ទីផ្សារ​រថយន្ត​អគ្គិសនី​នៅកម្ពុជា ​រយៈពេល១០ឆ្នាំទៀត​​នឹងអាច​ដូច​ទីផ្សារ​រថយន្តអគ្គិសនី​នៅ​ប្រទេស​ចិន​នា​ពេល​បច្ចុប្បន្ន

ភ្នំពេញ ៖ ប្រទេស​ចិន​ ជា​ប្រទេស​ដែលមានការអភិវឌ្ឍ​លើវិស័យរថយន្តអគ្គិសនី​ច្រើនជាង​នៅ​លើ​ពិ​ភព​លោ​ក​ និង​បានជំរុញ​ឱ្យ​ពលរដ្ឋ​របស់ខ្លួន ក៏ដូចជា​ពិភពលោក​ងាកមកប្រើប្រាស់រថយន្តអគ្គិសនី​កាន់តែ​ច្រើន ។ ​ក្រ​ឡេក​មកមើលទីផ្សារ​​រថយន្តអគ្គិសនី​នៅ​កម្ពុជា​នាពេលបច្ចុប្បន្ន​នេះវិញ មិនខុស​ពីទីផ្សារ​ថយន្តអគ្គិ​សនី​នៅ​ប្រទេស​ចិន​​កាលពី១០ឆ្នាំមុនទេ ដូច្នេះ ១០ឆ្នាំខាងមុខ​ទីផ្សារ​​រ​ថយន្តអគ្គិសនីនៅកម្ពុជាអាច​នឹ​ងទូលាយ​ដូច​នៅ​ប្រ​ទេស​​ចិន​នាពេល​បច្ចុប្បន្ន​ ។

បើតាមលោក ​តុង​ ហ៊ោយគួយ​​ អគ្គនាយកក្រុមហ៊ុន​ SDB ដែលជា​ក្រុមហ៊ុននាំចូល​ និងចែកចាយរថ​យន្ត​អ​គ្គិ​ស​នីមក​កម្ពុជា បានមើលឃើញថា​ ទីផ្សារ​រថយន្តអគ្គិសនី​នៅកម្ពុជា​នាពេលនេះ ដូច​គ្នា​នឹង​ទីផ្សារ​រថយន្ត​អគ្គិ​ស​នី​នៅ​ប្រទេស​ចិនកាលពី​១០ឆ្នាំមុន ។ កាលនោះ​មានការ​ប្រើប្រាស់​មានតិច​តួច ហើយរដ្ឋាភិបាល​បានលើក​ទឹកចិត្ត​ឱ្យពលរដ្ឋ​ងាកមក​ប្រើប្រាស់រថយន្តអគ្គិសនីឱ្យបានកាន់តែច្រើន ។​

លោក​បន្តថា សម្រាប់រាជរដ្ឋាភិបាលកម្ពុជានា​បច្ចុប្បន្ន​នេះ ក៏​បានជំរុញ​ និងលើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​រថយន្តអគ្គិសនីកាន់តែច្រើន ដោយរដ្ឋាភិបាល​បានសហការ​ក្នុងការ​ដំឡើង​ស្ថានីយ៍​សាក​ថាមពល​នៃ​រថ​យន្តអ​គ្គិសនីនៅក្នុង​រាជធានីភ្នំពេញ និង​តាមបណ្ដាខេត្តមួយចំនួន ។

នៅក្នុង​ឱកាស​សម្ពោធ​ដាក់លក់​ជាផ្លូវការ​រថយន្តអគ្គិសនីម៉ាក​ថ្មីមួយ​នៅកម្ពុជា កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ បានក​ត់​សម្គា​ល់​អំពីសន្ទុះកើនឡើងនៃការប្រើប្រាស់ និងការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីទាំងក្នុងតំបន់ និងសកលលោក ដែលវិស័យនេះបានផ្ត​ល់នូវ​អត្ថ​ប្រ​យោ​ជន៍​ជាច្រើនតាមរយៈការបង្កើតការងារសម្រាប់ពលរដ្ឋ និងផ្តល់តម្លៃបន្ថែមក្នុងសេដ្ឋកិច្ច ការការពា​រ​ប​រិ​ស្ថា​ន និង​សុ​ខ​ភាព​ប្រ​ជាជ​ន​ កាត់​ប​ន្ថ​យកា​​រប​ញ្ចេ​ញ​ឧ​ស្ម័​ន​ពុ​លជំនួ​ស​ឱ្យ​កា​រ​ប្រើ​ប្រា​​ស់យា​​ន​យន្ត​ប្រើ​​ប្រា​ស់​​ប្រេងឥន្ធនៈ និងការចូលរួម​ធា​នា​ស​​ន្តិ​សុ​ខ​ថាម​ព​​លតា​ម​រយៈ​កា​រកា​ត់​ប​ន្ថយ​កា​រ​ពឹ​ង​ផ្អែ​ក​លើ​ការ​នាំ​ចូ​​ល​ប្រេ​ង​ឥន្ទនៈពីបរទេស ព្រមទាំងភាព​ងា​យ​រ​ងគ្រោះ​ប​ណ្ដា​ល​​មក​ពី​កា​រ​ប្រែ​ប្រួ​ល​នៃ​ថ្លៃ​ប្រេ​ងឥ​ន្ទ​​នៈស​ក​ល ​។

ឯកឧត្តម​ ផន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និងដឹកជញ្ជូន ក៏បានថ្លែង​បញ្ជាក់ថា​ ក្នុងឆ្នាំ២០២៤​កន្ល​ង​ទៅនេះ ​មានរថយន្តអគ្គិសនីចុះបញ្ជី​នៅក្នុ​ងក្រសួងសាធារណការ​ និងដឹកជញ្ជូន​ចំនួន ​២.២៥៣គ្រឿង ដែល​មាន​ការកើនឡើង​ ៦២០ភាគរយធៀបនឹងឆ្នាំ២០២៣​ ។  

ឯកឧត្តម​បន្តថា តាមរយៈការ​ចុះបញ្ជី​រថយន្តអគ្គិសនី​នៅក្នុងប្រទេស​កកម្ពុជា បានបង្ហាញពី​កំណើន​នៃការ​ប្រើប្រាស់​រថយន្តរថយន្តអគ្គិសនី​កាន់តែច្រើន ហើយ​កំណើន​នេះ​នឹង​កើនឡើង​បន្ត​ទៀត​នៅពេលអនាគត​ ខណៈរាជរដ្ឋាភិបាលក៏បាន​ជំរុញ​និងលើកទឹក​ចិត្ត​ឱ្យ​​ងាកមក​ប្រើប្រាស់រថយន្តអគ្គិសនីកាន់តែច្រើន​​ ។​

ឯកឧត្តម​បញ្ជាក់ថា ការ​ប្រើប្រាស់​រថយន្តអគ្គិសនី​ទទួលបាននូវអត្ថ​ប្រយោជន៍​ច្រើន​ ដូចជា​កាត់បន្ថយ​ការ​ចំណាយ​លើ​ឥន្ធនៈ កាត់បន្ថយការ​បំភាយ​ចំហេះ ទប់ស្កាត់ការ​បំពុល​បរិស្ថាន តាមរយៈការ​បញ្ចេញឧស្ម័ន​ផ្សែងពី​រថយន្តទៅបរិយាកាស​ ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump

សន្និសីទ​ធនាគារ​កម្ពុជា​ ​លើក​ទី​៥ ​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​និង​ពង្រឹង​ទំនុក​ចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 25/08/2026

​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​លើក​ទី​៥ ​បាន​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​និង​បង្កើន​ទំនុកចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​ ​ដោយ​ផ្តោត​លើ​ការ​កំណត់​ទិសដៅ​សម្រាប់​វិស័យ​ធនាគារ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សុវត្ថិ​ភាព​ ​មាន​ភាព​ធន់ ​និង​ចីរភាព

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

សមាគម៖ តម្រូវការមាន់អាចកើនដល់ ២៣-២៥ ម៉ឺនក្បាលក្នុងមួយថ្ងៃ នៅរដូវបុណ្យទាន

ជំនួញ, ព្រឹត្តិការណ៍

• 25/08/2026

តម្រូវការ​សាច់​មាន់​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ច្រើន​ នា​ឱ​កាស​ពិធី​សែន​ក្បាល​ទឹក ​និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ជិត​ពេល​ខាង​មុខ​ ​ខណៈ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​អះអាង​ថា​ ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​មាន​សមត្ថភាព​ឆ្លើយតប​តាម​តម្រូវការ ​ដោយ​មិន​ខ្វះខាត​ ​ឬ​ឡើង​ថ្លៃ​ខ្ពស់​ហួសហេតុ​នោះ​ទេ

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង


Leave a Reply

Your email address will not be published.Required fields are marked *