ស្វែងយល់ពីទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសចិន និង កោះតៃវ៉ាន់

បើទោះបីជាមានបញ្ហារង្គោះរង្គើររវាងប្រទេសចិន និងកោះតៃវ៉ាន់ ប៉ុន្តែសម្រាប់វិស័យសេដ្ឋកិច្ចរបស់ពួកគេទាំងពីរនៅតែបន្តមានទំនាក់ទំនងជាមួយគ្នា ព្រោះប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ ហើយបន្ទាប់មកគឺសហរដ្ឋអាមេរិក ដោយក្នុងនោះប្រមាណជាង ៤២% នៃការនាំចេញរបស់តៃវ៉ាន់ត្រូវបានបញ្ជូនទៅកាន់គោលដៅនៃប្រទេសចិន ហើយនាំចូលពីប្រទេសចិនត្រឡប់មកវិញប្រមាណ ២២% ។

នៅឆ្នាំ២០២០ ទំនិញ និងសេវាកម្មមានតម្លៃ ១៦៦ ពាន់លានដុល្លារត្រូវបានផ្លាស់ប្តូររវាងចិន និងកោះតៃវ៉ន់ ហើយបើគិតពីឆ្នាំ១៩៩១ ដល់​ឆ្នាំ ២០២១ កោះតៃវ៉ាន់ក៏​ស្ថិត​ក្នុង​ចំណោម​វិនិយោគិន​កំពូល​នៅខាងចិន​ដី​គោក ដោយ​បាន​វិនិយោគ ១៩៤ ពាន់​លាន​ដុល្លារ​​​ទៅលើគម្រោងផ្សេងៗ ដូចជា រោងចក្រ Chipmaker Foxconn ក្រុមហ៊ុនផលិតតាមកិច្ចសន្យាផលិត iPhones សម្រាប់ Apple, ស្មាតហ្វូន Galaxy សម្រាប់ Samsung និងហ្គេមសម្រាប់ Sony ដែលមានរោងចក្រទូទាំងប្រទេសចិន។ ប៉ុន្តែ​ ដោយសារមានបញ្ហាខ្លះៗពីការទទួលរងនូវទណ្ឌកម្មពី​ចិន​ បច្ចុប្បន្ននេះ ផលិតផលជាច្រើនមុខ ជាពិសេសផ្នែកកសិផល ត្រូវបានរដ្ឋាភិបាលចិនសម្រេចផ្អាកការនាំចូលដែលមានក្រុមហ៊ុនសរុបជាង១០០កំពុងទទួលរងនូវផលប៉ះពាល់។ មួយវិញទៀត ការ​នាំ​ចូល​ខ្សាច់​ពី​ប្រទេស​ចិនសម្រាប់​តៃវ៉ាន់ ក៏ត្រូវបានផ្អាកផងដែរ ដែល​កំពុងជះឥទ្ធិពលទៅដល់វិស័យសំណង់ និងការសាងសង់។

សូមបញ្ជាក់ផងដែរថា វិស័យឧស្សាហកម្ម​ផ្នែក​បច្ចេកវិទ្យា គឺមាន​សារៈសំខាន់​ណាស់សម្រាប់​តៃវ៉ាន់ ​ដែលពឹងផ្អែកលើការនាំចេញ និងជាប្រភពចំណូលរូមចំណែកប្រហែល ៧០% នៃសេដ្ឋកិច្ចរបស់ខ្លួន។ កាលពីឆ្នាំ២០២១ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់(GDP)នៅក្នុងប្រទេសចិនមានប្រមាណ ១២ ២៥៩ ដុល្លារ ហើយនៅកោះតៃវ៉ាន់វាខ្ពស់ជាង ៣ដងគឺ ៣៣ ៧៧៥ ដុល្លារ។

វិស័យបច្ចេកវិទ្យារបស់កោះតៃវ៉ាន់ មានកម្រិតខ្ពស់ជាងពាក់កណ្តាលនៃការនាំចេញរបស់ខ្លួនដែលបង្ហាញថា វានេះមានសារៈសំខាន់យ៉ាងខ្លាំងចំពោះពិភពលោកទាំងមូល រួមទាំងប្រទេសចិនផងដែរ។ ប្រទេសចិនផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់ៗ ដូចជា រ៉ែកម្រ និងសមាសធាតុអេឡិចត្រូនិកដែលផលិតក្នុងកម្រិតទាប ខណៈពេលដែលកោះតៃវ៉ាន់បាននាំចេញសារធាតុអុបទិក និងបន្ទះឈីបកម្រិតខ្ពស់ ដើម្បីផ្គត់ផ្គង់ដល់កង្វះខាតផ្នែកបច្ចេកវិទ្យារបស់ប្រទេសចិន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ