វិធីសាស្ត្រងាយៗដើម្បីទប់ចិត្តមិនឱ្យចាយវាយលើសខ្ទង់ និងបង្កើនការសន្សំ

ភ្នំពេញ ៖ ក្រោយមានវត្តមានរបស់អ៉ីនធឺណិតចូលមកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ការទាក់ទង ក៏ដូចជាការទិញ-លក់ ដោះដូរទំនិញក៏កាន់តែមានភាពងាយស្រួលជាងមុន។ ផ្ទុយពីទម្លាប់ពីមុនមក ដែលត្រូវដើរផ្សារដើម្បីទិញទំនិញនោះ បច្ចុប្បន្នគេអាចបញ្ជាទិញទំនិញបានយ៉ាងងាយស្រួលដោយប្រើប្រាស់ត្រឹមតែទូរស័ព្ទឆ្លាតវៃមួយគ្រឿងប៉ុណ្ណោះ។ ភាពសម្បូរបែបនៃការចាយវាយទាំងនេះហើយដែលនាំឱ្យបុគ្គលម្នាក់ៗកាន់តែត្រូវប្រុងប្រយ័ត្ន កុំឱ្យធ្លាក់ចូលទៅក្នុងការអូសទាញរបស់អាជីវករតាមអនឡាញ និងនាំឱ្យប៉ះពាល់បន្តទៅដល់ការគ្រប់គ្រងហិរញ្ញវត្ថុ។

ចេញពីបទពិសោធន៍ផ្ទាល់ខ្លួន អ្នកស្រី នុត រត្ថា នាយិកាប្រតិបត្តិនៃក្រុមហ៊ុនបណ្ដាញព័ត៌មាន អប្សារា មេឌាសឺវីស (AMS) បានចែករំលែកថា ជាជំហានដំបូង ដើម្បីកុំឱ្យប៉ះពាល់ដល់ការចាយវាយប្រចាំថ្ងៃ ពេលបានចំណូលមក គឺត្រូវដកទុកមួយចំណែកសម្រាប់ចំណាយចាំបាច់ ដូចជា ថ្លៃផ្ទះ​ ថ្លៃទឹក ភ្លើង និងថ្លៃម្ហូបអាហារ​ជាដើម។ ក្រោយពីដកទុកនូវខ្ទង់ចំណាយចាំបាច់ហើយ គឺដល់ដំណាក់កាលមួយដែលត្រូវហាមចិត្តខ្លួនឯងចំពោះ​ ការទិញសម្ភារៈដែលមិនចាំបាច់។

ទាក់ទងនឹងចំណុចនេះ អ្នកស្រី នុត រត្ថា បានបន្តឱ្យដឹងថា ៖

«បច្ចុប្បន្ននេះ អ្នកលក់ផលិតផល ឬទំនិញតាមអនឡាញមានវិធីសាស្ត្រច្រើនណាស់ ធ្វើយ៉ាងណាដើម្បីអាចទាក់ចិត្តយើងបាន ដូច្នេះ វិធីសាស្ត្រដែលខ្ញុំធ្លាប់ប្រើ ហើយឃើញថាមានប្រសិទ្ធភាព គឺពេលចង់ទិញអ្វីមួយគួរតែទិញនៅសប្ដាហ៍ទី៣ ឬចុងខែ»។

បើតាមការលើកឡើងរបស់អ្នកស្រីមានន័យថា ការទុកពេលឱ្យខ្លួនឯងគិតមុននឹងសម្រេចចិត្តទិញអ្វីមួយគឺអាចជួយបានច្រើន ដោយសម្ភារៈខ្លះមិនមានភាពចាំបាច់ក្នុងការទិញនោះទេ ប៉ុន្តែដោយសារវិធីសាស្ត្រលក់របស់គេ ក៏អាចធ្វើឱ្យយើងចង់បានរបស់នោះ។ ម្យ៉ាងទៀត នៅអំឡុងសប្ដាហ៍ទី៣ ឬទី៤ បុគ្គលិកភាគច្រើនគឺចាប់ផ្ដើមខ្សត់ខ្សោយថវិកាសម្រាប់ចាយវាយ ដូច្នេះការសន្សំសំចៃក៏អាចកើតមាននៅអំឡុងពេលនោះដែរ។

ទម្លាប់មួយទៀតដែលអាចជួយសន្សំសំចៃផងដែរគឺបង្កើតទម្លាប់ស៊ើបសួរតម្លៃនៅលើទីផ្សារមុននឹងសម្រេចចិត្តថាទិញ។

អ្នកស្រីបានបញ្ជាក់ថា ៖

«យើងប្រៀបធៀបទៅនឹងការដើរផ្សារ គឺយើងច្រើនតែតថ្លៃអ្នកលក់ មិនខុសគ្នាពីការទិញអនឡាញ យើងអាចចំណាយពេលបន្តិចក្នុងការឆែកតម្លៃរកហាងណាដែលលក់ក្នុងតម្លៃធូរជាងគេ។ ធ្វើបែបនេះយើងអាចចំណេញបាន ៤-៥ដុល្លារ ត្រឹមរយៈពេល ៥ទៅ១០ នាទីតែប៉ុណ្ណោះ វិធីនេះអាចឱ្យយើងចំណេញ ឬកាត់បន្ថយចំណាយបានច្រើនដែរ»។

ក្រោយអនុវត្តបាននូវប្រការទាំងនេះហើយ ច្បាស់ណាស់ថាបុគ្គលម្នាក់ៗអាចមានវិន័យល្អជាងមុនក្នុងការគ្រប់គ្រងលុយកាក់របស់ខ្លួន។ ជំនួសឱ្យការចាយវាយទៅលើការទិញសម្ភារៈមិនចាំបាច់ គេអាចសល់ប្រាក់ដើម្បីសន្សំវិញ ហើយនៅក្នុងការសន្សំនេះដែរ អ្នកស្រីបានឱ្យជាគន្លឹះមួយគឺជំរុញទឹកចិត្តខ្លួនឯងឱ្យស្រឡាញ់លេខបូក ជាជាងលេខដក។

ជាមួយគ្នានេះ អ្នកស្រីក៏បានចែករំលែកទៀតថា បន្ថែមពីលើចំណុចដែលបានលើកឡើងខាងលើនេះ ការរាប់អានមនុស្សគឺជាកត្តាលីករ​ដ៏​សំខាន់មួយ។ ប្រសិនបើចង់សន្សំ ត្រូវតែដើរជាមួយមិត្តភក្កិដែលបបួលគ្នាសន្សំ បើដើរជាមួយអ្នក ចាយវាយខ្ជះខ្ជាយ ច្បាស់ណាស់មិនអាចសល់លុយសម្រាប់សន្សំនោះទេ។ ជារួមមក អ្នកស្រីយល់ថា​ការមានផែនការហិរញ្ញវត្ថុ មានផែនការចាយវាយច្បាស់លាស់ នៅតែជា រឿងសំខាន់ដែលមិនអាចខ្វះបាន ហើយដើម្បីអាចរៀបចំផែនការ និងអនុវត្តផែនការហិរញ្ញវត្ថុបាន កាន់តែមានប្រសិទ្ធភាព គឺទាមទារឱ្យបុគ្គលម្នាក់ៗមានវិន័យតឹងរឹង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ