ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ កម្ពុជាមិនអាចនៅតែត្រឹមនេះបានទេ គឺត្រូវលូតលាស់​ទៅ​មុខ​ដើ​ម្បីរ​ស់បា​ន​ដោ​​យខ្លួ​នឯង

ភ្នំពេញ ៖ ថ្លែង​នៅក្នុង​កម្ម​វិធីបិទ​ការ​ប្រកួត​ប្រជែង​ស្នាដៃស្ថាបត្យ​កម្ម​​សហគមន៍​បៃតង​​ឧទ្យា​ន​មេគង្គ​លែន កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ឯកឧត្ត​ម​ សាយ សំអាល់ ឧ​បនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋ​មន្ត្រី ក្រសួងរៀប​ចំដែន​ដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា កម្ពុជាមិនអាចនៅតែត្រឹមនេះបានទេ គឺត្រូវតែលូ​ត​លា​ស់ទៅ​មុ​​ខ​ដើម្បី​រស់​បាន​ដោយ​ខ្លួ​ន​ឯង ​និង​អាច​ប្រ​កួតប្រជែងជាមួយបណ្ដាប្រទេសនានាលើពិភពលោក​ ហើយ​សង្ឃឹមថា​កម្ពុជា​នឹងអាច​ធ្វើ​បាន ។

​ឯកឧត្តម​បានមានប្រសាសន៍បញ្ជាក់ថា កម្មវិ​​ធីប្រ​កួ​​តជែ​ង​ស្នា​ដៃ​​​ស្ថា​ប​ត្យ​កម្ម​​សហ​គ​ម​ន៍​បៃត​ង​ឧ​ទ្យា​ន​មេ​គ​​ង្គ​លែ​ននេះមិនគ្រាន់តែជាកម្មវិធីប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែ​ជា​កា​រ​ប​ង្ហាញ​នូ​​វសិ​​​​ល្បៈ​នៃ​គំនិ​ត​​រប​​ស់​និស្សិ​ត​ និ​ង​ស្ថា​ប​ត្យ​ក​រពា​ក់ព័ន្ធទៅនឹងវិស័យស្ថាបត្យកម្ម ។

នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរ​គុ​ណដ​ល់​គ​ណៈ​​ស្ថាប​ត្យ​ក​រ​​កម្ពុ​​ជា​ដែ​លបានផ្ដួច​ផ្ដើម​រៀបចំ​កម្ម​វិធី​ប្រកួត​ប្រជែង​នេះឡើង​ និង​អរគុណ​ដល់សិស្ស​-និស្សិត ដែលបានចូលរួម ហើយ​នេះជាសក្ខីភាពមួយបង្ហាញឱ្យឃើញពីការចូលរួមកសាងនូវកម្លាំងរបស់ស្ថាបត្យករកម្ពុជា ដែលលទ្ធ​ផ​ល​នៃ​ការប្រកួត​ប្រ​ជែងនេះ​ជា​លទ្ធ​ផល​មួយ​ដ៏​សំខាន់ និងជាគំរូ​ដ​ល់​ក្រុ​​ម​ហ៊ុ​ន​ឯកជន​ផ្សេ​ង​ៗ​ទៀ​​តដែ​ល​ធ្វើ​​អា​ជី​វ​កម្ម​ផ្នែ​​កស្ថាបត្យកម្ម ជាគំរូដល់បុរីផ្សេងៗឱ្យយល់ឃើញថា នេះហើយគឺជារឿងដែលត្រូវធ្វើ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ៖

« កិច្ចកា​រនេះ​គឺ​ជា​កា​រឆ្លើ​យតបដ៏មា​នប្រសិ​ទ្ធភា​​ព​ទៅ​នឹ​ង​គោ​ល​គំ​និ​តរ​បស់រាជរដ្ឋាភិបាល ជាពិសេសគឺ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា​យ​ក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកា​រ​ប្រែ​ក្លា​យស​ង្គ​មជា​តិកម្ពុជា តាមរយៈស្ថាបត្យកម្ម។ យុទ្ធសាស្ត្រ​ប​ញ្ច​កោ​ណប្រហែលជាត្រូវអនុវត្តក្នុងរយៈពេល ២៥ឆ្នាំ ឬ ៥ អាណត្តិ ដូ​ច្នេះ នាឆ្នាំ២០៥០ យើងសង្ឃឹមថាប្រទេសកម្ពុជានឹងក្លាយជាប្រទេសដែល​មាន​ចំ​ណូ​លខ្ព​ស់​​ ហើយ​​វិ​ស័យ​ស្ថា​ប​ត្យ​កម្ម​គឺ​ជាចំណែកមួយដ៏សំខាន់ក្នុងការជំរុញសម្រេចបាននូវចក្ខុវិស័​យ​នេះ​»។

ឯកឧត្តមបានបញ្ជា​ក់​ថា ​នេះ​​មិ​នគ្រាន់តែជាកម្មវិធីប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែជា​កា​រប​ង្ហា​ញ​នូ​វ​​សិ​ល្បៈនៃ​គំ​និ​តរ​​បស់និស្សិត និងស្ថាបត្យករពាក់ព័ន្ធទៅនឹងវិស័យស្ថាបត្យកម្ម។ ​កម្ពុ​ជា​មិន​អាច​នៅ​តែ​ត្រឹ​​មនេះ​បា​ន​ទេ​ គឺ​ត្រូ​​វតែ​លូតលាស់ទៅមុខដើម្បីរស់បានដោយខ្លួនឯង និងអាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសនានាលើពិភពលោក​ ហើ​យកម្ពុជានឹងអាចធ្វើបាន។ ការរៀប​ចំកម្ម​វិធីប្រកួតប្រជែងនេះ មិន​ត្រឹ​ម​តែ​​ឆ្លើ​យត​​បនូ​វ​គោ​លបំ​ណ​ងដ៏​ពិសិដ្ឋរបស់កម្ពុជានោះទេ ប៉ុន្តែថែមទាំងបានចូលរួមជំរុញឱ្យកម្ពុជាឈានឆ្ពោះទៅ​​មុខ​លើ​ផ្នែ​ក​ស្ថា​ប​ត្យក​ម្មផងដែរ។ កម្ពុជា ត្រូវការស្ថា​ប​ត្យ​ករ​ដែ​ល​មា​ន​សិ​ល្បៈប្រ​ពៃ​ណី​ទំនៀមទម្លាប់ អរិយធម៌ មានម​នោ​ស​ញ្ជេ​ត​នា​ ដើម្បីឱ្យស្ថាបត្យកម្មមានភាពរស់រវើក មានគុណភាព និងសោ​ភ័ណ​ភា​ព​​ស្រប​ទៅ​នឹ​ង​បរិ​បទ​ដែ​ល​ស​ង្គ​មក​ម្ពុជា​នា​ពេ​ល​បច្ចុប្បន្នបានរស់ឡើងវិញពោរពេញដោយមនោសញ្ចេតនា។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកការចូលរួមប្រកួតប្រជែងក្នុងកម្មវិធីរបស់សិស្ស-និស្សិតនេះ ក៏ដូចជាស្ថាបត្យករថា ជា​កា​រ​ចូលរួ​ម​ដ៏ធំ​ធេង ជាចំណុច​ចាប់​ផ្ដើម​នូវ​ការ​ផ្លាស់​ប្ដូ​រ​នៃ​ផ្នត់​គំនិត​ និង​ជីវិត​របស់​ប្រ​ជាជនកម្ពុជា ហើយ​ជន​រួ​មជា​តិ​ក​ម្ពុជានឹងស្រឡាញ់គ្នាច្រើនជាងមុន ស្រឡាញ់ជីវិតខ្លួនឯង គ្រួសារ និងជីវិតអ្នកដទៃច្រើនជាងមុន។ នេះជាពេលដែលត្រូ​វ​រួ​មគ្នា​កសាង​កម្ពុជា​ឱ្យ​ក្លាយ​ជា​ភូមិ​ឋាន​ក្សេមក្សាន្ត ជាទ្រនំ​សុ​ភ​មង្គ​ល​ ស​ម្រា​​ប់ប្រ​ជា​ព​ល​រ​ដ្ឋ​ ងា​យ​​ស្រួ​លរស់នៅ​ប្រ​កបដោយភាពសុខដុមរមនា មានលំនៅឋាន មានការងារ និងប្រាក់ចំណូលសមរម្យ មាន​ម្ហូប​អាហា​រ​ហូប​ចុក​គ្រប់​គ្រាន់ និងទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

ក្រសួងការងារ និងសហភាពអឺរ៉ុប រួមគ្នាពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ដើម្បីឆ្លើយតបតម្រូវការការងារឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានសហការគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTTI) និងវិស័យឯកជន ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ការសិក្សាផ្អែកលើការងារ និងជំនាញទន់ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម ព្រមទាំងផ្តល់ជាវេទិកាដល់តំណាងរាជរដ្ឋាភិបាល និយោជក គ្រឹះស្ថាន TVET និងនិស្សិត

ពីពលករចំណាកស្រុកទៅជាកម្លាំងសេដ្ឋកិច្ចក្នុងស្រុក៖ ឱកាសថ្មីសម្រាប់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ការវិលត្រឡប់របស់ពលករកម្ពុជាពីប្រទេសថៃក្នុងចំនួនដ៏ច្រើនបានបង្កើតសម្ពាធលើទីផ្សារការងារក្នុងស្រុក ប៉ុន្តែក៏កំពុងបើកឱកាសសម្រាប់កម្ពុជាក្នុងការបង្កើនធនធានមនុស្ស ពង្រឹងផលិតភាព និងជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចទៅរកការងារដែលត្រូវការជំនាញនិងមានតម្លៃបន្ថែមខ្ពស់

លោក​ ​ត្រាំ​៖​ តៃវ៉ាន់​ព្រមទិញ​ឧស្ម័ន​LN​G ៣០​%​ ពី​គម្រោង​ Alaska ​និង​វិនិយោគ​ ៤​,​៤ ពាន់​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ថា​ ​កោះ​តៃវ៉ាន់​យល់ព្រមទិញ​ឧស្ម័ន​ធម្មជាតិ​រាវ ​(​LN​G​)​ ​ចំនួន​ ៣០​ ​ភាគរយ​ពី​គម្រោង​ Alaska LN​G ​និង​ត្រៀម​វិនិយោគ​ទឹក​ប្រាក់​ ​៤​,​៤ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​គម្រោង​នេះ​

អាស៊ែបៃហ្សង់- កម្ពុជា ជំរុញកាលានុវត្តភាពវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ទីក្រុងបាគូ ៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាគូ សាធារណរដ្ឋ អាស៊ែបៃហ្សង់ នារសៀលថ្ងៃ១២ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា