ភ្នំពេញ ៖ កម្ពុជា គឺជាប្រទេសមួយឈានមុខគេក្នុងការបើកប្រទេសឡើងវិញទទួលបានទេសចរអន្តរជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍។ ចាប់តាំងពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ការលើកលែងលើការធ្វើតេស្តរកជំងឺកូវីដ១៩ និងការបើកដំណើរការឡើងវិញសម្រាប់ទិដ្ឋាការលើការមកដល់របស់ភ្ញៀវទេសចរ ប្រទេសកម្ពុជាបាននាំមុខគេក្នុងការត្រៀមរួចជាស្រេចដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ។

រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដើម្បីបង្កើនភាពសុំាក្នុងសហគមន៍បានយ៉ាងមានប្រសិទ្ធភាព និងវិធានការជាច្រើនទៀតដើម្បីធ្វើឱ្យប្រទេសដឹកដីសុវណ្ណភូមិមួយនេះក្លាយទិសដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់។
បច្ចុប្បន្ន គេសង្គេតឃើថា ករណីឆ្លងជំងឺកូវីដ១៩ មានចំនួនតិចជាង ៣ ខ្ទង់ គ្មានករណីស្លាប់ដោយសារជំងឺរាតត្បាតសកលនេះជាច្រើនសប្តាហ៍នេះ និងករណីជាសះស្បើយជាង ៩៧ ភាគយ។ ការណ៍នេះហើយដែលធ្វើឱ្យកម្ពុជាបានក្លាយប្រទេសមួយដែលមានសុវត្ថិភាពជាងគេក្នុងការធ្វើដំណើរទេសចរណ៍ក្នុងតំបន់អាស៊ីអាគ្នេយ៍។

ទោះយ៉ាងណានេះក្តី ក្រសួងសុខាភិបាលនៅតែបន្តលើកទឹកចិត្តអ្នកធ្វើដំណើរ និងអ្នកផ្សេងទៀតធ្វើតេស្ដដោយខ្លួនឯង ដើម្បីធានាថាពួកគេគ្មានមេរោគកូវីដ១៩ បើទោះបីជាមានការលុបចោលលក្ខខណ្ឌតម្រូវដូចបានលើកឡើងខាងលើក៏ដោយ។ ដោយឡែកសម្រាប់អ្នកធ្វើដំណើរដែលមិនបានចាក់វ៉ាក់សាំងពេញលេញ ឬមិនបានចាក់វ៉ាក់សាំងសោះ នៅតែតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល ៧ ថ្ងៃ នៅទីតាំងដែលបានកំណត់ដោយក្រសួង។

យោងតាមក្រសួងទេសចរណ៍បានបញ្ជាក់ថា កម្ពុជាគឺជា «គោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង» សម្រាប់ការធ្វើដំណើរ សម្រាក លម្ហែ កម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា «រៀនរស់ក្នុងគន្លងប្រក្រតីភាពថ្មី» (ការអនុវត្តវិធានការ ៣ការពារ ៣កុំ និងវិធានសុវត្ថិភាពទេសចរណ៍) និងការបង្កើតភាពស៊ាំសហគមន៍ (ការចាក់វ៉ាក់សាំងការពារឈានដល់អត្រាជាង៩០%ទូទាំងប្រទេស) កម្ពុជា បានប្រកាសជា «គោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង» នៅដើមឆ្នាំ២០២២ នេះ។
ជាក់ស្តែង កាលពីថ្ងៃទី១០ ខែមេសា កន្លងទៅ ខេត្តចំនួន៤ (គឺខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ) ត្រូវបានទទួលការសម្រេចពីរាជរដ្ឋាភិបាល លើកលែងកាតព្វកិច្ចពាក់ម៉ាស់។ ជាមួយគ្នានេះដែរ ក្រោយការមើលឃើញជាក់ស្ដែងពីការថមថយចុះនៃចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅកម្ពុជាគួរឱ្យកត់សម្គាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ បាន និងកំពុងពិចារណាដាក់ខេត្ត ស្រុក មួយចំនួនបន្ថែមទៀតដែលអនុញ្ញាតឱ្យមិនតម្រូវពាក់ម៉ាស់ទៀតនោះទេ ដែលការអនុញ្ញាតនេះបានចូលរួមចំណែកក្នុងការកាត់បន្ថយចំណាយរបស់ប្រជាជនទៅលើការទិញម៉ាស់ប្រើប្រាស់ជាប្រចាំថ្ងៃ។ ប្រទេសកម្ពុជាបានឡើងមកឈរនៅលេខរៀងទី២ ក្នុងនាមជាប្រទេសដែលមានសមត្ថភាពស្ដារខ្លួនងើបចេញពី COVID-19 លឿនជាងគេនៅលើពិភពលោក។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Nikkei នៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២។ សារព័ត៌មានជប៉ុន Nikkei នៅក្នុងតារាងវាយតម្លៃរបស់ខ្លួនបានឱ្យដឹងទៀតថា ប្រទេសដែលឈរនៅលេខរៀងទី១ ដែលមានសមត្ថភាពស្ដារ ខ្លួនងើបចេញពីកូវីដ-19 លឿនជាងគេនៅលើពិភពលោកគឺ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដោយទទួលបាន ៨៥.៥ពិន្ទុ ខណៈកម្ពុជាឈរនៅលេខរៀងទី២ មាន ៨០.៥ពិន្ទុ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់
Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/04/2026
អ្នកជំនាញអាម៉េរិកថា hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content