី Đổi Mới និងផ្លាស់ប្តូរពីសេដ្ឋកិច្ចដែលគ្រប់គ្រងដោយរដ្ឋទៅជាសេដ្ឋកិច្ចតម្រង់ទិសទីផ្សារ។ វៀតណាមក៏បានអនុវត្តយុទ្ធសាស្ត្រតម្រង់ទិសសម្រាប់ការនាំចេញ និងដកចេញរាល់ការរឹតបន្តឹងរបស់ខ្លួនលើពាណិជ្ជកម្មបរទេស ដែលនាំឱ្យមានការវិនិយោគផ្ទាល់ពីបរទេស និងសកម្មភាពសេដ្ឋកិច្ចក្នុងវិស័យឯកជន។ គណបក្សកាន់អំណាចបានអនុវត្តកំណែទម្រង់សេដ្ឋកិច្ចក្នុងរយៈពេលជាង ៣ ទសវត្សរ៍ ហើយបានផ្លាស់ប្តូរវៀតណាមទៅជាប្រទេសឧស្សាហកម្មដោយមានអាជីវកម្មខ្នាតតូចជាច្រើន សហគ្រាសវិនិយោគដោយបរទេស កម្លាំងពលកម្មជំនាញ និងការនាំចេញខ្ពស់។ ការផ្លាស់ប្តូរទាំងនេះបាននាំឱ្យមានកំណើននៃការវិនិយោគ និងពាណិជ្ជកម្ម ដោយសារមនុស្សភាគច្រើននៅក្នុងប្រទេសវៀតណាមងាកទៅទីផ្សារ Forex របស់សិង្ហបុរី និងឱកាសធ្វើពាណិជ្ជកម្ម ដើម្បីបង្កើនទ្រព្យសម្បត្តិរបស់ពួកគេ។

ហេតុផលមួយទៀតដែលសេដ្ឋកិច្ចរបស់វៀតណាមរីកចម្រើនយ៉ាងឆាប់រហ័សគឺ ការវិនិយោគផ្ទាល់ពីបរទេសមានកម្រិតខ្ពស់។ វៀតណាមបានទាក់ទាញការវិនិយោគបរទេស ដូចជា សហរដ្ឋអាមេរិក ជប៉ុន និងសហភាពអឺរ៉ុប ជាពិសេសចាប់តាំងពីវិនិយោគិនលោកខាងលិចពិចារណាលើជម្រើសផ្សេងជំនួសប្រទេសចិន។ នៅពេលដែលវៀតណាមបានបើកទ្វាររបស់ខ្លួនស្វាគមន៍បរទេស ប្រទេសនេះបានក្លាយជាកន្លែង​មានភាពទាក់ទាញសម្រាប់ហេតុផលផ្សេងៗគ្នា។ ទីតាំងយុទ្ធសាស្ត្ររបស់វៀតណាមស្ថិតនៅអាស៊ីបូព៌ាគឺនៅជិតខ្សែសង្វាក់ផ្គត់ផ្គង់សកល ខណៈដែលប្រទេសនេះមានបរិយាកាសសង្គមនយោបាយមានស្ថិរភាព ដែលមានន័យថា វៀតណាមមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញការចាប់អារម្មណ៍ពីបរទេស។ វៀតណាមផ្តោតសំខាន់ខ្លាំងលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ជាពិសេសផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលទាក់ទាញការវិនិយោគរបស់ក្រុមហ៊ុនបរទេស។ មិនត្រឹមតែប៉ុណ្ណោះ វៀតណាមក៏ជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-VN និងក្របខ័ណ្ឌសន្ធិសញ្ញាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។

លើសពីនេះ វិស័យផលិតកម្ម និងការនាំចេញរបស់វៀតណាមទទួលបានការរីកចម្រើនចាប់តាំងពីអនុវត្តគោលនយោបាយ Đổi Mới ជាពិសេសនៅក្នុងឧស្សាហកម្មផលិតកម្មដូចជា វាយនភ័ណ្ឌ គ្រឿងអេឡិចត្រូនិក និងគ្រឿងសមុទ្រ ដែលធ្វើឲ្យការចាប់អារម្មណ៍ពីបរទេសកាន់តែអំណោយផល។ វៀតណាមបានប្រើកម្លាំងពលកម្មជំនាញ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីពង្រីកខ្លួនជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់។ បន្ថែមពីនេះ វៀតណាម​ ក៏​ផ្ដោត​លើ​ការ​ផលិត​ដែល​តម្រង់​ទិស​លើការនាំ​ចេញ​ផងដែរ ដូច​ជា វត្ថុធាតុដើមសម្រាប់​វាយនភណ្ឌ​ គ្រឿង​អេឡិច​ត្រូនិក និង​សម្លៀក​បំពាក់។ ស្របពេលដែលតម្លៃពលកម្មរបស់ចិនឡើងថ្លៃ វៀតណាមបានក្លាយជាមជ្ឈមណ្ឌលផលិតកម្មជំនួសសម្រាប់ក្រុមហ៊ុនដែលត្រូវការមូលដ្ឋានផលិតកម្មអាចទុកចិត្តបាន និងមានតម្លៃពលកម្មទាប។ ជាងនេះទៅទៀត ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដូចជា កំពង់ផែ និងបណ្តាញដឹកជញ្ជូន បានបង្កើនសមត្ថភាពនាំចេញរបស់វៀតណាម។

ក្រៅពីនេះ វៀតណាមបានពង្រីកវិស័យទេសចរណ៍របស់ខ្លួន ហើយបានក្លាយជាគោលដៅវិស្សមកាលដ៏ទាក់ទាញសម្រាប់ជនបរទេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ វៀតណាមបានក្លាយជាគោលដៅទេសចរណ៍ទាន់សម័យ ដោយសារបេតិកភណ្ឌវប្បធម៌របស់ខ្លួន និងតម្លៃសមរម្យ ជាមួយនឹងឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយសង្គមច្រើន។ ជាក់ស្ដែង នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ វៀតណាម បានស្វាគមន៍ភ្ញៀវទេសចរបរទេសជាង ៤,៦ លាននាក់ កើនឡើង ៧២ ភាគរយធៀបនឹងឆ្នាំមុន។ ឥឡូវនេះ វិស័យទេសចរណ៍មានចំណែក ៧ ភាគរយនៃសេដ្ឋកិច្ចរបស់ប្រទេស និងគាំទ្រការងារជិត ៦ លាន។

សព្វថ្ងៃនេះ សេដ្ឋកិច្ចរបស់វៀតណាមកាន់តែមានភាពសម្បូរបែប ជាមួយនឹងវិស័យផលិតកម្ម ការនាំចេញដ៏រឹងមាំ និងសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើន។ មិនត្រឹមតែប៉ុណ្ណោះ វៀតណាមបានក្លាយជាអ្នកផលិតស្មាតហ្វូន ស្បែកជើង និងវាយនភណ្ឌឈានមុខគេមួយ ហើយជាអ្នកនាំចេញកាហ្វេធំទី២ នៅក្នុងពិភពលោក។ អ្នកជំនាញព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសមួយនេះនឹងមានប្រហែល ៤៦៨,៥ ពាន់លានដុល្លារអាមេរិកនៅចុងឆ្នាំ២០២៤ ជាមួយនឹងអត្រាកំណើន ៦,១ ភាគរយ កើនឡើងពីកំណើនព្យាករណ៍ ៥,៨ ភាគរយកាលពីខែមេសា។ ពលរដ្ឋជីវភាពកម្រិតមធ្យមរបស់វៀតណាមកំពុងកើនឡើង ដែលជំរុញឲ្យការប្រើប្រាស់ក្នុងស្រុក ការលក់រាយ អចលនទ្រព្យ និងវិស័យសេវាកម្មកាន់តែខ្ពស់។ ទន្ទឹមនឹងនេះ វៀតណាមកំពុងផ្លាស់ប្តូរទៅកាន់ឧស្សាហកម្មបៃតងគួរឲ្យកត់សម្គាល់ ជាពិសេសគម្រោងថាមពលកកើតឡើងវិញ ដែលជាផ្នែកនៃយុទ្ធសាស្រ្តកំណើនរយៈពេលវែងរបស់ខ្លួន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ វៀតណាមខិតខំបណ្តុះបណ្តាលធនធានមនុស្សរបស់ខ្លួនដោយផ្តោតសំខាន់លើ STEM ដោយសារប្រទេសនេះមានបំណងចង់ទាក់ទាញការវិនិយោគពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ពិភពលោក ដើម្បីពួកគេអាចសាងសង់រោងចក្រផលិតឈីប និងឧបករណ៍អេឡិចត្រូនិចនៅក្នុងប្រទេសរបស់ខ្លួន។

ជាការគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលតែប៉ុន្មានទសវត្សរ៍ប៉ុណ្ណោះ វៀតណាម បានប្រែក្លាយពីប្រទេសកសិកម្មក្រីក្រដោយសារសង្រ្គាមទៅជាប្រទេសមួយដែលរីកចម្រើនក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងក្លានៅអាស៊ីអាគ្នេយ៍។ ជាមួយគ្នានេះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន វៀតណាម បានរួមបញ្ចូលគ្នានូវកំណែទម្រង់សេដ្ឋកិច្ចដ៏ខ្លាំងក្លា ការទាក់ទាញ FDI សមាហរណកម្មពាណិជ្ជកម្មពិភពលោក និងកម្លាំងពលកម្មដែលមានជំនាញ។ ស្របគ្នានេះដែរ ដើម្បីពង្រីកសេដ្ឋកិច្ចឲ្យកាន់តែធំ វៀតណាម កំពុងផ្តោតលើការផ្លាស់ប្តូរឌីជីថល ការផលិតដែលមានតម្លៃខ្ពស់ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ