បរទេស៖ បើទោះបីជាវ៉ាក់សាំងប្រឆាំងវីរុសកូវីដ-១៩ មានសមត្ថភាពកាត់បន្ថយហានិភ័យនៃការសម្រាកនៅមន្ទីរពេទ្យ និងការស្លាប់ពីជំងឺនេះក៏ដោយ ប៉ុន្តែអ្នកដែលទទួលបានការវ៉ាក់សាំងទាំង២ ដូស ក៏នៅតែអាចឱកាសឆ្លាងជំងឺកូវីដ ធ្លាក់ខ្លួនឈឺ និងឈានដល់ស្លាប់បានដែរ(ករណីកម្រ)។
តាមការស្ទង់មតិរបស់បណ្តាញសារព័ត៌មាន NBC លើមន្ត្រីសុខាភិបាលទូទាំងសហរដ្ឋអាមេរិក ដែលជាក្រុមអាយុងាយរងគ្រោះថ្នាក់ជាងគេគឺក្រុមមនុស្សដែលមានអាយុ៦៥ឆ្នាំឡើង ឬក្រុមមនុស្សដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ មនុស្សស្ថិតក្រុមវ័យនេះ គឺជាក្រុមងាយរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតនៃជំងឺកូវីដ-១៩ ចាប់តាំងពីមានការរាតត្បាតមក ហើយនិន្នាការនេះ ត្រូវបានគេមើលឃើញថាមិនមែនមានតែនៅសហរដ្ឋអាមេរិកនោះទេ ពោលវាកើតឡើងនៅតាមបណ្តាប្រទេសដទៃទៀតផងដែរ។

លោក Roy M. Gulick ប្រធានមជ្ឈមណ្ឌលសិក្សាជំងឺឆ្លង Weill Cornell Medicine នៅក្រុងញូវយ៉កបាននិយាយថា ៖
«ប្រសិនបើអ្នកក្រឡេកមើលករណីស្នាក់នៅមន្ទីរពេទ្យប្រមាណ ៩៧ភាគរយនៃអ្នកជំងឺសុទ្ធតែជាអ្នកមិនបានចាក់វ៉ាក់សាំង ហើយអ្នកស្លាប់ដោយសារកូវីដ-១៩ នៅអាមេរិកសុទ្ធតែជាអ្នកមិនបានទទួលបានវ៉ាក់សាំងស្ទើរតែទាំងអស់»
ដោយឡែក លោក Anthony S. Fauci វេជ្ជបណ្ឌិតជំងឺឆ្លងកំពូលរបស់អាមេរិកបានលើកឡើងថា មនុស្សគ្រប់គ្នាសុទ្ធតែអាចឆ្លងកូវីដបើទោះបានចាក់វ៉ាក់សាំងហើយក៏ដោយ នេះមិនមែនមានន័យថាវ៉ាក់សាំងនេះមិនមានប្រសិទ្ធនោះភាពទេ។ វ៉ាក់សាំង នៅតែបំពេញនាទីរបស់វាក្នុងការការពារប្រឆាំងនឹងករណីធ្ងន់ធ្ងរ ដែលបណ្ដាលឱ្យមានការសម្រាកនៅមន្ទីរពេទ្យ និងឈានដល់ការស្លាប់ផងដែរ។
វ៉ាក់សាំង Pfizer-BioNTech ដែលជាវ៉ាក់សាំងប្រភេទ mRNA ចំនួន ២ ដូស មានប្រសិទ្ធភាពដល់ទៅ ៨៨ ភាគរយក្នុងការបញ្ឈប់វ៉ារ្យ៉ង់ Delta ពីការបង្ករោគសញ្ញា។ នេះបើយោងតាមការសិក្សាដោយទីភ្នាក់ងារសុខភាពសាធារណៈអង់គ្លេស។ អ្នកជំនាញផ្នែកសុខភាព បានប្រាប់កាសែត The Washington Post កាលពីដើមខែនេះថា ការវ៉ាក់សាំងដែលប្រើបច្ចេកវិទ្យា mRNA នោះ គឺ Moderna ក៏មានប្រសិទ្ធភាពប្រហាក់ប្រហែលគ្នានេះដែរ។
យ៉ាងណាមិញ ការសិក្សានៅមន្ទីរពិសោធន៍ផ្សេងទៀត ដូចជា របាយការណ៍វេជ្ជសាស្ត្រអង់គ្លេស New England Journal of Medicine បានចេញផ្សាយនៅក្នុងខែកក្កដា នេះបានឱ្យដឹងថា វ៉ាក់សាំង Johnson & Johnson អាចផ្តល់នូវការឆ្លើយតបប្រឆាំងនឹងវ៉ារ៉្យង់ Delta បានជាច្រើនខែបន្ទាប់ពីចាក់រួច ប៉ុន្តែវាជាការយល់ច្រឡំមួយដែលថាវ៉ាក់សាំងធ្វើឱ្យមនុស្សមានភាពស៊ាំទាំងស្រុង និងអាចទប់ទល់នឹងវីរុសណាមួយបានទាំងស្រុង។

ប្រភពដដែលបានឱ្យដឹងថា វ៉ាក់សាំងអាចការពារមិនឱ្យឆ្លងរោគ ប៉ុន្តែមិនមែនបញ្ឈប់មិនឱ្យឈប់ឆ្លងរហូតនោះទេ ហើយមិនមែនការឆ្លងទាំងអស់សុទ្ធតែមើលដឹងនោះទេ ពេលខ្លះវីរុសអាចមាននៅក្នុងច្រមុះ ឬមាត់ ប៉ុន្តែមិនបានបង្កឱ្យមានរោគសញ្ញាផ្សេងទៀតដូចជា អស់កម្លាំង ឈឺក្បាល បាត់បង់ក្លិន ឬ រោគសញ្ញាកូវីដផ្សេងទៀតនោះទេ ករណីនេះគេហៅថា asymptomatic ។ ដូច្នេះហើយទើបគេតម្រូវឱ្យមានការធ្វើតេស្តជាញឹកញាប់ ដើម្បីឱ្យដឹងថា មនុស្សបានឆ្លងកូវីដ ១៩ ឬយ៉ាងណា។
យោងតាមការប៉ាន់ប្រមាណរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) កាលពីចុងខែមេសា បានរាយការណ៍អំពីករណីជាង ១ ម៉ឺនករណី ដែលឆ្លងកូវីដ-១៩ ក្នុងចំណោមអ្នកបានចាក់វ៉ាក់សាំងហើយចំនួន ១០១ លាននាក់ (ឬប្រហែល ១ ករណីក្នុងចំណោមមនុស្ស ១០ ០០០ នាក់)៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា មិនអនុញ្ញាតឱ្យមានរោងចក្រផលិតបារីអេឡិចត្រូនិកឡើយ បើទោះបីក្នុងគោលដៅនាំចេញក៏ដោយ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 07/10/2026
កម្ពុជា មិនអនុញ្ញាតឱ្យមានរោងចក្រផលិតបារីអេឡិកត្រូនិកឡើយ

អបអរសាទរ សាខាទាំង ១៦ អតីតសាខារបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ទទួលបានការអនុម័តពីធនាគារជាតិ នៃកម្ពុជា បំប្លែងទៅជាសាខារបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 07/10/2026
អបអរសាទរ សាខាទាំង ១៦ អតីតជាសាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ដែលទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា បំប្លែងទៅជាសាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការព្រមគ្នាក្នុងថ្ងៃតែមួយ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦។ បច្ចុប្បន្ននេះ សាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា សរុបកើនឡើងទៅចំនួន ៨០ សាខាទូទាំងប្រទេស។ សាខាថ្មីទាំង

ការលើកកម្ពស់ស្តង់ដារសុវត្ថិភាពអគ្គិភ័យសម្រាប់អគារនៅកម្ពុជា ជាមួយគណៈស្ថាបត្យករកម្ពុជា និង Jotun
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 07/10/2026
ភ្នំពេញ ៖ Jotun Cambodia កាលពីពេលថ្មីៗនេះ បានរៀបចំកម្មវិធី Fire Protection Insight Series 2026 ដោយបានប្រមូលផ្តុំសមាជិកនៃ Board of Architects Cambodia (គណៈស្ថាបត្យករកម្ពុជា) សមាគមស្ថាបត្យករខ្មែរ Architects Association
ស្នើសេវារំលស់ម៉ូតូ អិលអូអិលស៊ី គ្រប់ម៉ាក គ្រប់ស៊េរី! សេវារដ្ឋបាល ចាប់ពី 0%ឡើងទៅ! ផ្តល់ជូនពិសេស សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនេះប៉ុណ្ណោះ!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 07/10/2026
ភ្នំពេញ ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាពេលវេលាដ៏មានអត្ថន័យសម្រាប់ការជួបជុំក្រុមគ្រួសារ និងការធ្វើដំណើរទៅស្រុកកំណើត អិលអូអិលស៊ី សូមផ្តល់ជូនប្រូម៉ូសិនពិសេសលើសេវារំលស់ម៉ូតូ ដើម្បីជួយឱ្យអតិថិជនកាន់តែងាយស្រួលក្នុងការក្លាយជាម្ចាស់ម៉ូតូសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងការធ្វើដំណើរប្រកបដោយផាសុកភាព។ តាមរយៈប្រូម៉ូសិននេះ អតិថិជនអាចស្នើសេវារំលស់លើម៉ូតូសាំង និងម៉ូតូអគ្គិសនីគ្រប់ម៉ាក គ្រប់ស៊េរី ទាំងម៉ូតូថ្មី និងម៉ូតូមួយទឹកមានស្លាកលេខ ដោយទទួលបានអត្ថប្រយោជន៍ជាមួយ ប្រាក់ចូលរួមមុន និងសេវារដ្ឋបាលចាប់ពី 0% ឡើងទៅ

អាម៉េរិក និងក្រុមហ៊ុន Anduril រួមគ្នាវិនិយោគ ៦,៦ ពាន់លានដុល្លារ ពង្រីកសមត្ថភាពផលិតនាវាមុជទឹក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/10/2026
ដ្ឋាភិបាលសហរដ្ឋអាម៉េរិក និងក្រុមហ៊ុនបច្ចេកវិទ្យាយោធា Anduril គ្រោងវិនិយោគរួមគ្នាប្រមាណ ៦,៦ ពាន់លានដុល្លារ ដើម្បីពង្រីកសមត្ថភាពផលិតនាវាមុជទឹក និងគ្រឿងបន្លាស់គាំទ្រសម្រាប់កងទ័ពជើងទឹកអាម៉េរិក

សម្ព័ន្ធមិត្ត ៣ ប្រទេស ពង្រាយយន្តហោះចម្បាំង ១០០គ្រឿង វាយប្រហារក្រុមហ៊ូទីនៅយេមែន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/10/2026
យន្តហោះចម្បាំងសរុបប្រមាណ ១០០គ្រឿង របស់កងកម្លាំងយោធាមកពីប្រទេសអារ៉ាប៊ីសាអូឌីត តួគី និងប៉ាគីស្ថាន បានចូលរួមក្នុងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហ៊ូទី (Houthi) នៅប្រទេសយេមែន ក្រោមប្រតិបត្តិការដែលមានឈ្មោះថា «Operation Dawn of Yemen»





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content