កម្ពុជា​ស្នើ​កាណា​ដា​ ជួយផ្សព្វផ្សាយ​ពីសក្ដានុពល​វិនិយោគ​របស់​កម្ពុជា​ទៅកាន់​​វិនិយោគិនរបស់ខ្លួ​ន

ភ្នំពេញ ៖ ជា​ការ​កត់សម្គាល​នៅក្នុង​ប្រទេស​កម្ពុជា មានក្រុមហ៊ុន​របស់​កាណាដា​ចំនួន​២ គឺ ធនាគារ​ ABA និង​ក្រុមហ៊ុនធានារ៉ាប់រង​មេនូឡាហ្វ៍កំពុង​ធ្វើ​សកម្មភាពវិនិយោគ​ និង​ទទួលបានការ​គាំទ្រ​យ៉ាង​ខ្លាំងពី​ប្រជា​ជន​កម្ពុជា​ ដែលធ្វើឱ្យ​ក្រុមហ៊ុនទាំង ២ រនេះ​​ក្លាយ​ជា​តំណាង​ក្រុមហ៊ុនកាណាដា​វិនិយោគ​នៅកម្ពុជា ។ ស្របគ្នានេះដែរ កម្ពុជា​ក៏បាន​ស្នើ​​ឱ្យ​កាដាណា​ក៏ដូចជា​ក្រុមហ៊ុនទាំង ២ ​ជួយផ្សព្វផ្សាយពី​សក្ដា​នុពល​វិនិយោគ​របស់​កម្ពុជា​ដល់​បណ្ដា​វិនិយោគិន​កាណាដា​ផ្សេងទៀត​ចូលមកបណ្ដាក់ទុនវិនិយោគ​នៅ​កម្ពុជា​ ។

នៅក្នុងជំនួប​ជាមួយ​ប្រតិភូពាណិជ្ជកម្មអន្តរជាតិ​កាណាដា កាលពីចុងសប្ដាហ៍កន្លងទៅនេះ ឯកឧត្តម ជា​ វុទ្ធី អគ្គលេខាធិការ​នៃគណៈកម្មាធិការ​វិនិយោគ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បានស្នើ​ឱ្យ​ក្រុមហ៊ុនទាំង២ ដែល​កំពុង​ធ្វើ​សកម្មភាព​វិនិយោគនៅកម្ពុជា ជួយផ្សព្វផ្សាយ​ពីកាលានុវត្តភាព​វិនិយោគរបស់​កម្ពុជា ទៅកាន​ សហគម​ន៍ធុរកិច្ច​កាណា​ដា និង​ជួយជំរុញ​លើកទឹកចិត្ត​ឱ្យក្រុមហ៊ុន​កាណាដា​ពិចារណា​ធ្វើការ​វិនិយោគ​ក្នុងវិស័យ​ថាមពល​កកើត​ឡើង​វិញ ​និងវិស័យកសិ- ឧស្សាហកម្ម ។​

ឯកឧត្តម ​ជា​ វុទ្ធី ក៏បានជម្រាប​ជូន​ប្រតិភូ​​ពាណិជ្ជកម្ម​អន្តរជាតិ​កាណាដា ពី​កាលានុវត្ត​ភាព​វិនិយោគ​របស់​កម្ពុជាផងដែរ ដោយឯកឧត្តម​មានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជា​មានច្បាប់​ស្ដីពីវិនិយោគ​ប្រកបដោយ​ភាព​បើក​​ចំហ មានតម្លាភាព និងអាច​ប៉ាន់​ប្រមាណទុកជា​មុន​បាន ហើយបរិស្ថានវិនិយោ​គ​នៅកម្ពុជា ក៏កាន់តែ​មានអំណោយ​ផល ។ ជាក់ស្ដែង​ក្នុង​រយៈ​ពេល​១ឆ្នាំនៃ​រាជរដ្ឋាភិបាល​ថ្មី កម្ពុជា​ទទួល​បានរំហូរកំណើន​វិនិ​យោគ​យ៉ា​ង​គំហុក ក្នុងទុនវិនិយោគ​រហូតដល់​៧,៥ពាន់លានដុល្លារ​អាមេរិក កើនឡើង ​១៦១​%​ បើធៀប​នឹង​រយៈ​ពេល​​​​មួយ​​ចុងក្រោយនៃរាជរដ្ឋាភិបាល​អាណត្តិ​មុន ។

លោក Paul Toppil ប្រធាន​គណៈ​ប្រតិភូពាណិជ្ជកម្ម​អន្តរជាតិ​កាណាដា បានលើក​ឡើងពី​យុទ្ធសាស្ត្រ​តំប​ន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់កាណាដា ដែលនឹងជួយ​ឱ្យ​កាណាដា​​មានកំណើនសេដ្ឋកិច្ច​រយៈ​ពេល​វែង ​នឹ​ងផ្ដល់​ប្រ​យោ​ជន៍​ដល់​ប្រជាជន​កាណាដា​តាមរយៈ​ការធ្វើឱ្យប្រសើរ​ឡើង​នូវទំនាក់ទំនង​សេដ្ឋកិច្ច និងការ​ធ្វើពិពិធកម្ម​សេដ្ឋ​កិច្ច​​ជាមួយបណ្ដា​សេដ្ឋកិច្ច​សំខាន់ៗ នៅតំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ ហើយក្នុងនោះក៏ចង់ឃើញ​កម្ពុជា​ដើរ​តួនាទី​​សំខាន់​ក្នុង​យុទ្ធសាស្ត្រ​នេះផងដែរ ។

លោក​បន្តថា ភាគីកាណាដា​ក៏បាន​ទទួល​ស្គាល់​ពី​សក្ដានុពល​របស់កម្ពុជា ដូចជា​កត្តា​សុខសន្តិភាព ស្ថិរភាព​នយោបាយ និ​ងសេដ្ឋកិច្ច​ ភាពបើក​ចំហរ​នៃរបប​លើកទឹកចិត្ត​វិនិយោគ​ និងកម្លាំង​ពលកម្ម​វ័យ​ក្មេង​ ។ មួយ​ទៀត កម្ពុជា​ក៏អាច​លើក​ពីភាពជោគជ័យនៃការ​វិនិយោគ​របស់កាណាដា​នៅកម្ពុជា ដូចជា​ធនាគារ ABA និង​ក្រុមហ៊ុនធានារ៉ាប់រ​ង Manulife ដើម្បីជា​សក្ខីភាព​ផ្សព្វផ្សាយ​ដល់​សមាគម​ធុរកិច្ច​កាណាដា​ឱ្យ​ពិចារណា​បណ្ដាក់​ទុន​វិនិយោគ​នៅកម្ពុជា​បន្ថែមទៀត ។

គួរ​បញ្ជា​ក់ថា កម្ពុជា​បានបើក​ចំហ​ក្នុងការទទួលស្វាគមន៍​វិនិយោគិនបរទេស​មកពីគ្រប់ទិសទី ដែលគោល​នយោបាយនេះ បានអនុវត្ត​តាំងពីរាជរដ្ឋាភិបាលអាណត្តិចាស់​ ក្រោមការដឹកនាំ​របស់សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និង​បានសម្រួលឱ្យវិនិយោគិនបរទេស​អាច​មានភាព​កាន់តែ​ងាយស្រួល​ក្នុងការ​មក​បណ្ដាក់ទុនវិនិយោគ​នៅកម្ពុជា ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន