Donald Trump នឹងយកពន្ធនាំចូល ២៥ % លើដែក និងអាលុយមីញ៉ូមទាំងអស់ដែលចូលមកក្នុងសហរដ្ឋអាមេរិក

បរទេស៖​ យោងតាមប្រភព័ត៌មានពី BBC បានរាយការណ៍ថា សហរដ្ឋអាម៉េរិកនឹងប្រកាសដាក់ពន្ធនាំចូល ២៥ ភាគរយលើដែក និងអាលុយមីញ៉ូមទាំងអស់ដែលចូលមកក្នុងសហរដ្ឋអាមេរិក។

ថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Donald Trump នឹងប្រកាសពន្ធនាំចូល ២៥ ភាគរយលើដែក និងអាលុយមីញ៉ូមទាំងអស់ដែលនាំចូលមកក្នុងសហរដ្ឋអាមេរិកនៅថ្ងៃដើមសប្ដាហ៍នេះ។ អ្នកវិភាគបានព្យាករណ៍ថា តាមរយៈវិធានការនេះនឹងមានផលប៉ះពាល់ខ្លាំងបំផុតដល់កាណាដា។ កាណាដា និងម៉ិកស៊ិក គឺជាដៃគូពាណិជ្ជកម្មដែកថែបដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក ហើយកាណាដាគឺជាអ្នកផ្គត់ផ្គង់លោហៈអាលុយមីញ៉ូមដ៏ធំបំផុតទៅកាន់សហរដ្ឋអាមេរិក។ ជាការឆ្លើយតប លោក Doug Ford ចៅហ្វាយខេត្ត Ontario ប្រទេសកាណាដាបានចោទប្រកាន់ Trump ពីការផ្លាស់ប្តូរបង្គោលគោលដៅ និងភាពវឹកវរឥតឈប់ឈរ ដែលធ្វើឱ្យសេដ្ឋកិច្ចរបស់កាណាដាប្រឈមនឹងហានិភ័យ។ ទន្ទឹមនឹងនេះ ផលិតកម្មដែករបស់កាណាដាភាគច្រើនប្រមូលផ្តុំនៅខេត្ត Ontario ។

ក្នុងអំឡុងពេលអាណត្តិដំបូងរបស់ Trump គាត់បានដាក់ពន្ធ ២៥ ភាគរយលើការនាំចូលដែកថែប និង ១០ ភាគរយលើការនាំចូលអាលុយមីញ៉ូមពីកាណាដា ម៉ិកស៊ិក និងសហភាពអឺរ៉ុប។ ក្រោយមក សហរដ្ឋអាម៉េរិកបានឈានដល់កិច្ចព្រមព្រៀងជាមួយកាណាដា និងម៉ិកស៊ិក ដើម្បីបញ្ចប់ពន្ធគយទាំងនោះ។

មិនត្រឹមតែប៉ុណ្ណោះ ការផ្តល់ដំណឹងរបស់ Trump ក៏បណ្តាលឱ្យភាគហ៊ុនដែកថែប និងក្រុមហ៊ុនផលិតរថយន្តធំៗរបស់កូរ៉េខាងត្បូងធ្លាក់ចុះផងដែរ។ កូរ៉េខាងត្បូង​ជា​ប្រទេស​នាំចេញ​ដែកថែប​ដ៏​សំខាន់មួយ​ទៅកាន់​អាមេរិក។ ភាគហ៊ុនរបស់ក្រុមហ៊ុនដែកថែប POSCO បានធ្លាក់ចុះ ៣,៦ ភាគរយ ខណៈដែលក្រុមហ៊ុន Hyundai Steel ធ្លាក់ចុះ ២,៩ ភាគរយ ហើយក្រុមហ៊ុនផលិតរថយន្ត Kia Corp ធ្លាក់ចុះ ៣,៦ ភាគរយផងដែរ។

សកម្មភាពរបស់ Trump បានបង្ហាញពីជំហានដ៏សំខាន់ឆ្ពោះទៅមុខនៅក្នុងគោលនយោបាយពាណិជ្ជកម្ម ហើយពន្ធគយគឺជាផ្នែកកណ្តាលនៃចក្ខុវិស័យសេដ្ឋកិច្ច ខណៈដែលលោកបានមើលឃើញថា វាជាមធ្យោបាយនៃភាពរីកលូតលាស់នៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក ជាកិច្ចការពារលើវិស័យការងារ និងការបង្កើនប្រាក់ចំណូលពន្ធ។ ទន្ទឹមនឹងនេះ Trump នឹងមានសេចក្តីប្រកាសមួយទៀតនៅក្នុងសប្តាហ៍ក្រោយនេះផងដែរ អំពីការដំឡើងពន្ធទៅវិញទៅមកលើប្រទេសទាំងអស់ ដែលយកពន្ធនាំចូលពីសហរដ្ឋអាមេរិក ប៉ុន្តែគាត់មិនបានបញ្ជាក់អំពីគោលដៅប្រទេសណាមួយ ឬ ការលើកលែងជាប្រទេសណាមួយនោះទេ។

កាលពីដើមខែកុម្ភៈនេះ Trump បានគំរាមយកពន្ធនាំចូល ២៥ ភាគរយលើផលិតផលកាណាដា និងម៉ិកស៊ិក និងពន្ធ ១០ ភាគរយលើទំនិញចិនទាំងអស់ដែលចូលមកក្នុងសហរដ្ឋអាមេរិក។ ក្រោយមក Trump បានពន្យារពេលផែនការយកពន្ធពីកាណាដា និងម៉ិកស៊ិករយៈពេល ៣០ ថ្ងៃរហូតដល់ដើមខែមីនា ក្រោយពីបានពិភាក្សាជាមួយនឹងមេដឹកនាំនៃប្រទេសទាំងពីរ។ យ៉ាងណាមិញ ទីក្រុងប៉េកាំងក៏បានឆ្លើយតបទៅអាម៉េរិកវិញជាមួយនឹងការកំណត់ពន្ធផ្ទាល់របស់ខ្លួនផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *