ជំនាញ ៧ យ៉ាង ដែលមានតម្រូវការទីផ្សារការងារខ្ពស់សម្រាប់បច្ចុប្បន្ន និងអនាគត

ភ្នំពេញ ៖ ទន្ទឹមនឹងប្រព័ន្ធអប់រំកាន់តែមានភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ធនធានមនុស្សរបស់កម្ពុជាក៏មានការកើនឡើងដូចគ្នា។ ប៉ុន្តែដោយឡែក ធនធានផ្នែកជំនាញ (TVET) ហាក់នៅមិនទាន់គ្រប់តម្រូវការទីផ្សារការងារនៅឡើយ។

ការមានធនធានជំនាញកាន់តែច្រើន គឺជារឿងកាន់តែល្អសម្រាប់សេដ្ឋកិច្ចជាតិ តាមរយៈការបើកផ្លូវឱ្យវិនិយោគិនចូលមកបណ្ដាក់ទុនក្នុងស្រុក។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលអាណត្តិទី៧នេះ​ផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការបណ្ដុះបណ្ដាលជំនាញ។

ក្នុងចំណោមជំនាញជាច្រើនដែលក្រសួងការងារដាក់បញ្ចូលទៅតាមសាលាបណ្ដុះបណ្ដាល មានជំនាញចំនួន៧ ដែលអ្នកជំនាញយល់ថាមានតម្រូវការទីផ្សារការងារខ្ពស់។

ទាក់ទងនឹងជំនាញដែលមានតម្រូវការនេះ លោក ហាវ ធិន នាយកវិទ្យាស្ថានបណ្ដុះបណ្ដាលខេត្តកំពង់ចាមបានឱ្យដឹងថា ជំនាញដែលសាលាដាក់ក្នុងផែនការជ្រើសរើសសិស្ស​គឺយោងទៅតាម​តម្រូវការទីផ្សារតែម្ដងដែលមាន ៧ជំនាញរួមមាន ការងារកំបោរ ការតម្លើងបំពង់ទឹក ការតម្លើង​បណ្ដាញអគ្គិសនីក្នុងអគារ ការផ្សារអគ្គិសនី ការថែទាំជួសជុលរថយន្ដ សេវាកម្មកុំព្យូទ័រ  និងការកែច្នៃ​បន្លែផ្លែឈើ។

សម្រាប់ជំនាញទាំង៧នេះ លោក ហាវ ធិន មើលឃើញថា វាមិនត្រឹមតែមានតម្រូវការក្នុងពេល​បច្ចុប្បន្នប៉ុណ្ណោះទេ ក៏ប៉ុន្តែវានឹងក្លាយជាជំនាញដ៏ពេញនិយមនាថ្ងៃអនាគតផងដែរ។

យ៉ាងណាមិញ ក្នុងរយៈពេលមួយខែក្រោយរដ្ឋាភិបាលកម្ពុជា​បានប្រកាសដាក់ឱ្យអនុវត្តកម្មវិធី​បណ្តុះ​បណ្តាល​ជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជន​មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំ​នួ​នប្រមាណ​ ១.៥លាននាក់ សម្រាប់តែខេត្តកំពង់ចាមទទួលបានសិស្សចុះឈ្មោះចំនួន ១៦០នាក់ ខណៈទូទាំងប្រទេសទទួលបានសិស្សជាង ១ម៉ឺននាក់។

ក្នុងនោះ ជំនាញដែលសិស្សពេញនិយមចុះឈ្មោះចូលរៀននៅខេត្តកំពង់ចាមរួមមាន សេវាកម្ម​កុំព្យូទ័រ ការ​តំឡើងបណ្ដាញអគ្គិសនី បច្ចេកទេសកែច្នៃបន្លែផ្លែឈើ និងការថែទាំរថយន្ដ។

ដោយឡែក ដើម្បីបង្កជាភាពងាយស្រួលដល់សិស្ស ក្រសួងការងារ បណ្ដុះបណ្ដាល និងវិជ្ជាជីវៈ បានផ្ដល់នូវជម្រើសម៉ោងសិក្សាជាច្រើន។ ជាក់ស្ដែង នៅខេត្តកំពង់ចាមមានជម្រើសសិស្សាចំនួន ៣គឺ សិស្សអាចរៀន ៤ខែ ៨ខែ និង១០ខែ។

ជាការលម្អិត លោក ហាវ ធិន បានរៀបរាប់ថា៖

« រៀន៤ខែ គឺរៀនចន្ទដល់សុក្រ ព្រឹក និងរសៀល រៀន៨ខែ គឺរៀនវេនយប់ ហើយការរៀន១០ខែ គឺសម្រាប់វេនសៅ-អាទិត្យ អីចឹងទៅការបណ្ដុះ​បណ្ដាល​យើងមានភាពបត់បែន សិស្សក៏ងាយស្រួល។»

យោងតាមអ្នកនាំពាក្យរបស់ក្រសួងការងារ សិស្សដែលបានចុះឈ្មោះចូលរៀន TVET ជាង១ម៉ឺននាក់ នោះបានចុះឈ្មោះតាមវិស័យនានាដូចជា វិស័យសំណង់សរុបមានចំនួន ១ ៦១៩នាក់ (ស្រី ២២៦នាក់), អគ្គិសនី និងថាមពល ៤៥៩នាក់ (ស្រី ៤៩នាក់), អេឡិចត្រូនិក ៣០៩នាក់ (ស្រី ៤៤នាក់), កម្មន្តសាល ៧៩នាក់ (ស្រី ៥នាក់), មេកានិចទូទៅ/មេកានិចរថយន្ត ១៧០០នាក់ (ស្រី ៨៤នាក់), ធុរកិច្ច និងព័ត៌មានវិទ្យា ៣៧៧៥នាក់ (ស្រី ១៩៨២នាក់)។

សេវាកម្ម ៦២៧នាក់ (ស្រី ៥៤០នាក់), បរិក្ខារត្រជាក់ និងកម្តៅ ១៧២២នាក់ (ស្រី ៧៥នាក់), ទេសចរណ៍ ៧១៨នាក់ (ស្រី ៥៣៤នាក់), និងកសិកម្ម និងកសិ-ឧស្សាហកម្ម ៦០២នាក់ (ស្រី ៤៦២នាក់)៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី