ក្រចេះ៖ ក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្មដ៏ធំនៅកម្ពុជា THACO AGRI បាននាំចេកជាង១០ម៉ឺនតោនក្នុង១ឆ្នាំ ទៅកាន់ទីផ្សារប្រទេសចិន និងប្រទេសជប៉ុន។ នេះបើតាមការឱ្យដឹងរបស់លោក ង្វៀន ង៉ុក អាញ់ ទូ អគ្គនាយរងប្រចាំតំបន់ពហុកសិកម្មស្នួលនៃក្រុមហ៊ុន ថាកូ អឹគ្រី។
ក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្ម THACO AGRI ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលកម្ពុជាជាង ១៧០០០ហិកតាស្ថិតនៅភូមិស្រែថ្មី ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ។

លោក ង្វៀន ង៉ុក អាញ់ ទូ បានឱ្យដឹងថា៖ ក្នុងចំណោមផ្ទៃដីសម្បទានសេដ្ឋកិច្ចប្រមាណជាង១ម៉ឺនហិកតានៅស្រុកស្នួល ខេត្តក្រចេះ គឺមានផ្ទៃប្រមាណជាង៤ពាន់ហិកតា សម្រាប់ដាំដំណាំចេកដើម្បីបម្រើការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស មានចិន ជប៉ុន ហើយចាប់ពីឆ្នាំ២០២៥នេះតទៅ ក្រុមហ៊ុនហ៊ុននឹងខិតខំស្វែងរកទីផ្សារចេកនៅសហភាពអឺរ៉ុបផងដែរ។

ក្រុមហ៊ុន THACO AGRI បានផ្តល់ឱកាសការងារជាង៧ពាន់នាក់នៅក្នុងស្រុកស្នួល ខេត្តក្រចេះ ដោយមានបុគ្គលិក និងកម្មករជាង ៩០ភាគរយ គឺជាជនជាតិខ្មែរ ដែលពួកគាត់ទទួលបានប្រាក់កម្រៃប្រចាំខែសមរម្យ មានកន្លែងស្នាក់នៅ មានមណ្ឌលសុខភាព សាលារៀនសម្រាប់កូនកម្មកររួមទាំងការផ្តល់អាហារបីពេលក្នុងមួយថ្ងៃ។
គួរជម្រាបថា៖ គម្រោងកសាងតំបន់កសិកម្មដែលដំណើរការផលិតកម្មតាមបែបបូកបញ្ជូលនិងវិលជុំទាំង ២ កន្លែងរបស់ក្រុមហ៊ុន THACO AGRI លើផ្ទៃដីសរុប ៣៥,៣៩០ ហិកតា មានទុនវិនិយោគសរុបគឺ ១,២៩៥ លានដុល្លារអាម៉េរិក។ ក្នុងចំណោមនោះ នៅស្រុកស្នួល (ខេត្តក្រចេះ) មានផ្ទៃសរុប ១០,៧០៨ ហិកតា ជាមួយនឹងទុនវិនិយោគសរុប ៤៩៥ លានដុល្លារអាម៉េរិក ហើយនៅស្រុកកូនមុំនិងស្រុកលំផាត់ (ខេត្តរតនគិរី) មានផ្ទៃដីសរុប ២៤,៦៨២ ហិកតា ជាមួយនឹងទុនវិនិយោគសរុបគឺ ៨០០ លានដុល្លារអាម៉េរិក៕








វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content