បើទោះបីជាមានបញ្ហារង្គោះរង្គើររវាងប្រទេសចិន និងកោះតៃវ៉ាន់ ប៉ុន្តែសម្រាប់វិស័យសេដ្ឋកិច្ចរបស់ពួកគេទាំងពីរនៅតែបន្តមានទំនាក់ទំនងជាមួយគ្នា ព្រោះប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ ហើយបន្ទាប់មកគឺសហរដ្ឋអាមេរិក ដោយក្នុងនោះប្រមាណជាង ៤២% នៃការនាំចេញរបស់តៃវ៉ាន់ត្រូវបានបញ្ជូនទៅកាន់គោលដៅនៃប្រទេសចិន ហើយនាំចូលពីប្រទេសចិនត្រឡប់មកវិញប្រមាណ ២២% ។

នៅឆ្នាំ២០២០ ទំនិញ និងសេវាកម្មមានតម្លៃ ១៦៦ ពាន់លានដុល្លារត្រូវបានផ្លាស់ប្តូររវាងចិន និងកោះតៃវ៉ន់ ហើយបើគិតពីឆ្នាំ១៩៩១ ដល់ឆ្នាំ ២០២១ កោះតៃវ៉ាន់ក៏ស្ថិតក្នុងចំណោមវិនិយោគិនកំពូលនៅខាងចិនដីគោក ដោយបានវិនិយោគ ១៩៤ ពាន់លានដុល្លារទៅលើគម្រោងផ្សេងៗ ដូចជា រោងចក្រ Chipmaker Foxconn ក្រុមហ៊ុនផលិតតាមកិច្ចសន្យាផលិត iPhones សម្រាប់ Apple, ស្មាតហ្វូន Galaxy សម្រាប់ Samsung និងហ្គេមសម្រាប់ Sony ដែលមានរោងចក្រទូទាំងប្រទេសចិន។ ប៉ុន្តែ ដោយសារមានបញ្ហាខ្លះៗពីការទទួលរងនូវទណ្ឌកម្មពីចិន បច្ចុប្បន្ននេះ ផលិតផលជាច្រើនមុខ ជាពិសេសផ្នែកកសិផល ត្រូវបានរដ្ឋាភិបាលចិនសម្រេចផ្អាកការនាំចូលដែលមានក្រុមហ៊ុនសរុបជាង១០០កំពុងទទួលរងនូវផលប៉ះពាល់។ មួយវិញទៀត ការនាំចូលខ្សាច់ពីប្រទេសចិនសម្រាប់តៃវ៉ាន់ ក៏ត្រូវបានផ្អាកផងដែរ ដែលកំពុងជះឥទ្ធិពលទៅដល់វិស័យសំណង់ និងការសាងសង់។

សូមបញ្ជាក់ផងដែរថា វិស័យឧស្សាហកម្មផ្នែកបច្ចេកវិទ្យា គឺមានសារៈសំខាន់ណាស់សម្រាប់តៃវ៉ាន់ ដែលពឹងផ្អែកលើការនាំចេញ និងជាប្រភពចំណូលរូមចំណែកប្រហែល ៧០% នៃសេដ្ឋកិច្ចរបស់ខ្លួន។ កាលពីឆ្នាំ២០២១ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់(GDP)នៅក្នុងប្រទេសចិនមានប្រមាណ ១២ ២៥៩ ដុល្លារ ហើយនៅកោះតៃវ៉ាន់វាខ្ពស់ជាង ៣ដងគឺ ៣៣ ៧៧៥ ដុល្លារ។
វិស័យបច្ចេកវិទ្យារបស់កោះតៃវ៉ាន់ មានកម្រិតខ្ពស់ជាងពាក់កណ្តាលនៃការនាំចេញរបស់ខ្លួនដែលបង្ហាញថា វានេះមានសារៈសំខាន់យ៉ាងខ្លាំងចំពោះពិភពលោកទាំងមូល រួមទាំងប្រទេសចិនផងដែរ។ ប្រទេសចិនផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់ៗ ដូចជា រ៉ែកម្រ និងសមាសធាតុអេឡិចត្រូនិកដែលផលិតក្នុងកម្រិតទាប ខណៈពេលដែលកោះតៃវ៉ាន់បាននាំចេញសារធាតុអុបទិក និងបន្ទះឈីបកម្រិតខ្ពស់ ដើម្បីផ្គត់ផ្គង់ដល់កង្វះខាតផ្នែកបច្ចេកវិទ្យារបស់ប្រទេសចិន៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/09/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content