គិតត្រឹមរយៈពេល២៤ម៉ោងដំបូងបន្ទាប់ពីរុស្ស៊ីសម្រេចបើកយុទ្ធនាការយោធាពិសេសកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២កន្លងមក ប្រទេសមួយចំនួនរួមទាំងប៉ូឡូញ ទុយនេស៊ី បារាំង អេស្តូនី និងអាមេរិកផងដែរ បានសម្រេចចិត្តភ្លាមៗក្នុងការបញ្ជូនជំនួយជាអាវុធជាច្រើនទៅឲ្យអ៊ុយក្រែន។

នៅក្នុងចំណោមនៃជំនួយទាំងអស់ រដ្ឋាភិបាលលោក Biden ជាអ្នកផ្គត់ផ្គង់អាវុធច្រើនជាងគេបំផុត និងដំបូងគេប្រមាណទៅដល់៣៥០លានដុល្លារ ហើយទិន្នន័យត្រឹមតែមួយសប្តាហ៍ដំបូងប៉ុណ្ណោះ Business Insider បានរកឃើញថាអាវុធសរុបតម្លៃជាង១ពាន់លានដុល្លារត្រូវបានចាក់បញ្ចូលទៅឲ្យអ៊ុយក្រែនពីសំណាក់ប្រទេសជាច្រើនបន្ថែមទៀត។

មកដល់ពេលនេះបណ្តាប្រទេសសរុបចំនួន២៨មកហើយដែលបានសន្យាផ្តល់អាវុធទៅឲ្យអ៊ុយក្រែន ហើយភាគច្រើនសុទ្ធតែជាសមាជិករបស់អង្គការណាតូដែលដឹកនាំដោយអាមេរិករួមជាមួយនឹងអាមេរិក និងអង់គ្លេសផង។ នេះមិនទាន់រាប់បញ្ចូលជាមួយនឹងប្រទេសដែលបានផ្កត់ផ្គង់ជំនួយផ្សេងក្រៅពីអាវុធដូចជាប្រេង និងសាំង ហ្គាស ជាដើម ដែលមានទាំងអៀរឡង់ និងជប៉ុនផងដែរ។

ជាមួយគ្នានេះ សម្រាប់ជំនួយជាសព្វាវុធដែលលោកខាងលិចបានសន្យាផ្តល់មានច្រើនប្រភេទស្ទើររាប់មិនអស់បូករួមទាំងប្រភេទអាវុធប្រឆាំងយន្តហោះអាវុធប្រឆាំងរថក្រោះ ដូចជា MANPAD systems, NLAWs, Harpoon anti-ship missiles, Stinger missiles, Javelin anti-tank missiles, MILAN anti-tank guided missiles ប្រភេទរថយន្តយោធា ដូចជា Mastiff armoured vehicles,M113 និង រថក្រោះ T-72
ប្រភេទយន្តហោះដ្រូន Bayraktar TB2 combat drones របស់តួកគី Phoenix Ghost Tactical របស់អាមេរិក និង Puma Unmanned aerial systems ជាដើម។ ក្រៅពីនោះនៅមានឧទ្ធម្ភាគចក្រចម្រុះប្រទេសរបស់អាមេរិក ប្រទេសឆេក ដូចជា Mi-24 ព្រមទាំងអាវុធធុនតូច កាំភ្លើង automatic rifles, machine guns, assault rifles, sniper rifles, submachine guns និង pistols។
សម្រាប់តែអាមេរិកប៉ុណ្ណោះ បើយោងតាមការគណនារបស់កាសែត Aljazeera អាមេរិកបានសន្យាផ្តល់ជំនួយដល់អ៊ុយក្រែនរហូតទៅដល់៥៤ពាន់លានដុល្លារដែលក្នុងនោះមានជំនួយជាអាវុធប្រមាណ ២០ពាន់លានដុល្លារ ដែលវាគឺជាការសម្រេចចិត្ត និងអនុម័តដោយសភាជាតិអាមេរិកតាំងតែពីខែឧសភាមកម្ល៉េះ។
ទោះបីជាយ៉ាងណាក្តី កាសែត Times of Israel ដែលបានចេញផ្សាយកាលពីថ្ងៃពុធទី១៥ ខែមិថុនា ម្សិលមិញនេះ បែរជាបានអះអាងថា មកទល់នឹងពេលនេះមានរយៈពេលជាច្រើនខែមកហើយនៃការសន្យារបស់លោកខាងលិច ប៉ុន្តែរដ្ឋាភិបាលទីក្រុងគៀវ នៃប្រទេសអ៊ុយក្រែន ទើបតែទទួលបានជំនួយជាសព្វាវុធពីលោកខាងលិចត្រឹមតែ១០ភាគរយប៉ុណ្ណោះនៃអ្វីដែលអ៊ុយក្រែនធ្លាប់បានស្នើសុំនាពេលកន្លងមក។
អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកស្រី Anna Malyar បានប្រកាសដោយផ្ទាល់កាលពីដើមសប្តាហ៍ថា ៖
“ប្រៀបធៀបទៅនឹងអ្វីដែលយើងត្រូវការ និងបានស្នើសុំនោះគឺបច្ចុប្បន្នយើងទទួលបានត្រឹមតែ១០ភាគរយប៉ុណ្ណោះ។ លោកខាងលិចគួរតែពិចារណាក្នុងការពន្លឿនដំណើរការបញ្ជូនជំនួយសព្វាវុធទាំងនោះឲ្យបានលឿនជាងនេះ ពីព្រោះថាបើគ្មានអាវុធទេ អ៊ុយក្រែន មិនអាចយកឈ្នះយោធារុស្ស៊ីបានឡើយ”

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content