កម្ពុជា នាំចេញផលិតផលជលផល ៣៨តោន ទៅចិន និងត្រីងៀតជិត ៤តោនទៅអូស្ត្រាលី នៅដើមឆ្នាំ២០២៤

ភ្នំពេញ៖ នៅដើមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាបានសម្រេចការនាំចេញ «ផលិតផលជលផល» របស់ខ្លួនចូលទៅកាន់ទីផ្សារប្រទេសចិនបានចំនួនជិត៤០តោន បន្ទាប់ពីប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នាកាលពីឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

របាយការណ៍បានឱ្យដឹងទៀតថា៖ នៅឆ្នាំ២០២៣ កម្ពុជាបាននាំចេញផលិតផលជលផលចំនួន ៥០តោន និង ៣៨តោន នៅដើមឆ្នាំ២០២៤ ទៅប្រទេសចិន។

ក្រៅពីផលិតផលជលផលទៅទីផ្សារចិន កម្ពុជាក៏បាននាំត្រីងៀតចំនួន ៣,៧តោន ទៅកាន់ប្រទេសអូស្រ្តាលីជាលើកដំបូងផងដែរនៅដើមឆ្នាំ២០២៤នេះ។

គួរបញ្ជាក់ថា កម្ពុជាសម្រេចបានផលវារីវប្បកម្មសរុបចំនួន ៣១៤ ពាន់តោន ទាំងទឹកសាប និងសមុទ្រ ក្នុងឆ្នាំ២០២៣ ដែលជាការរួមចំណែកកាត់បន្ថយសម្ពាធលើធនធានជលផលធម្មជាតិ កាត់បន្ថយការនាំចូល ទ្រទ្រង់ជីវភាពវារីវប្បករ និងលើកស្ទួយសេដ្ឋកិច្ចជាតិ។ ជាងនេះទៀត កម្ពុជាសម្រេចបានការនាំចេញ ផលិតផលជលផលទាំងស្រស់ និងកែច្នៃរួចចំនួនជិត ៣០០០តោន ក្នុងឆ្នាំ២០២២ និងជាង ៣ ៥០០តោន ក្នុងឆ្នាំ២០២៣ ទៅប្រទេសជិតខាង។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្នុងមួយថ្ងៃ មជ្ឈមណ្ឌល​ជាតិផ្ដល់​ឈាមត្រូវការ​ឈាមជិត ​៣០០​ប្លោក​ ដើម្បីសង្គ្រោះជនរង​គ្រោះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/11/2024

រៀងរាល់​​៥នាទីម្ដង​ មជ្ឈមណ្ឌលជាតិផ្ដល់​ឈាម​ត្រូវការ​ឈាម​១ប្លោក​ ដើម្បីយកទៅ​ជួយ​សង្គ្រោះជីវិត​មនុស្ស​ដែលរង​គ្រោះ​ត្រូវការឈាមបន្ទាន់​

ចំណេះដឹងហិរញ្ញវត្ថុ ៖ តើច្បាប់ថវិកា ៥០/២០/៣០ គឺជាអ្វី?

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/11/2024

ច្បាប់ថវិកា ៥០-២០-៣០ មានគោលបំណងជួយបុគ្គលម្នាក់ៗគ្រប់គ្រងចំណូលដើម្បីមានប្រាក់សម្រាប់គ្រាអាសន្ន និងសន្សំសម្រាប់ចូលនិវត្តន៍។

កសិផល ៣ ប្រភេទ ងាយដាំ ទទួលបានទិន្នផលខ្ពស់ និងមានទីផ្សារទូលាយ

ជំនួញ, ព្រឹត្តិការណ៍

• 08/11/2024

នៅក្នុងប្រទេសកម្ពុជា មានកសិផលជាច្រើនប្រភេទ ដែលត្រូវបានដាំដុះដោយប្រជាកសិករខ្មែរសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបន្តឈានដល់ការនាំចេញទៅកាន់ទីអន្តរជាតិ

ស្វែងយល់ពី​នីតិវិធីនិង​ដំណើរការ​នៃការ​ចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/11/2024

ការ​ចុះបញ្ជីដីធ្លី​ និងការ​ចេញបណ្ណ​កម្មសិទ្ធិ​មាននីតិវិធី​២យ៉ាង គឺកា​រចុះបញ្ជីដីធ្លីមានលក្ខណៈ​ដាច់​ដោយដុំ ដែលជាការ​ចុះបញ្ជីដីធ្លី​តាមការ​ស្នើ​សុំ​របស់​ម្ចាស់​ដី និង​ការ​ចុះបញ្ជី​មាន​លក្ខណៈជា​ប្រព័ន្ធ​ គឺជាការ​ចុះបញ្ជី​មួយឃុំម្ដងៗ​តាមការ​កំណត់របស់​រដ្ឋាភិបាល 

អាមេរិកអនុម័តលក់យន្តហោះឃ្លាំមើលលើអាកាសម៉ូដេល E-7 ចំនួន៤គ្រឿងតម្លៃជិត៥ពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/11/2024

អាមេរិកអនុម័តលក់យន្តហោះឃ្លាំមើលលើអាកាសម៉ូដេល E-7 ចំនួន៤គ្រឿងតម្លៃជិត៥ពាន់លានដុល្លារ ទៅឱ្យប្រទេសកូរ៉េខាងត្បូងដើម្បីបង្កើនសមត្ថភាពយោធាឱ្យកាន់តែបករសើរ

គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជាចម្រាញ់រ៉ែមាសបានជិត១៣តោននៅខេត្ដមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/11/2024

ឯកឧត្តមអ៊ឺង ឌីប៉ូឡាបានបញ្ជាក់ឱ្យដឹង ថា គិតត្រឹមថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០២៤ កម្ពុជាចម្រាញ់រ៉ែមាស បានចំនួនជិត ១៣តោនរបស់ក្រុមហ៊ុន Renaissance Minerals

អ្នកវិភាគបានព្យាករណ៍ការប្រែប្រួលសេដ្ឋកិច្ចពិភពលោកបន្ទាប់ពី Donald Trump ឈ្នះឆ្នោតជាប្រធានាធិបតីសហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/11/2024

អ្នកវិភាគជាច្រើនបានយល់ឃើញថា គោលនយោបាយរបស់ Trump នឹងជះឥទ្ធិពលវិជ្ជមានយ៉ាងធំធេងលើសេដ្ឋកិច្ចអាមេរិក ប៉ុន្តែក៏នឹងមានឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងទៅដល់ប្រទេសមួយចំនួនផងដែរ ជាពិសេសប្រទេសចិន

តើបេសកកម្ម៣ថ្ងៃនៅចិនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចបានលទ្ធផលអ្វីខ្លះ?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/11/2024

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលអញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់រាជធានីភ្នំពេញ នាយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤

ម្ចាស់អាជីវកម្មក្នុងខេត្តកំពត-កែប ប្រមាណជា១២០នាក់ បានចូលរួមក្នុងកម្មវិធី «ទិវាសហគ្រិនភាពក្នុងឆ្នាំ២០២៤»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/11/2024

ម្ចាស់អាជីវកម្ម និងអ្នកបំពេញភារៈកិច្ចនៅតាមស្ថាប័នអាជីវកម្មនានានៅក្នុងខេត្តកែប - កំពត សរុបប្រមាណ១២០នាក់ បានជួបជុំគ្នានៅក្នុងកម្មវិធីសិក្ខាសាលាស្ដីពី «ទិវាសហគ្រិនភាពកម្ពុជាឆ្នាំ២០២៤» ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅនេះ

ស្តេចសាច់ហេម (Ham) របស់អ៊ីតាលីមួយប្រភេទមានតម្លៃប្រមាណ១០០ដុល្លារ ក្នុង១គីឡូក្រាម

ជំនួញ, ព្រឹត្តិការណ៍

• 07/11/2024

Culatello di Zibello ត្រូវបានគេចាត់ទុកថាជាស្ដេចសាច់ហេមដ៏ល្អ និងមានគុណភាព (King of Italy Salumi) ដែលមានតម្លៃថ្លៃជាងគេនៅក្នុងប្រទេសអុីតាលី ប្រមាណ ៤០ដុល្លារ ក្នុងមួយផោន ឬស្មើនឹងប្រមាណជិត១០០ដុល្លារក្នុង១គីឡូក្រាម

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *