ប្រធាន ​CVEA ៖ វិស័យ​អចលនទ្រព្យកម្ពុជា​ទាមទារការ​វិនិយោគ​ពីអ្នកក្នុងស្រុកបន្ថែម ​ដើម្បី​បន្តភាពរីកចម្រើន​

ភ្នំពេញ ៖ គិតត្រឹមចុងត្រីមាសទី៣ឆ្នាំ២០២២នេះ ការវិលត្រលប់របស់អ្នកវិនិយោគអន្តរជាតិមកកាន់កម្ពុជានៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យមានការ​ចូល​រួម​វិនិយោគ និងអភិវឌ្ឍន៍ពីសំណាក់អ្នកក្នុងស្រុកបន្ថែមទៀត ដើម្បីអាចពង្រឹង និងគាំទ្រភាពធន់នៃវិស័យអចលនទ្រព្យកម្ពុជា។

លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ​ និងភ្នាក់ងារអចលនវត្ថុកម្ពុជា​ បានមានប្រសាសន៍ឱ្យដឹងថា​ ភាពមិនទាន់​ច្បាស់លាស់​នៃកា​ររីករាលដាល​នៃជំងឺកូវីដ​១៩​នៅបរទេស គឺជា​កត្តាចម្បងក្នុងការ​រាំងខ្ទប់​មិនឱ្យ​វិនិយោគិន​បរទេស​ចូលមក​កម្ពុជាដើម្បី​ស្វែងរកកា​រវិនិយោគនៅឡើយ ដូច្នេះ​ ដើម្បីជំរុញភាពរីកចម្រើននៃវិស័យនេះ​ទៅមុខទៀត ត្រូវទាមទារឱ្យមានការចូលរួមបណ្តាក់ទុន​វិនិយោគពីសំណាក់អ្នកក្នុងស្រុក​ដើម្បីបង្កើនសកម្មភាពរួមគ្នាជាមួយនឹងរាជរដ្ឋាភិបាល។

លោក​បន្តថា ៖

“ក្នុងពេលដែលលំបាក​ វិនិយោគិន​ក្នុងស្រុក​របស់​យើងក៏បាន​ខិតខំប្រឹង​ប្រែង​បណ្ដាក់​ទុន​វិនិយោ​គ បន្តឈរ​ជើង បន្តអភិវឌ្ឍន៍​អចលនទ្រព្យ​ បើទោះបីជា​ពួកគាត់​បានជួប និងប្រឈម​​បញ្ហាហិរញ្ញវត្ថុ​ផ្ទាល់ខ្លួនក៏ដោយ ដែល​ទាំងអស់នេះហើយជា​ទំនុកចិត្តទីផ្សាររបស់បណ្តាអតិថិជនក្នុងស្រុក ជាពិសេសផ្នែកអភិវឌ្ឍលំនៅឋានកម្រិតមធ្យម និងកម្រិតសមរម្យ”

លោក​បន្ថែមថា​ ៖

“ក្នុងគោលបំណងជួយឱ្យវិស័យ​នេះរីកចម្រើន ​សម្ដេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន តាមរយៈ​ក្រសួ​ង​​សេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ​ បានបង្កើត​និយ័តករ​បរធនបាលកិច្ច​​​ ជួយ​ដោះស្រាយ​ឱ្យដំណើរការ​វិនិយោគ​កាន់​តែ​លឿ​ន​​កាន់​តែប្រសើរបន្ថែមទៀត ហើយតាមរយៈនិយ័ត​ករ​បរធនបាល​កិច្ច​ក៏អាចជួយ​ទាក់ទាញ​ដល់​វិនិយោគិន​បរ​ទេ​ស​​មក​បណ្ដាក់ទុននៅកម្ពុជា​បន្ថែម​នៅពេលខាងមុខ​នេះ”

អ្នក​នា​ង គឹម គិនកេសា អ្នកគ្រប់គ្រង​ទីផ្សារ និងស្រាវជ្រាវជាន់ខ្ពស់​នៃក្រុមហ៊ុន​អចលនទ្រព្យ​ CBRE Cambodia បានលើកឡើងថា នៅក្នុងឆ្នាំ២០២២នេះ សម្រាប់អ្នកវិនិយោគ​បរទេស​ដែល​បានដាក់ទុ​ននៅកម្ពុជាពួកគេកំពុងតែបន្តសម្មភាពទៅលើគម្រោងចាស់ដែលមានស្រាប់ ជាមួយនឹងការសម្លឹងមើលឱកាសវិនិយោគនៅកម្ពុជាបន្ថែម។ ប៉ុន្តែសម្រាប់វិនិយោគិនបរទេសថ្មីៗនៅមិនទាន់មានសកម្មភាពនៅឡើយនោះទេ ខណៈដែលវិបត្តិនៃជំងឺកូវីដ ក៏ដូចជាវិបត្តិផ្សេងទៀតដែលកំពុងកើតមាននៅប្រទេសរបស់ពួកគេនៅមិនទាន់អាចកំណត់បាននៅឡើយ។

អ្នក​នា​ងបានបញ្ជាក់ដែរ​ថា ការ​វិលត្រលប់របស់​វិនិយោគិន​បរទេស​មកកាន់កម្ពុជា​ គឺមិនអាស្រ័យ​លើ​កត្តា​ខាង​ក្នុង​នោះឡើយ​បើទោះជាកម្ពុជាមានភាពធូរស្រាលពីភាពប្រឈមជំងឺកូវីដក៏ដោយ ពោលគឺ​អាស្រ័យលើ​កត្តា​ខាងក្រៅ​។ បើសិនជា​ស្ថានភាព​វិបត្តិ​នៅតាមបណ្ដាប្រទេស​ខាងក្រៅ​នៅតែបន្ត​មាន​ភាព​មិ​​ន​ច្បា​ស់លាស់​​នោះ​វិនិយោគិន​បរទេ​សនឹងមិនទាន់អាច​ចូលមកកម្ពុជា​បានច្រើនដូចគ្នា ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ផលិតផលជលផល កំពុងត្រូវបានយកចិត្តទុកដាក់លើខ្សែច្រវាក់ផលិតកម្មនៃការផលិត និងជំរុញការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

គម្រោងអភិវឌ្ឍន៍ក្រោយប្រមូលផល(CAPFISH-Capture) នៃវិស័យជលផលកំពុងជំរុញខ្សែច្រវាក់ផលិតកម្មឱ្យកាន់តែទូលាយដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណេត កត់សម្គាល់ពីការនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

សម្តេចធិបតី ហ៊ុន ម៉ាណេត កត់សម្គាល់ពីការនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា ខណៈឯកអគ្គរដ្ឋទូតចិនថ្មី កោតសរសើរពីរសជាតិស្វាយចន្ទីខ្មែរ

ក្រុមហ៊ុនឧស្សាហកម្មវាយនភ័ណ្ឌចិន៤០ក្រុមហ៊ុន មកស្វែងយល់កាលានុវត្តភាពវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ក្រុមហ៊ុនឧស្សាហកម្មវាយនភ័ណ្ឌចិនចំនួន៤០ក្រុមហ៊ុន បានមកស្វែងយល់ពីបរិយាកាស និង កាលានុវត្តភាពវិនិយោគនៅកម្ពុជា

ថៃអនុញ្ញាតឲ្យជនបរទេសមកពី ៩៣ ប្រទេសអាចស្នាក់នៅក្នុងប្រទេសបានរយៈពេល ៦០ ថ្ងៃដោយមិនចាំបាច់មានទិដ្ឋាការ ឬ Visa

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ថៃអនុញ្ញាតឲ្យជនបរទេសមកពី ៩៣ ប្រទេសអាចស្នាក់នៅក្នុងប្រទេសបានរយៈពេល ៦០ ថ្ងៃដោយមិនចាំបាច់មានទិដ្ឋាការ ដើម្បីទាក់ទាញទេសចរ

ការរៀបចំយន្តការតាមដាន និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ ជាដំណាក់កាលសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ការរៀបចំយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាល ទី១ គឺជាដំណាក់កាលសំខាន់នៃគោលនយោបាយរាជរដ្ឋាភិបាល

វេទិកាសេដ្ឋកិច្ចរបស់គណបក្សប្រជាធិបតេយ្យអាចនឹងនៅដដែលបន្ទាប់ពី Joe Biden បញ្ចប់តំណែងជាប្រធានាធិបតី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ការប្រកាសដកឈ្មោះរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក Joe Biden ចេញពីគណបក្សប្រជាធិបតេយ្យក្នុងនាមជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ ២០២៤ កំពុងក្លាយជាប្រធានបទជជែកដេញដោលទាក់ទងនឹងវេទិកាសេដ្ឋកិច្ច

ក្រុមហ៊ុនធំមួយរបស់ចិន នាំចូលរថយន្តអគ្គិសនីទំនើប​ និងបង្កើតមជ្ឈមណ្ឌលតាំងបង្ហាញនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2024

ក្រុមហ៊ុនធំមួយរបស់ប្រទេសចិន នាំចូលរថយន្តអគ្គិសនីទំនើប និងបង្កើតមជ្ឈមណ្ឌលតាំងបង្ហាញរថយន្តនៅព្រះរាជាណាចក្រកម្ពុជា .

ឆមាសទី១ ​ឆ្នាំ​២​០​២​៤​ ​កម្ពុជា​នាំចេញ​កៅស៊ូ​ស្ងួត​មានតម្លៃ ​២​១​៣​.​៣​លាន​ដុល្លារ ​កើនឡើង ៨.៦%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2024

របាយការណ៍ដែលចេញផ្សាយដោយអគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ទំហំនៃការនាំចេញកៅស៊ូស្ងួតរបស់កម្ពុជាមានទំហំទឹកប្រាក់២១៣.៣លានដុល្លារ

អ្នកជំនាញណែនាំដល់កសិករឱ្យចេះប្រើឱកាសដាំដំណាំតាមរដូវកាល និងក្នុងបរិបទមានបម្រែបម្រួលអាកាសធាតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/07/2024

កសិករអាចកាត់បន្ថយការប្រើប្រាស់ទឹកបានតាមរយៈការប្រើប្រាស់ប្រព័ន្ធស្រោចស្រពតាមបច្ចេកទេសកសិកម្មទំនើប ដែលអាចជួយសន្សំទឹកបានរហូតដល់៤០ភាគរយ

កូរ៉េផ្តល់ជំនួយឥតសំណង៨លានដុល្លារជួយកម្ពុជា កសាងសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្ស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/07/2024

ប្រទេសកូរ៉េបានផ្តល់ជំនួយឥតសំណងចំនួន៨លានដុល្លារអាមេរិកជួយកម្ពុជាលើការកសាងសមត្ថភាព និងបណ្តុះបណ្តាលធនធានមនុស្សខាង ICT និងបច្ចេកទេសវិជ្ជាជីវៈ