ឯកឧត្តម វង្សី វិស្សុត បានចែករំលែកទស្សនៈផ្ទាល់​ខ្លួនចំនួន៥ចំណុច ដើម្បីឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងបទអន្តរាគមន៍ និងចែករំលែកទស្សនៈផ្ទាល់​ខ្លួនក្នុងឱកាសចូលរួមបើកសិក្ខាសាលាកម្រិតខ្ពស់ ស្តីពី «មាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៖ បទពិសោធអន្តរជាតិ» នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ Hyatt Regency Phnom Penh ។

សិក្ខាសាលានេះ​ ក៏​មានការ​ចូលរួម និង​ចែក​រំលែកនូវចំណេះដឹងស្រាវជ្រាវអំពីមាគ៌ានៃការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា និងការយល់ដឹងពីបទពិសោធអន្តរជាតិ ពីសំណាក់លោកសាស្រ្តាចារ្យ Ricardo Hausmann ពីសកលវិទ្យាល័យ Harvard ដែលលោកសាស្រ្តាចារ្យត្រូវបានទទួលស្គាល់ជាសេដ្ឋវិទូអភិវឌ្ឍន៍មួយរូបដ៏ល្បីល្បាញលើពិភពលោក។ លោកក៏ធ្លាប់បានផ្តល់អនុសាសន៍ដល់រដ្ឋាភិបាលប្រទេសជាច្រើនជុំវិញពិភពលោក អំពីយុទ្ធសាស្ត្រក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការដោះស្រាយបញ្ហាស្មុគស្មាញនានាក្នុងសេដ្ឋកិច្ចផងដែរ។

ជាមួយគ្នានេះ សុន្ទរកថាគន្លឹះ ឧបនាយករដ្ឋមន្ត្រីប្រចាំការបានគូសរំលេច​អំពីចំណោទ​បញ្ហាលើ​មាគ៌ាកំណើន​សេដ្ឋកិច្ច​កម្ពុជា ដើម្បីទាញចំណាប់​អារម្មណ៍របស់​អង្គសិក្ខាសាលា សំដៅបង្កើន និង​ផ្តោត​​ការយក​ចិត្ត​ទុក​ដាក់​លើ​បទអន្តរាគមន៍របស់លោកសាស្រ្តាចារ្យ Ricardo Hausmann តាមរយៈសំណួរគន្លឹះៗ ដូចជា តើកម្ពុជា​ចាប់​យកសក្តានុពលដោយរបៀបណា​ ដើម្បីរក្សាកំណើន និង​ដោះស្រាយ​បញ្ហា​ជារចនាសម្ព័ន្ធ ​នៃសង្គម-សេដ្ឋកិច្ច សំដៅធ្វើ​ពិពិធកម្មមូលដ្ឋានកំណើ​នសេដ្ឋកិច្ច និង​ពង្រឹង​ភាពប្រកួតប្រជែង​កម្ពុជា ក្នុ​ងការ​ធានា​កំណើន​ប្រកបដោយ​បរិយា​បន្ន ចីរភាព និង​ភាពធន់? ទន្ទឹមនេះ តើ​កម្ពុជា​នឹង​រៀបចំមាគ៌ាអភិវឌ្ឍន៍ដោយ​វិធីណា?ដើម្បីសម្រេច​ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ទោះបីជាយ៉ាងនេះក្តី ស្របពេល​ដែលមាន​ការកើនឡើងនៃ​ភាពមិនប្រាកដប្រជានៃ​និន្នា​ការ​សកល និង​តំបន់ សេដ្ឋកិច្ច​កម្ពុជា នៅតែ​បន្តជួបភាពមានកម្រិតនៃ​ការធ្វើ​ពិពិធកម្មសេដ្ឋកិច្ច និង​ផលិតភាពទាប ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែង ការសម្របសម្រួល និងកិច្ចសហការរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធក្នុងសង្គមទាំងមូល ដើម្បីដោះស្រាយឬសគល់នៃបញ្ហាប្រឈមទាំងនេះ តាម​រយៈយន្តការអនុវត្ត និងប្រព័ន្ធតាមដាននិងវាយតម្លៃប្រកបដោយប្រសិទ្ធភាព និងប្រកាន់ខ្ជាប់អភិក្រម «បន្តកែទម្រង់, កែតម្រូវ,​ បន្សាំ និងធ្វើឱ្យកាន់តែប្រសើរឡើង»។

ទន្ទឹមនេះ ឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានគូសរំលេចថា ក្នុងរយៈពេល​ជាង២ទសវត្សរ៍កន្លងមកនេះ សេដ្ឋកិច្ច​កម្ពុជា​ សម្រេច​បាន​កំណើន​ជាមធ្យម ៧% ក្នុងមួយឆ្នាំ ដែល​គាំទ្រ​ដោយ​វិស័យ​កាត់​ដេរ ទេស​ចរណ៍ កសិកម្ម និង​ជាពិសេស​វិស័យសំណង់ និង​អចលនទ្រព្យ ដែល​ជាលទ្ធផលកម្ពុជា​បាន​កាត់​បន្ថយភាពអត្រា​ក្រីក្រ និង​បង្រួមវិសមភាព​សង្គមបានយ៉ាងច្រើន​អនេក។

ជាមួយគ្នានេះ សន្ទស្សន៍ Economic Complexity Index បាន​កើនពី -០,៧៦ ក្នុងឆ្នាំ២០១២ ទៅ -០,២២ ក្នុងឆ្នាំ២០២២។  ឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បាន​លើកឡើង​អំពីអភិក្រម ២កម្រិត (Two Tiers Appro​ach) ក្នុង​ការ​អភិវឌ្ឍ ពោលគឺ អភិក្រម​ពី​លើចុះក្រោម ដែលតម្រង់ទិស និងអន្តរាគមន៍​ដោយរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច​ និងអភិក្រមពីក្រោមឡើងលើ ដែល​អនុញ្ញាតឱ្យ​​វិស័យឯកជន និង​ទីផ្សារ​ កំណត់​នូវទិសដៅសេដ្ឋកិច្ច​។

ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានចែករំលែកទស្សនៈផ្ទាល់​ខ្លួនចំនួន៥ ដើម្បីជាមាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ជូន​អង្គសិក្ខា​សាលា៖

ទី១- ការសម្របសម្រួលការប្រើប្រាស់ធនធាន ទាំងមូលធនសង្គម និងមូលធនមនុស្ស (social and human capital) នៅគ្រប់កម្រិត រវាងរដ្ឋាភិបាល និងវិស័យឯកជន គឺជាកត្តាចាំបាច់ ដើម្បីធានាបានឧត្តមភាពប្រៀបធៀប (comparative advantage) ក្នុងសេដ្ឋកិច្ច។

ទី២- ស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប ត្រូវសហការដើម្បីកំណត់បញ្ហារាំងស្ទះដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ព្រមទាំង​ស្វែងរកដំណោះស្រាយនៃបញ្ហាប្រឈមទាំងនោះ ដែលក្នុងនោះស្ថាប័នរដ្ឋ ត្រូវដើរតួនាទីស្នូលក្នុងការធានាបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងទីផ្សារ។

ទី៣- ស្ថាប័នរដ្ឋត្រូវពិភាក្សាជាមួយភាគីពាក់ព័ន្ធដើម្បីឱ្យមានការឯកភាពគ្នា និងយល់ឱ្យបានច្បាស់អំពីទិសដៅនៃការអភិវឌ្ឍសេដ្ឋកិច្ច សំដៅបង្កើនសហថាមភាព និង​សម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរួមគ្នា

ទី៤- ដើម្បីប្រែក្លាយសេដ្ឋកិច្ចកម្ពុជាពីសេដ្ឋកិច្ចដែលពឹងផ្អែកលើកម្រិតជំនាញទាប និងអតិពលកម្ម ទៅជាសេដ្ឋកិច្ចដែល​ពឹងផ្អែកលើចំណេះដឹងនិងតម្លៃខ្ពស់ យើងត្រូវលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស លើកកម្ពស់អភិបាលកិច្ច ការធ្វើពិពិធកម្មឧស្សាហកម្ម និងការធ្វើឌីជីថលូបនីយកម្មសង្គម និងសេដ្ឋកិច្ច។

ទី៥- ការធ្វើពិពិធកម្មសេដ្ឋកិច្ចត្រូវ​ធ្វើឡើងនៅគ្រប់កម្រិត ទាំងក្នុងការជ្រើសរើសដៃគូពាណិជ្ជកម្ម និងផលប័ត្រផលិតផល ដោយ​ត្រូវគិតគូរ​ជាយុទ្ធសាស្រ្ត និង​មានតុល្យភាពរវាងសន្តិសុខជាតិ ភាពធន់សេដ្ឋកិច្ច ការគោរពយន្តការទីផ្សារ និង​ការកំណត់មាគ៌ាវែងឆ្ងាយសម្រាប់កំណើន និងការអភិវឌ្ឍនាពេលអនាគត។

សូមជម្រាបថា សិក្ខាសាលាដ៏ពិសេសនេះ ក្នុងគោលបំណង ដើម្បីគាំទ្រដល់ការរៀបចំ និងការអនុវត្តគោលនយោបាយនានា ព្រមទាំងជួយសម្រួលដល់កិច្ចសន្ទនាគោលនយោបាយ សម្រាប់វិភាគ និង​ផ្តល់​អនុសាសន៍លើ​មាគ៌ាពិពិធកម្មសេដ្ឋកិច្ច​ ហើយ​មានភាពពាក់ព័ន្ធខ្ពស់នឹង​ការ​រៀបចំ ការ​​អនុវត្ត​ក្របខ័ណ្ឌ និង​គោលនយោ​បាយ​ជំរុញកំណើនសេដ្ឋកិច្ច​កម្ពុជា ជាពិសេស​គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច


Leave a Reply

Your email address will not be published.Required fields are marked *