ភ្នំពេញ ៖ យោងតាមប្រកាស លេខ ១៩៥ សហវ.ប្រក នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចបង្កើត សារមន្ទីរគយមានទីតាំងក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្ថិតនៅអគារលេខ៦-៨ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សារមន្ទីរគយនេះគឺជាមជ្ឈមណ្ឌលសម្រាប់ប្រមូលផ្តុំ ចុះបញ្ជីសារពើភណ្ឌ រក្សាទុក រៀបចំឡើងវិញ ផ្សព្វផ្សាយ និងដាក់តាំងបង្ហាញនូវឯកសារកេរដំណែល ស្នាដៃ និងវត្ថុនានា ដែលទាក់ទងនឹងសាវតារ តួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការងារប្រមូលចំណូល សម្រួលពាណិជ្ជកម្ម បង្ការ បង្រ្កាបបទល្មើស និងការពារសង្គមជាតិ។

សារមន្ទីរគយនេះក៏ជាទីកន្លែងសម្រាប់ឲ្យសាធារណជនទូទៅទស្សនា និងស្រាវជ្រាវ ស្វែងយល់អំពីអំពីប្រវត្តិ តួនាទី ភារកិច្ច និងសមិទ្ធផលការងាររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រួមទាំងផ្សព្វផ្សាយអប់រំបង្កើនចំណេះដឹង លើកកម្ពស់វប្បធម៌នៃការបង់ពន្ធក្នុងវិស័យគយ និងរដ្ឋាករ។
សារមន្ទីគយមានរចនាសម្ព័ន្ធជាការិយាល័យក្រោមឱវាទរបស់សាលាជាតិគយនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលសាលាជាតិគយមានតួនាទីដឹកនាំ និងគ្រប់គ្រងសារមន្ទីរគយដូចខាងក្រោម៖
– គ្រប់គ្រងកិច្ចដំណើរការទូទៅ និងសុវត្ថិភាពនៃសារមន្ទីរគយ
– រៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិ និងវត្ថុតាំងបង្ហាញដែលស្ថិតក្រោមការប្រើប្រាស់ និងគ្រប់គ្រងរបស់សារមន្ទីរគយ
– ស្រាវជ្រាវ ចងក្រង វាយតម្លៃ និងជ្រើសរើសនូវឯកសារ កេរដំណែល ស្នាដៃ និងវត្ថុនានា សម្រាប់ដាក់តាំងបង្ហាញ ឬដកចេញពីសារមន្ទីរគយ
– រៀបចំផែនការអភិវឌ្ឍន៍សារមន្ទីគយ ស្របតាមការវិវឌ្ឍរីកចម្រើននៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រួមទាំងសេដ្ឋកិច្ច និងសង្គម
– លើកឡើង និងចាត់ចែងអនុវត្តគម្រោងជួសជុល និងកែលម្អសំណង់អគារ និងប្លង់សារមន្ទីរគយសម្រាប់ការដាក់តាំងបង្ហាញឲ្យបានសមរម្យ និងធានាសុវត្ថិភាព
– សម្របសម្រួសជាមួយក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរសជន ដើម្បីកៀរគរវត្ថុសម្រាប់ដាក់តាំងបង្ហាញ និងធនធានសម្រាប់អភិវឌ្ឍ និងទ្រទ្រង់សារមន្ទីរគយ – បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន

អាម៉េរិកចំណាយជាង ៥ ពាន់លានដុល្លារជួសជុល និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះ USS Harry S. Truman
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
សហរដ្ឋអាម៉េរិកគ្រោងចំណាយ ៥,១ ពាន់លានដុល្លារ ដើម្បីជួសជុល ថែទាំ និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះចម្បាំង USS Harry S. Truman ដើម្បីត្រៀមនាវានេះសម្រាប់បន្តប្រើប្រាស់ក្នុងពាក់កណ្តាលជីវិតបម្រើការងារដែលនៅសល់





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content