ការដំឡើងពន្ធរបស់ Donald Trump លើការនាំចូលដែក និងអាលុយមីញ៉ូម នឹងប៉ះពាល់ខ្លាំងដល់ទំនិញអាម៉េរិក ៣ ប្រភេទ

បរទេស៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា ការយកពន្ធ ២៥ ភាគរយរបស់សហរដ្ឋអាម៉េរិកលើការនាំចូលដែក និងអាលុយមីញ៉ូមទាំងអស់នឹងប៉ះពាល់ដល់ទំនិញចំនួន ៣ ប្រភេទរបស់ខ្លួនឯង។

វិធានការយកពន្ធបន្ថែមលើការនាំចូលដែក និងអាលុយមីញ៉ូមដែលបានប្រកាសដោយប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump នឹងចូលជាធរមាននៅក្នុងខែនេះ ដែលមានន័យថា អាជីវកម្មក្នុងស្រុករបស់អាម៉េរិកដែលចង់នាំយកលោហធាតុចូលប្រទេសនឹងត្រូវចំណាយបន្ថែមទៀត។ លើសពីនេះ Trump បានប្រកាសអំពីការចាប់ផ្តើមដាក់ពន្ធ ២៥ ភាគរយលើទំនិញពីដៃគូពាណិជ្ជកម្មចំនួន ២ប្រទេស គឺកាណាដា និងម៉ិកស៊ិកនៅក្នុងខែមីនានេះផងដែរ។ គោលបំណងនៃការយកពន្ធរបស់ Trump គឺចង់បង្កើនការផលិត និងការប្រើប្រាស់ក្នុងស្រុក ដោយកាត់បន្ថយការនាំចូលពីបរទេស។ យ៉ាងណាមិញ ផលិតផលនាំចូលនឹងមានតម្លៃថ្លៃជាងមុនសម្រាប់អ្នកប្រើប្រាស់ ខណៈដែលក្រុមហ៊ុនក្នុងស្រុកនឹងត្រូវចំណាយបន្ថែម។ ជាក់ស្តែង ដែកថែប និងអាលុយមីញ៉ូមគឺជាសមាសធាតុសំខាន់នៅក្នុងទំនិញជាច្រើន ហើយវានឹង​ប៉ះពាល់ដល់ទំនិញចំនួន ៣ ប្រភេទដូចជា​ ៖ អាហារ ឬ ភេសជ្ជៈកំប៉ុង, រថយន្ត, និងសម្ភារៈសំណង់។

១.​ អាហារ ឬ ភេសជ្ជៈកំប៉ុង៖ យោងតាមវិទ្យាស្ថានផលិតកំប៉ុង (CMI) បានឱ្យដឹងថា ប្រហែល ៧០ ភាគរយនៃដែកថែបដែលប្រើក្នុងសហរដ្ឋអាម៉េរិកដើម្បីធ្វើកំប៉ុងសម្រាប់ម្ហូបអាហារ ឬ ភេសជ្ជៈ។ ដែកថែបភាគច្រើនត្រូវបាននាំចូលមកពីអាល្លឺម៉ង់ ហូឡង់ និងកាណាដា។ កាលពីឆ្នាំ២០១៨ Trump ធ្លាប់ដំឡើងពន្ធលើដែកថែបម្តងរួចទៅហើយ ប៉ុន្តែអ្នកផលិតកំប៉ុងជាច្រើនបានប្រឆាំងលើវិធានការនេះ ហើយការប្រឆាំងទទួលបានជោគជ័យ ដោយសារការផលិតប្រភេទដែកថែបសម្រាប់ធ្វើកំប៉ុងក្នុងអាម៉េរិកនៅមានកម្រិត។ យ៉ាងណាមិញ ក្រុមហ៊ុនផលិតដែកថែបបានកាត់បន្ថយការផលិតបន្ថែមទៀតចាប់តាំងពីពេលនោះមក ដែលជំរុញឱ្យតម្លៃកាន់តែឡើងថ្លៃ។ ចំពោះអាលុយមីញ៉ូមវិញ ក្រុមហ៊ុនផលិតស្រាបៀរ និងអ្នកផលិតភេសជ្ជៈ ដូចជា កូកា-កូឡា បានព្រមានថា ការផ្លាស់ប្តូរនេះនឹងបន្ថែមការចំណាយ និងអាចនាំឱ្យតម្លៃកាន់តែខ្ពស់សម្រាប់អតិថិជន។  

លោក Robert Budway ប្រធាន CMI លើកឡើងថា ប្រសិនបើក្រុមហ៊ុនផលិតកំប៉ុងមិនទទួលបានការលើកលែងពន្ធលើការនាំចូលដែកទេ នោះតម្លៃគ្រឿងទេស ជាពិសេសអាហារកំប៉ុងដែលផលិតនៅសហរដ្ឋអាមេរិកនឹងឡើងថ្លៃ។ Trump ជឿថា ពន្ធគយទាំងនេះកំពុងការពារឧស្សាហកម្មដែកក្នុងស្រុក ប៉ុន្តែវិធានការនេះកំពុងធ្វើឱ្យខូចសន្តិសុខស្បៀងរបស់អាម៉េរិក និងភាពធន់នៃការផ្គត់ផ្គង់សម្រាប់អាហារកំប៉ុងដែលប្រជាជនអាម៉េរិកកំពុងពឹងផ្អែកជារៀងរាល់ថ្ងៃ។

២. រថយន្ត៖ បន្ទាប់ពី Trump បានដាក់ពន្ធលើដែកថែប និងអាលុយមីញ៉ូមក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់ ក្រុមហ៊ុនផលិតរថយន្ត Ford និង General Motors បានព្រមានថា វិធានការនេះនឹងធ្វើឲ្យពួកគេត្រូវចំណាយបន្ថែមប្រហែល ១ ពាន់លានដុល្លារ។ Morningstar បានប៉ាន់ប្រមាណថា ពន្ធក្នុងកំឡុងពេលនោះអាចនឹងធ្វើឲ្យតម្លៃរថយន្តពួកគេឡើងថ្លៃ ១ ភាគរយ  ឬ តម្លៃបន្ថែម ៣០០ ដុល្លារសម្រាប់អតិថិជន។ ដោយឡែក ថ្មីៗនេះ នៅក្នុងសន្និសីទធុរកិច្ចមួយ លោក Jim Farley នាយកប្រតិបត្តិក្រុមហ៊ុន Ford បានព្រមានថា ការផ្លាស់ប្តូរថ្មីៗរបស់ Trump កំពុងបង្កឱ្យមានការចំណាយច្រើន និងភាពវឹកវរច្រើនសម្រាប់ឧស្សាហកម្មរថយន្ត។ ក្រុមហ៊ុន TD Economics ប៉ាន់ប្រមាណថា រថយន្តអាចឡើងថ្លៃប្រហែល ៣ ០០០ ដុល្លារ ប្រសិនបើពន្ធលើទំនិញពីម៉ិកស៊ិក និងកាណាដាចូលជាធរមាន។

៣. សម្ភារៈសំណង់៖ ឧស្សាហកម្មសំណង់គឺជាអ្នកប្រើប្រាស់ដែកដ៏ធំបំផុត ដោយសារតម្រូវការអ្នកអភិវឌ្ឍន៍ និងអ្នកសាងសង់ផ្ទះត្រូវការគ្រប់យ៉ាងចាប់ពីការសាងសង់គ្រោងឆ្អឹងអាគាររហូតដល់ឧបករណ៍ប្រើប្រាស់។

លោក Carl Harris ប្រធានសមាគមជាតិនៃអ្នកសាងសង់គេហដ្ឋានបានលើកឡើងថា ការសម្រេចចិត្តដាក់ពន្ធលើដែក និងអាលុយមីញ៉ូមនឹងបង្កើនការចំណាយ និងរារាំងដល់ការសាងសង់។ ជាលទ្ធផល អតិថិជន​នឹង​បង់​ថ្លៃ​ពន្ធ​ទាំងនេះ​ក្នុង​ទម្រង់​តម្លៃ​ផ្ទះ​កាន់តែ​ខ្ពស់​​។ ជាក់ស្តែង វាផ្ទុយទាំងស្រុងទៅនឹងគោលបំណងរបស់ Trump ក្នុងការធ្វើឱ្យលំនៅដ្ឋានកាន់តែមានតម្លៃសមរម្យជាងមុន។ ទន្ទឹមងនេះ សមាគមជាតិនៃអ្នកសាងសង់ផ្ទះកំពុងស្នើសុំឲ្យ Trump លើកលែងពន្ធលើសម្ភារៈសំណង់។

បន្ទាប់ពី Trump បានដាក់ពន្ធលើដែកថែបក្នុងឆ្នាំ២០១៨ ក្រុមហ៊ុនផលិតឧបករណ៍ប្រើប្រាស់ Whirlpool បានប្រឈមមុខនឹងការចំណាយខ្ពស់ដែលមិននឹកស្មានដល់ ៣៥០ លានដុល្លារ ដោយសារការកើនឡើងនៃតម្លៃដែក។ ការចំណាយកាន់តែខ្ពស់បែបនេះបានជំរុញឱ្យផលិតផល ឬទំនិញកាន់តែថ្លៃសម្រាប់អ្នកប្រើប្រាស់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *