សម្តេចធិបតី ហ៊ុន ម៉ាណែត ឯកភាពបង្កើតក្រុមការងារសេដ្ឋកិច្ច និងសង្គមឌីជីថល ដើម្បីអភិវឌ្ឍន៍វិស័យជាអាទិភាព

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាពដល់ការបង្កើតក្រុមការងារតាមវិស័យមួយទៀត គឺក្រុមការងារសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលធ្វើឱ្យក្រុមការងារតាមវិស័យនៅតាមយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន មានចំនួនសរុប១៥ ។ ការឯកភាពរបស់សម្តេចធិបតី ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតី ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ខ្ញុំសូមផ្តល់ការឯកភាពជាគោលការណ៍ ដល់ការបង្កើតក្រុមការងារតាមវិស័យ ១បន្ថែមទៀត តាមការស្នើសុំរបស់វិស័យឯកជន គឺក្រុមការងារសេដ្ឋកិច្ច និងសង្គមឌីជីថល ទូរគមនា​គមន៍ ដើម្បីជាអាទិភាពដាច់ដោយឡែកមួយក្នុងការស្តាប់ ហើយជួយគ្នាដោះស្រាយបញ្ហា និងអភិវឌ្ឍន៍វិស័យជាអាទិភាពនេះ។ ដូច្នេះក្រុមការងារតាមវិស័យនៅតាមយន្តការវេទិការាជរដ្ឋភិបាល-ផ្នែកឯកជន នឹងមានចំនួនសរុប ១៥»។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំក្រុមការងារតាមវិស័យទាំង១៥ ត្រូវសហការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ដោយរៀបចំកិច្ចប្រជុំឲ្យបានទៀងទាត់ ខិតខំដោះស្រាយបញ្ហាឲ្យអស់ប្រចាំថ្ងៃនៅក្នុងវិស័យឯកជន ដោយមិនត្រូវរង់ចាំការរៀបចំវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន ឡើយ។ ទន្ទឹមនេះ ដោយក្រុមការងារសេដ្ឋកិច្ច និងសង្គមឌីជីថល ទើបតែត្រូវបង្កើតឡើង សម្តេចបានស្នើសុំរៀបចំសមាសភាពឲ្យបានឆាប់ ដើម្បីចាប់ផ្តើមប្រជុំ ដើម្បីស្តាប់ និងដោះស្រាយបញ្ហាប្រឈមជូនវិស័យឯកជន។

ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា ចំពោះកិច្ចប្រជុំនៃវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន ក្នុងរយៈពេលតទៅទៀត ដោយរំពឹងថា ក្រុមការងារទាំង១៥ នឹងបំពេញការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយគណៈកម្មការគោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដើរតួនាទីជាយន្តការសម្របសម្រួល រកដំណោះស្រាយលើបញ្ហា ដែលមានលក្ខណៈចរិតអន្តរស្ថាប័ន អន្តរវិស័យបានមួយកម្រិតធំទៀត។

បន្ថែមលើនេះ ដោយគោរពតាមស្មារតីនៃការសម្រេចនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ កន្លងទៅផងដែរ សម្តេចធិបតីបានស្នើថា​អាចរៀបវេទិកានេះ យ៉ាងហោចណាស់ ២លើកឱ្យបានក្នុងអាណត្តិនីមួយ​ៗរបស់រាជរដ្ឋាភិបាល ពោលគឺនៅដើមអាណត្តិ ១លើក និងពាក់កណ្តាលអាណត្តិ ១លើក។ ប៉ុន្តែវេទិកានេះក៏អាចរៀបចំតាមការបត់បែនផងដែរ។

សូមបញ្ជាក់ថារាជរដ្ឋាភិបាលបានសម្លឹងមើលឃើញកាលានុវត្តភាព និងវិសាលភាពនៃផលប្រយោជន៍សេដ្ឋកិច្ចក្នុងវិស័យឌីជីថល ដែលមិនត្រឹមតែអាចប្រែក្លាយទៅជាប្រភពកំណើនសេដ្ឋកិច្ចថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយជំរុញបង្កើនផលិតភាពនៃវិស័យផ្សេងទៀតផងដែរ ។ ជាក់ស្ដែងនៅក្នុងស្ថានភាពពេលនេះ ជាជាងពេលណាៗផ្សេងទៀត បច្ចេកវិទ្យា ឌីជីថលដើរតួកាន់តែសំខាន់ក្នុងការបង្កើនផលិតភាព, ការជំរុញ ពិពិធកម្មសេដ្ឋកិច្ច និង ការបង្កើតការងារ សំដៅជំរុញវឌ្ឍនភាពសង្គមឱ្យ កាន់តែរីកចម្រើនថែមទៀត ។

ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំ«ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» ដោយបានបានដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងការធ្វើបរិវត្តកម្មឌីដ៏ថល នៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ពលរដ្ឋ និងធុរជន ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម ដោយផ្អែកលើគន្លងប្រក្រតីភាពថ្មី។

សម្រាប់កម្ពុជា ការធ្វើបរិវត្តកម្ម ឌីជីថល គឺជាការចាប់យក និងការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គមស៊ីវីល័យ ដែលពលរដ្ឋឌីជីថល អាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថល ប្រកបដោយបរិយាបន្ន ភាពជឿទុកចិត្ត និងសុវត្ថិភាពខ្ពស់ ហើយដំណា​លគ្នានេះ ក៏រក្សាឱ្យបាននូវអត្តសញ្ញាណ និងវប្បធម៌ជាតិ ។ ជាមួយនឹងជំនឿចិត្តដ៏មុតមាំ កម្ពុជាត្រូវខិតខំសម្រេច “បរិវត្តកម្មឌីជីថល” ឱ្យខាងតែបាន ទើបអាចប្រែក្លាយសេដ្ឋកិច្ច-សង្គមកម្ពុជា ទៅកាន់កម្រិតអភិវឌ្ឍន៍មួយខ្ពស់ឡើងជាលំដាប់បាន ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ