ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១០ ធ្នូ ឆ្នាំ ២០២២ នៅខេត្តព្រះសីហនុ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីបើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក។

មហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ក្រោមប្រធានបទ“ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម” (The 16th World Congress of The Most Beautiful Bays in The World Under The Theme “BAY OF PEACE, BAY OF HOPE”) សម្តេចតេជោបានថ្លែងទៅកាន់អង្គពិធីទាំងមូលដោយបានលើកអំពី ការពិនិត្យលទ្ធភាពក្នុងការបង្កើតសារៈមន្ទីរឆ្នេរមួយកន្លែងនៅកម្ពុជាដោយនឹងមានការចូលរួមជួយជ្រោមជ្រែង និងចែករំលែកបទពិសោធពីសំណាក់ បណ្តាប្រទេសដែលជាសមាជិក និងបុគ្គលជំនាញៗនៅក្នុងកិច្ចការងារនេះផងដែរ។
ទោះបីជាមិនទាន់មានការបញ្ជាក់លំអិតនៅឡើយអំពីផែនការបង្កើតសារៈមន្ទីរ ប៉ុន្តែយើងសង្កេតមើលឃើញថាសារៈមន្ទីរបែបឆ្នេរសមុទ្រជាច្រើនមកហើយ នៅតាមបណ្តាប្រទេសធំៗរបស់ពិភពលោក បាន និងកំពុងដំណើរការបើកជូនភ្ញៀវទេស្សនា និងធ្វើការសិក្សាដែលខាងក្រោមនេះគឺជាទីកន្លែងល្បីៗមួយចំនួន ស្ថិតនៅតាមបណ្តាប្រទេសដូចជាអាមេរិកកាណាដានិងអឺរ៉ុបជាដើម៖
សារមន្ទីរ Australian National Surfing Museum មានទីតាំងនៅ Torquay រដ្ឋ Victoria ប្រទេសអូស្ត្រាលីត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាទីតាំងនៃសារមន្ទីរវប្បធម៌លើឆ្នេរខ្សាច់ដ៏ធំបំផុត របស់ពិភពលោក។ វាក៏ត្រូវបានគេស្គាល់ដែរថាជា មជ្ឈមណ្ឌលដ៏សំខាន់បំផុតមួយនៃបេតិកភណ្ឌការជិះស្គីលើពិភពលោកឬ “the most significant centres of world surfing heritage” ដោយសមាគមជិះស្គីលើទឹកអន្តរជាតិ International Surfing Association។
សារមន្ទីរ Utah Beach មានទាំងស្ថិតនៅទីក្រុងតំបន់ Manche ប្រទេសបារាំង។សារមន្ទីរនេះផ្តោតសំខាន់ទៅលើព្រឹត្តិការណ៍ធ្វើសង្គ្រាមតាមជើងទឹកកាលពីអំឡុងសង្គ្រាមលោកលើកទី២ សារមន្ទីរ Omaha Beach Museum សារមន្ទីរនេះមានទីតាំងនៅឆ្នេរ Omaha សហរដ្ឋអាមេរិកនិងជាទីតាំងផ្ទាល់ដែលជាកន្លែងដែលការចុះចតរបស់កងទ័ពជើងទឹកអាមេរិកបានធ្វើឡើងក្នុងព្រឹត្តិការណ៍ ថ្ងៃទី៦ ខែមិថុនាឆ្នាំ១៩៤៤ដែលមានឈ្មោះថា Bloody Omaha ។ សារមន្ទីរ Omaha Beach Memorial មានផ្ទៃក្រឡាសរុបទំហំ១៤០០ម៉ែត្រការ៉េ ត្រូវបានបង្កើត ឡើងដើម្បីរំលឹកនូវការចងចាំចំពោះយុវជនទាំងអស់ដែលបានលះបង់ជីវិតកាលពីនៅឆ្នាំ១៩៤៤គឺជាការលះបង់ដែលមិនអាចបំភ្លេចបានចំពោះអ្វីដែលធ្វើឱ្យសេរីភាពរបស់អាមេរិកបាន បានត្រឡប់មកវិញ សារមន្ទីរ Blue Beach Fossil Museum ស្ថិតនៅក្នុងប្រទេសកាណាដាគឺជាសារមន្ទីរកម្រិតពិភពលោកដែលល្បីល្បាញជាងគេបំផុតក្នុងការបង្ហាញហ្វូស៊ីលសំខាន់ៗ។វាត្រូវបានគេទទួលស្គាល់ជាយូរមកហើយដោយអ្នកបុរាណវិទូ និង ភូគព្ភវិទូគឺជាកំណប់ទ្រព្យ និងភស្តុតាងតែមួយគត់ដែលបញ្ជាក់ពីវត្តមាននៃសត្វឆ្អឹងកងដំបូង (សត្វដែលមានឆ្អឹងខ្នង) ដែលរស់នៅលើផែនដីនិងជាអំបូរសត្វដែលធ្លាប់រស់នៅក្នុងសមុទ្រផងដែរ។

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កងទ័ពអាកាសប៊ុលហ្គារីប្រារព្ធខួប ១១៤ ឆ្នាំនៃប្រតិបត្តិការយោធាតាមអាកាសលើកដំបូង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/10/2026
រដ្ឋមន្ត្រីក្រសួងការពារជាតិប៊ុលហ្គារី លោក Dimitar Stoyanov និងអគ្គមេបញ្ជាការកងទ័ព លោក Emil Eftimov បានចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធនៅមុខវិមានរំលឹកគុណដល់កងទ័ពអាកាស ក្នុងរាជធានីសូហ្វីយ៉ា (Sofia) កាលពីថ្ងៃទី១៦ ខែតុលា

អាល្លឺម៉ង់គ្រោងទិញមីស៊ីលដ្រូនរបស់អ៊ុយក្រែន អាចវាយប្រហារបានជាង ១,០០០ គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/10/2026
អាល្លឺម៉ង់ត្រូវបានរាយការណ៍ថា កំពុងរៀបចំទិញមីស៊ីលរយៈចម្ងាយឆ្ងាយពីប្រទេសអ៊ុយក្រែន ក្នុងគោលបំណងពង្រីកសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយរបស់ខ្លួន ខណៈទីក្រុងបែរឡាំងកំពុងបង្កើនការចំណាយលើវិស័យការពារជាតិ





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content