ក្រចេះ ៖ យោងតាមរបាយការណ៍នៃគោលនយោបាយអេកូទេសចរណ៍ជាតិនៅទូទាំងប្រទេសកម្ពុជាមានសហគមន៍អេកូទេសចរណ៍ចំនួន ៥០កន្លែង ដោយឡែកសហគមន៍អេកូទេសចរណ៍ដែលមានសត្វស្លាបគឺមានមិនច្រើននោះទេ។ អាស្រ័យហេតុនេះហើយបានជា សហគមន៍ទាំងឡាយណាដែលមានសត្វស្លាប បានក្លាយទៅជាសហគមន៍ដែលមានចំណុចពិសេសខុសប្លែកពីសហគមន៍ដទៃទៀត។

មានចម្ងាយប្រមាណ ៩៣គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ កោះសាមសិប បានរក្សានូវភាពស្ងប់ស្ងាត់ពីទីប្រជុំជន ដោយជំនួសមកវិញនូវសំលេងបក្សាបក្សី និងសំលេងទឹកហូត រួមនឹងសំលេងខ្យល់បក់ពីដងទន្លេប្រៀបបានតូរ្យតន្ត្រីធម្មជាតិ និងទឹកថ្លាឆ្វេង បានក្លាយជាទស្សនីយ៍ភាពល្អបំផុត ជាពិសេសពន្លឺថ្ងៃរៀបលិចដែលកាន់តែទាក់ចិត្តអ្នកទេសចរទ្វេដង។

ភ្ញៀវទេសចរដែលទៅលេងកំសាន្ដនៅតំបន់កោះសាមសិបនេះ និយមបោះតង់លើឆ្នេរខ្សាច់ ស ក្បុស រៀបស្មើប្រកៀកប្រកិតគ្នាប្រៀបបាននឹងផ្សោតបណ្ដើរកូនទាំងហ្វូងយ៉ាងដូច្នោះបើគេមើលពីលើអាកាសទៅ ហើយអ្វីដែលរឹតតែអស្ចារ្យទៀតនោះ គឺនៅពេលព្រឹកព្រហាមឡើង គេអាចមើលឃើញពន្លឺថ្ងៃរះបានយ៉ាងច្បាស់ អមជាមួយសម្លេងសត្វយំយ៉ាងរងំ ប្រៀបដូចជាធម្មជាតិកំពុងប្រគំតន្ត្រីឱ្យភ្ញៀវស្ដាប់យ៉ាងពិរោះ។

ក្រៅពីនេះ គេក៏អាចធ្វើដំណើរដោយថ្មើរជើងតាមទទឹងកោះរងាវ ដែលមានប្រវែងប្រមាណ ៧គីឡូម៉ែត្រ និងបណ្ដោយ ៤៥គីឡូម៉ែត្រ ជាកោះដែលវែងជាងគេតាមបណ្ដោយដងទន្លេមេគង្គលើខេត្តក្រចេះ និងស្ទឹងត្រែង។ តាមរយៈការដើរថ្មើរជើងនេះ ភ្ញៀវទេសចរអាចមានឱកាសមើលឃើញហ្វូងសត្វស្លាបជាច្រើនប្រភេទសរុបរាប់រយរាប់ពាន់ក្បាលនៅលើកោះនោះផងដែរ។ អ្វីដែលជាចំណុចពិសេសនៃកោះមួយនេះ គឺហ្វូងសត្វស្លាបទឹក និងសត្វស្លាបគោករាប់ពាន់ក្បាលបានក្លាយជាផលិតផលទេសចរណ៍ដ៏ពេញនិយម និងជាគោលដៅសំខាន់មួយផងដែររបស់ទេសចរក្នុងស្រុក។

សូមរំលឹកផងដែរថា គិតចាប់ពីចុងឆ្នាំ២០២០ រហូតមកទល់ឆ្នាំ២០២២នេះ សត្វស្លាបដែលបានកំណត់អត្តសញ្ញាណរួចហើយ (នៅក្នុងតំបន់កោះសាមសិប) មានចំនួនជាង ១៨០ ប្រភេទ ក្នុងនោះក៏មានផងដែរនូវប្រភេទសត្វកម្រលើពិភពលោក ដូចជា សត្វត្រយ៉ងយក្ស សត្វត្រដក់ និងសត្វក្ងោកជាដើម។ នេះបើតាមការឱ្យដឹងពីអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP – EP Cambodia)។ គួរបញ្ជាក់ថា សហគមន៍អេកូទេសចរណ៍កោះសាមសិបត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ដោយមានការគាំទ្រពីអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP – EP Cambodia) តាមរយៈកម្មវិធីភាពជាដៃគូរលើវិស័យព្រៃឈើ និងជលផល (PaFF) គាំទ្រថវិកាដោយទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDC) និងស៊ុយអែត ដំណាក់កាលទី៣ រយៈពេល ២ឆ្នាំ គិតចាប់ពីខែកក្កដា ឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ២០២៣ និងគម្រោងព្រៃឡង់បៃតង ដំណាក់កាលទី២ គាំទ្រថវិកាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) រយៈពេល១៨ខែ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម
ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/04/2026
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content