បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី Oil Price បានរាយការណ៍ ពួកវិនិយោគិនលោកខាងលិចជាច្រើនមិនសូវមានការចាប់អារម្មណ៍លើហាងឆេងមាស ខណៈពេលដែលអ្នកទិញនៅអាស៊ីកំពុងទាញយកអត្ថប្រយោជន៍ពីតម្លៃមាសចុះទាប។

អ្នកផ្គត់ផ្គង់នៅអាស៊ីជួបនឹងផលវិបាកក្នុងការលក់ដូរមាស ជាពិសេសការទិញមាសឲ្យបានគ្រប់គ្រាន់នៅក្នុងទីផ្សារអាស៊ីរបស់ពួកគេ ប៉ុន្តែមួយរយៈពេលថ្មីៗនេះ កំណើននៃទីផ្សារមាសមានការកើនឡើងយ៉ាងខ្លាំងសម្រាប់បណ្តាប្រទេសអាស៊ីជាច្រើន ដោយកាលពីខែកញ្ញាកន្លងទៅនេះ ទីផ្សារមាសប្រចាំខែនៅចិនមានការកើនឡើងខ្ពស់ក្នុងរយៈពេលជិត ៦ ឆ្នាំនេះ។ ការនាំចូលមាសមានការកើនឡើងនៅប្រទេសមួយចំនួនដូចជា៖ ចិន ឥណ្ឌា ទួកគី អារ៉ាប៊ីសាអូឌីត និង ថៃ។

ក្នុងឆ្នាំ ២០២២ ធនាគារកណ្តាលរបស់ប្រទេសឥណ្ឌាក៏ជាអ្នកទិញដ៏ធំមួយផងដែរ ដោយមាសនៅក្នុងទុនបម្រុងមានប្រហែល ៧៨២,៧ តោន និងជាប្រទេសដែលជាប់ចំណាត់ថ្នាក់លេខ ៩ ក្នុងការកាន់កាប់មាសធំជាងគេនៅលើពិភពលោ។ មាសមិនមែនគ្រាន់តែជារបស់ប្រណិតក្នុងប្រទេសឥណ្ឌាទេ យោងតាមការស្ទង់មតិ ICE 360 បានរកឃើញថា ៨៧ ភាគរយនៃគ្រួសារនៅក្នុងប្រទេសឥណ្ឌាសុទ្ធតែមានមាសនៅក្នុងផ្ទះរបស់ពួកគេ។
ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ ២០២២នេះ កំណើននៃការនាំចូលមាសទៅក្នុងទុនបម្រុងរបស់ប្រទេសទួកគី បានឡើងដល់ចំនួន ៨៤ តោន ហើយឥឡូវនេះ ប្រទេសទួកគីកាន់កាប់មាសជាសរុមចំនួនប្រហែល ៤៧៨ តោន ដោយធនាគារកណ្តាល និងរតនាគារ។
ជាក់ស្តែង ប្រជាជនរាប់លាននាក់នៅអាស៊ី នៅតែឲ្យតម្លៃទៅលើមាស ជាពិសេសខាងអាស៊ីបូព៌ាបានរក្សាទស្សនៈមាសពីបុព្វបុរសរបស់ពួកគេថា មាសមិនដែលបាត់បង់អំណាច ឬ តម្លៃរបស់វាឡើយ។ ចំណែកឯនៅប្រទេសលោកខាងលិចវិញ នៅពេលវិបត្តិហិរញ្ញវត្ថុកើតឡើង មានមនុស្សតិចតួចណាស់ដែលជាម្ចាស់មាសតិចតួច និង អ្នកខ្លះគ្មានទាល់តែសោះព្រោះពួកគេមានទំនុកចិត្តលើហិរញ្ញវត្ថុរបស់ពួកគេ។ ដូច្នេះ ខណៈពេលដែលអ្នកវិនិយោគនៅលោកខាងលិចកំពុងបោះចោលមាសនៅពេលតម្លៃវាធ្លាក់ចុះ ពួកវិនិយោគិននៅបូព៌ាសរវាចាប់ឱកាស និង អត្ថប្រយោជន៍ពីតម្លៃមាសទាបនៅពេលនេះទៅវិញ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

វិថីហិរញ្ញវត្ថុ

Account
Security
Favourite Content