ភ្នំពេញ ៖ ជាមួយនឹងការបើកចំហរទទួលទេសចរអន្តរជាតិវ៉ាក់សាំងមកកាន់កម្ពុជានៅពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានដាក់គោលដៅក្នុងការទាក់ទាញទេសចរចម្រុះជាតិសាសន៍ឲ្យបានប្រមាណ១៥-២០លាននាក់ ខណៈដែលកម្ពុជាបានកសាងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើននៅទូទាំងប្រទេស ជាពិសេសគោលដៅទេសចរណ៍សំខាន់ៗ និងកំពុងការសាងសង់ព្រលានយន្តអន្តរជាតិដែលអាចទទួលបានយន្តហោះខ្នាតធំចុះចតបាន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា កាលពីឆ្នាំ២០១៦ កម្ពុជាទទួលភ្ញៀវទេសចរ ៦លាន ៦សែននាក់ ហើយកើនឡើងជាបន្តបន្ទាប់ ប៉ុន្តែសម្រាប់គោលដៅទេសចរណ៍ចម្បងរបស់រាជរដ្ឋាភិបាល គឺត្រូវការ ១៥លាននាក់ ឬ២០លាននាក់ឯណោះនៅពេលឆាប់ៗខាងមុខនេះ។
មានប្រសាសន៍នៅក្នុងពិធីចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិ តេជោ ក្រុងតាខ្មៅ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាត្រូវការព្រលានយន្តហោះថ្មីថ្មីបន្ថែមទៀត។

សម្ដេចបានថ្លែងថា ៖
«ថ្ងៃនេះយើងឃើញថា យើងកំពុងសាងសង់។ បើយើងមើលស្តង់ដារនេះ វាមិនអន់ជាងអាកាសយានដ្ឋានអន្តរជាតិដទៃទៀតដែលមានវឌ្ឍនភាពជឿនលឿននោះទេ។ នេះគឺជាសេចក្តីត្រូវការនៃការពង្រីកសមត្ថភាពក្នុងការទទួលជើងហោះហើរ ទាំងក្រៅប្រទេស និងក្នុងប្រទេស។ ព្រលានយន្តហោះដែលមានបច្ចុប្បន្ន មិនអាចទាញយកផលប្រយោជន៍ពីការបើកចំហជើងមេឃសម្រាប់បម្រើដល់វិស័យទេសចរណ៍ ដែលនឹងកើនឡើងកាន់តែច្រើនបាននោះទេ»

សម្តេចតេជោហ៊ុន សែន មានប្រសាសន៍បន្ថែមទៀតថា សមត្ថភាពរបស់អាកាសយានដ្ឋានបច្ចុប្បន្ន ក្នុងមួយពេលអាចទទួលបានត្រឹមតែយន្តហោះប៉ុន្មានគ្រឿងប៉ុណ្ណោះ សម្រាប់នៅខេត្តសៀមរាបអាចចុះចតបានត្រឹមតែធុនតូចៗប៉ុណ្ណោះ ហើយនៅភ្នំពេញ អាចចុះចតយន្តហោះធុនធំៗបាន ប៉ុន្តែពាក់ព័ន្ធទៅនឹងចំណត ដែលនៅភ្នំពេញ មានក្បាលប្រមោយតែមួយប៉ុណ្ណោះ ដូច្នេះបើមានយន្តហោះចុះចតច្រើន មិនមានអាចមានក្បាលប្រមោយនេះគ្រប់គ្រាន់នោះទេ។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលត្រូវបានប្រសិទ្ធនាមថា «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ» ដោយសម្តេច បានកោតសរសើរចំពោះកិច្ចប្រឹងប្រែងទាំងឡាយរបស់អ្នកដឹកនាំ បុគ្គលិក និងកម្មករ បម្រើការងារនៅអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ។
ពាក្យថា «ខ្មែរធ្វើបាន» ដែលសម្តេចបានលើកឡើង មិនមែនជារឿងលេងសើចនោះទេ តែវាជាការបង្ហាញឱ្យឃើញពីសមត្ថភាពរបស់ខ្មែរគ្រប់សម័យកាលក្នុងការសាងសមិទ្ធផលជាមរតកសម្រាប់ជាតិ។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីត្រូវបានសាងសង់ឡើង លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ហើយអាកាសយានដ្ឋានអន្តរជាតិមួយនេះ ព្យាករណ៍ថា អាចនឹងទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់នៅក្នុងឆ្នាំ២០២៣ ខណៈដែលឆ្នាំ២០៣០ នឹងទទួលបាន៣០លាននាក់ និង ៥០លាននាក់នៅក្នុងឆ្នាំ២០៥០។
ដោយឡែកកអាកាសយានដ្ឋានអន្តរជាតិកងកេងក្នុងខេត្តព្រះសីហនុ ក៏កំពុងត្រូវបានពង្រីកបន្ថែមផងដែរ ។ អាកាសយានដ្ឋានអន្តរជាតិនេះកំពុងត្រូវបានសាងសង់រួចបន្ថែមដោយក្រុមហ៊ុនសម្បទានអា កាសយាន្តដ្ឋាន SCA ដោយគ្រោងពង្រីក អាចឱ្យយន្តហោះចុះចតបានច្រើនជាង 13 គ្រឿងនឹងអាចស្វាគមន៍វត្តមានប្រភេទយន្តហោះធុនធំៗបាន។
អាកាសយានដ្ឋានអន្តរជាតិនេះនឹងបញ្ចប់ការសាងសង់ពង្រីកបន្ថែមនៅឆ្នាំ ២០២២ ។ តាមគម្រោងអាកាសយានដ្ឋានខេត្តព្រះសីហនុ អាចទទួលបានអ្នកដំណើរបាន ៣,៦ លាននាក់ក្នុងចន្លោះឆ្នាំ ២០២០ដល់ឆ្នាំ ២០៣០ នឹងពីឆ្នាំ ២០៣០ ដល់ឆ្នាំ ២០៥០ អាចផ្ទុកអ្នកដំណើរបានប្រាំនាក់ ៥លាននាក់។
សម្រាប់អាកាសយានដ្ឋាន អន្តរជាតិសៀមរាបវិញ អ្នកជំនាញបញ្ជាក់ថាសម្រាប់ឆ្នាំ២០២១ នេះការសាងសង់ស្ថានីយ៍អ្នកដំណើរគ្រោងនឹងយើងសម្រេចបាន ៧៨% គ្រោងនឹងសម្រេចឱ្យបាន ៤៥ភាគរយ នៃតំបន់ហោះហើរ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធទូទៅរបស់អាកាសយានដ្ឋានសៀមរាបអន្តរជាតិ និងសម្រេចបាន ៥០ភាគរយ។ ព្រលានយន្តហោះនេះមាន៣៨ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយ៍អ្នកដំណើរជាង៨ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជា៧ លាននាក់។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរគ្រោងបញ្ចប់នៅខែមីនាឆ្នាំ២០២៣៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន -វៀតណាម រួមកញ្ចប់ថវិកាជាមួយគ្នាជិត ១៩ លានដុល្លារលើគម្រោងស្រាវជ្រាវឈីប ១១ គម្រោង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/11/2026
វៀតណាម និងជប៉ុនព្រមព្រៀងផ្តល់ថវិកាគាំទ្រដល់គម្រោងស្រាវជ្រាវរួមគ្នាចំនួន ១១ សម្រាប់បច្ចេកវិទ្យាឈីបក្រោមកម្មវិធី NEXUS ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

មេដឹកនាំចិន អបអរសាទរប្រធានាធិបតីថ្មីប៊ុលហ្ការី និងប្តេជ្ញាពង្រឹងទំនាក់ទំនង ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/11/2026
បរទេស ៖ ប្រធានាធិបតីចិន លោក Xi Jinping បានផ្ញើសារអបអរសាទរជាផ្លូវការជូនចំពោះលោកស្រី Iliana Yotova ក្នុងឱកាសដែលលោកស្រីត្រូវបានជ្រើសតាំងជាប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្ការី ជាមួយនឹងការបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំងក្នុងការពង្រឹងទំនាក់ទំនងទាំងវិស័យការទូត ទាំងវិស័យសេដ្ឋកិច្ចជាមួយប្រទេសនៅអឺរ៉ុបភាគអាគ្នេយ៍មួយនេះ។ នៅក្នុងសារបង្ហាញពីការអបអរសាទរតាមបណ្តាញសង្គម (តេឡេក្រាម) កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅដែលត្រូវបានយកមកចេញផ្សាយដោយកាសែត Novinata លោកប្រធានាធិបតីចិន Xi Jinpin បានគូសបញ្ជាក់អំពីចំណងមិត្តភាពជាប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅរវាងប្រទេសទាំងពីរ

ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/11/2026
ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់ នៅក្នុងកម្មវិធី Cambodia Real Estate Awards 2026 ភ្នំពេញ ៖ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានទទួលពានរង្វាន់កិត្តិយសជា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ (Developer





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content