ស្វែងយល់ពីបច្ចេកទេសដាំប្រទាលកន្ទុយក្រពើដែលអាចប្រមូលផលបាន ៥០តោនក្នុងមួយហិកតា

ប្រទាលកន្ទុយក្រពើ ជាដំណាំងាយដាំ មិនពិបាកថែទាំ ហើយថែមទាំងមានអត្ថប្រយោជន៍ច្រើនយ៉ាងទៀតផង ដែលគេអាចយកធ្វើជាភេសជ្ជៈ ជាឱសថសម្រាប់ព្យាបាល និងជួយសម្រួលផ្លូវរំលាយអាហារ ក៏ដូចជាយកធ្វើជាវត្ថុធាតុដើមសម្រាប់ជួយថែរក្សាសម្រស់ស្បែក និងសរសៃសក់យ៉ាងមានប្រសិទ្ធភាព។ អាស្រ័យហេតុតែមានអត្ថបទប្រយោជន៍ច្រើនបែបនេះ ប្រទាលកន្ទុយត្រូវបានក្លាយជារុក្ខជាតិដែលមានតម្រូវការទីផ្សារខ្ពស់ ហើយតម្លៃក៏ទទួលបានសមរម្យ ទើបអ្នកជំនាញកសិកម្មបានចងក្រងជាបច្ចេកទេសដាំដុះយ៉ាងត្រឹមត្រូវដែលអាចធានាថាទទួលបានទិន្នផលល្អជាទីគាប់ចិត្ត។

ប្រទាលកន្ទុយក្រពើ ជារុក្ខជាតិងាយដាំ និងថែទាំ​ដែលគេអាចដាំនៅលើដីផ្ទាល់ ឬនៅក្នុងផើង កេស ថង់ បាវ ហើយវាផ្ដល់ផលបានល្អ ទោះបីស្ថិតក្រោមអាកាសធាតុក្ដៅ ឬត្រជាក់ខ្លាំងក៏ដោយ ត្បិតវាក៏ជារុក្ខជាតិដែលមានធាង និងកម្ពស់ដើមចាប់ពី ៦០-១០០សង់ទីម៉ែត្រ ទទឹងធាងមានទំហំពី ៣-៥សង់ទីម៉ែត្រ។

ដំណាំប្រភេទនេះអាចដុះលូតលាស់ល្អនៅក្នុងលក្ខខណ្ឌមានពន្លឺ៥០ភាគរយ និងម្លប់៥០ភាគរយ ព្រោះបើគេដាំនៅក្នុងម្លប់ពេកអាចបណ្ដាលឱ្យដំណាំឆ្លងជំងឺ ហើយអាចជាំទឹក ហេតុនេះដីខ្ពស់ ឬងាយជ្រាបទឹក ជាប្រភេទដីដែលសមស្របសម្រាប់ប្រទាលកន្ទុយក្រពើ។

ពាក់ព័ន្ធនឹងការរៀបចំដី គេត្រូវភ្ជួរដីឱ្យបាន ២-៣ដដងដើម្បីសម្អាតស្មៅ និងសម្លាប់សមាសភាពចង្រៃផ្សេងៗដូចជាពពួកសត្វល្អិត ជំងឺសល់ពីរដូវកាលមុន។ សម្រាប់ទីតាំង ត្រូវរើសកន្លែងណាដែលមានអាកាសធាតុក្ដៅល្មម អាចមានពន្លឺថ្ងៃពី ៨-១០ម៉ោងក្នុងមួយថ្ងៃ។

ចំណែកការដាំក្នុងផើង ត្រូវលាយដីឱ្យស្មើសាច់ ខ្សាច់ និងដីក្រួស ចៀសវាងការជាំទឹក ហើយក្រោយពេលដាំត្រូវយកដីគ្របឫស ប៉ុន្តែកុំឱ្យធាងរបស់វាប៉ះដី ព្រោះបណ្ដាលឱ្យរលួយ។ បន្ទាប់ពីដាក់ដាំហើយ មិនត្រូវស្រោចទឹកភ្លាមៗនោះទេ ពោលគឺត្រូវផ្អាកស្រោចទឹកប្រមាណ ២-៣ថ្ងៃសិន។

ប្រទាលកន្ទុយក្រពើមានឫសខ្លី និងស្លឹកធ្ងន់ ហេតុនេះបើដាំក្នុងផើងត្រូវប្រើផើងធំដើម្បីកុំឱ្យខ្វះសារធាតុចិញ្ចឹមនៅពេលវាធំ និងមានកម្ពស់ដើមខ្ពស់។ នៅពេលវាលូតលាស់ល្អ អាចបែកកូនបានច្រើន យើងអាចរំលែកកូនដាំក្នុងផើងផ្សេងទៀតបាន។

នៅរដូវប្រាំងមានកម្ដៅថ្ងៃគ្រប់គ្រាន់ គេត្រូវស្រោចទឹកវាជាប្រចាំទើបអាចលូតលាស់បានលឿន តែក៏ត្រូវពិនិត្យមើលតាមស្ថានភាពដីផងដែរ។ ក្រៅពីនេះការថែទាំក៏ត្រូវការជីបំប៉នខ្លះៗ ប៉ុន្តែមិនច្រើនពេកទេ ដោយគ្រាន់តែប្រើសារធាតុអាសូតក្នុងកម្រិតតិចតួច សារធាតុផូស្វ័រច្រើន និងជីប៉ូតាស្យូមទាបក្នុងកម្រិត ១០-៤០-១០ ឬ ១៥-៣០-១៥ និងត្រូវន្ថែមជីនោះម្ដង ក្នុងមួយឆ្នាំចាប់ពីរយៈពេលចាប់ផ្ដើមដាំ។

សម្រាប់ការប្រមូលផល ដំណាំនេះអាចប្រមូលផលបាននៅពេលមានអាយុពី ៩-១០ខែក្រោយពេលដាំដុះ និងអាចប្រមូលផលបានរហូដល់រយៈពេលប្រាំឆ្នាំ។ ចំណែកទិន្នផលវិញ ជាមធ្យមគេអាចប្រមូលផលបានពី ៤៥-៥០តោនក្នុងមួយហិកតា ដោយប្រទាលខ្លះល្អអាចមានធាងទម្ងន់ ២០០ក្រាមក្នុងមួយធាង ហើយក្នុងមួយគុម្ពអាចពី ១៦-២០ធាង។

គួរបញ្ជាក់ដែរថា ប្រទាលកន្ទុយក្រពើសម្បូរទៅដោយសារធាតុបំប៉នសំខាន់ៗមួយចំនួនទៀតដែលធ្វើឱ្យរបបអាហារមានតុល្យភាពជួយបង្កើនថាមពល និងមានសុខភាពល្អ រួមមានវីតាមីA វីតាមីនB1 វីតាមីនC និងវីតាមីនE។ ដំណាំនេះក៏ត្រូវបានគេចាត់ទុកថាជាឱសថធម្មជាតិក្នុងការជួយថែរក្សាសម្រស់ ព្យាបាលរបួស រលាក សត្វល្អិតទិច ឬខាំ បំបាត់ការឈឺចាប់ បញ្ហារមាស់ និងបញ្ហាសើរស្បែកដទៃទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ