ភ្នំពេញ៖ រដ្ឋាភិបាលនៃកម្ពុជា និងអូស្ត្រាលី បានបើកដំណើរការកិច្ចសហប្រតិបត្តិការភាពជាដៃគូសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចធន់ Cambodia Australia Partnership for Resilient Economic Development (CAP-RED) ដែលមានទឹកប្រាក់ ៨៧ លានដុល្លារអូស្ត្រាលី(ប្រមាណ៥៨លានដុល្លារអាមេរិក)ដែលកម្មវិធីទាំងនេះមានអាណត្តិប្រតិបត្តិការរយៈពេល៥ឆ្នាំ និងបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជានៅតាមជនបទជាង២លាននាក់។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា CAP-RED គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងរបៀបវារៈនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ដែលគាំទ្រដល់ការងើបឡើងវិញ ភាពធន់ និងកំណែទម្រង់។ ដោយឡែកតាមរយៈកម្មវិធី CAP-RED នេះនឹងលើកទឹកចិត្តឱ្យមានការវិនិយោគសាធារណៈ និងវិស័យឯកជន ដើម្បីជួយឱ្យសេដ្ឋកិច្ចរីកចម្រើនកាន់តែសម្បូរបែប និងប្រកបដោយបរិយាប័ន្ន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជានាទីក្រុងភ្នំពេញបានបញ្ជាក់ថា CAP-RED គឺជាភាពជាដៃគូរយៈពេលប្រាំឆ្នាំដែលត្រូវបានបង្កើតឡើងគាំទ្ររបស់អូស្ត្រាលីចំពោះវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា កម្មវិធីភាពជាដៃគូ CAP-RED ត្រូវបានបង្កើតឡើងបន្ទាប់ពីការពិគ្រោះយោបល់ដ៏ទូលំទូលាយជាសាធារណៈ ដែលជាមធ្យោបាយដ៏ល្អបំផុតក្នុងការជួយសេដ្ឋកិច្ចកម្ពុជាឱ្យងើបឡើងវិញបន្ទាប់ពីកូវីដ-១៩។ CAP-RED នឹងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងសមភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីបង្កើតគោលនយោបាយជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ភាពធន់ និងនិរន្តរភាព។
សមាជិកព្រឹទ្ធសភា និងជាឧបការីរដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី លោក Tim Ayres បានមានប្រសាសន៍ថា ៖
“ឆ្នាំនេះជាខួបលើកទី៧០ នៃកិច្ចទំនាក់ទំនងការទូតកម្ពុជា-អូស្ត្រាលី ហើយអូស្ត្រាលីនៅតែបន្តចែករំលែកចំណេះដឹង និងជំនាញជាមួយសមភាគីកម្ពុជា ដើម្បីបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ ផលិតភាព និងពាណិជ្ជកម្ម។”
លោក Tim Ayres បានគូសបញ្ជាក់ថា ដើម្បីសម្រេចបាននូវលទ្ធផលនេះ កម្មវិធីនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធ និងអ្នកពាក់ព័ន្ធដែលស្ថិតក្នុងវិស័យសំខាន់ចំនួន៣ ដើម្បីជំរុញការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងកសិ-កែច្នៃ និងពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍន៍សហគ្រាស ក៏ដូចជាលើការស្រាវជ្រាវ និងការចែករំលែកចំណេះដឹង ជាមួយសមភាពយេនឌ័រ ពិការភាព និងបរិយាប័ន្នសង្គម៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content