កម្លាំងសេដ្ឋកិច្ចរបស់ក្រុមប្រទេស BRICS កំពុងនាំមុខក្រុមប្រទេសសេដ្ឋកិច្ចធំៗ G7 ជាបណ្តើរៗ

បរទេស៖ យោងតាមប្រភពព័ត៌មានពី Bloomberg បានរាយការណ៍ថា ការកើនឡើងឥទ្ធិពលយ៉ាងឆាប់រហ័សនៃ BRICS កំពុងផ្លាស់ប្តូរសេដ្ឋកិច្ចពិភពលោក ជាមួយនឹងលក្ខខណ្ឌនៃអំណាចទិញ (PPP) អាចនឹងកើនឡើងលើសពីក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនធំៗ G7 ក្នុងពេលដ៏ខ្លីខាងមុខនេះ។

បច្ចុប្បន្ននេះ ក្រុមប្រទេស BRICS រួមមានប្រទេស ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ប៉ុន្តែក្រុមនេះនឹងបន្ថែមសមាជិករួមមាន អាហ្សង់ទីន អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម នៅខែមករាខាងមុខនេះ។ ទន្ទឹមនឹងនេះ ក្រុមប្រទេសសេដ្ឋកិច្ចធំៗ G7 រួមមានសហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស បារាំង អ៊ីតាលី អាល្លឺម៉ង់ និងជប៉ុន ដែលសុទ្ធតែជាបណ្តាប្រទេសឧស្សាហកម្ម និងអភិវឌ្ឍន៍។

របាយ​ការណ៍​បាន​បង្ហាញ​ថា ការពង្រីករបស់ក្រុមប្រទេស BRICS មាន​ទំហំ​ធំ​ជាង G7 រួច​ទៅ​ហើយ។ នៅឆ្នាំ២០២២ ប្លុកនេះមានចំណែក ៣៦ ភាគរយនៃសេដ្ឋកិច្ចពិភពលោក ខណៈដែលក្រុមប្រទេស G7 មានចំណែក ៣០ ភាគរយតែប៉ុណ្ណោះ។ យោងតាមការព្យាករណ៍របស់ Bloomberg បង្ហាញថា ការកើនឡើងនៃកម្លាំងពលកម្ម និងសក្តានុពលជាច្រើនសម្រាប់ការចាប់យកបច្ចេកវិទ្យានឹងជំរុញឲ្យសេដ្ឋកិច្ច BRICS មានចំណែកដល់ ៤៥ ភាគរយនៅឆ្នាំ២០៤០ បើធៀបនឹងសេដ្ឋកិច្ច G7 នឹងមានចំណែក ២១ ភាគរយប៉ុណ្ណោះ។

លើសពីនេះ របាយការណ៍ក៏បានចង្អុលបង្ហាញថា ក្រុមសេដ្ឋកិច្ច BRICS នឹងពង្រីកខ្លួនដោយមានការចូលរួមពីប្រទេសនាំចេញប្រេងធំៗមួយចំនួនរបស់ពិភពលោកដូចជា អារ៉ាប៊ីសាអូឌីត រុស្ស៊ី អារ៉ាប់រួម និងអ៊ីរ៉ង់ ព្រមទាំងប្រទេសនាំចូលប្រេងដ៏ធំបំផុត ដូចជា ចិន និងឥណ្ឌាផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ប្រសិនបើ BRICS ទទួលបានជោគជ័យក្នុងការផ្លាស់ប្តូរការទូទាត់នៃប្រតិបត្តិការប្រេងជាមួយនឹងរូបិយប័ណ្ណផ្សេងទៀត នោះអាចជះឥទ្ធិពលលើភាគហ៊ុននៃប្រាក់ដុល្លារក្នុងពាណិជ្ជកម្មអន្តរជាតិ និងទុនបំរុងប្តូររូបិយប័ណ្ណសកល។ ទន្ទឹមនឹងនេះ គេឃើញថា សមាជិក BRICS កំពុងធ្វើការយ៉ាងសកម្មដើម្បីបោះបង់ប្រាក់ដុល្លារអាម៉េរិកនៅក្នុងពាណិជ្ជកម្មរបស់ពួកគេ។

យ៉ាងណាមិញ របាយការណ៍ក៏បានចង្អុលបង្ហាញពីបញ្ហាមួយចំនួនដែលក្រុម BRICS ប្រឈមមុខ រួមមានដូចជា ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសចិន និងការស្ទាក់ស្ទើរក្នុងការបោះបង់ប្រាក់ដុល្លារអាម៉េរិក។ ទោះជាយ៉ាងណាក្តី BRICS នឹងផ្លាស់ប្តូរពិភពលោកប្រហែលជាច្រើនជាងនេះ ដោយសារតែការកើនឡើងនៃផលិតផលក្នុងស្រុកសរុប ប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចមានភាពចម្រុះគ្នា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា