តម្លៃដីនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រនៅទ្រឹង និងអាចបន្តរហូតដល់៣ឆ្នាំខាងមុខទៀត

ភ្នំពេញ ៖ បើទោះបីជានៅតំបន់បណ្ដោយផ្លូវ៦០ម៉ែត្រមានភាពទាក់ទាញ និងអំណោយផលដល់ការវិនិយោគ រួមជាមួយនឹងសកម្មភាពអភិវឌ្ឍសំណង់ច្រើនជាងមុនក្ដី ប៉ុន្តែសម្រាប់តម្លៃដីធ្លីនៅតំបន់សក្ដានុពលមួយនេះ ហាក់មិនមានកំណើនបន្ថែមនោះទេ ពោលគឺក្នុងរយៈកាលប្រមាណ៣ឆ្នាំចុងក្រោយនេះស្ថិតនៅក្នុងសភាពទ្រឹង ហើយអាចបន្តរហូតដល់៣ឆ្នាំខាងមុខទៀតទើបអាចមានសន្ទុះតម្លៃឡើងវិញ។

អ្នកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានមានប្រសាសន៍ប្រាប់ AMS តាមទូរសព្ទឱ្យដឹងថា ដីនៅតំបន់តាមបណ្ដោយផ្លូវ៦០ម៉ែត្រអត់មានឡើងថ្លៃទៀតទេ ក្នុងរយៈពេលប្រមាណ២-៣ឆ្នាំកន្លងមកនេះ។ តម្លៃដីធ្លីនៅតំបន់នេះ មានសន្ទុះឡើងខ្លាំងក្នុងអំឡុងឆ្នាំ ២០១៧ ឬឆ្នាំ ២០១៨ ហើយក្រោយមកទៀត តម្លៃដីធ្លីនៅតំបន់នោះបន្តរក្សាតម្លៃថេររហូតមកដល់បច្ចុប្បន្ននេះ ។

អ្នកស្រីបន្តថា ទោះបីជាកម្ពុជាបានជួបវិបត្តិនឹងកូវីដ-១៩ក្ដី ក៏ដីធ្លីនៅតំបន់ផ្លូវ៦០ម៉ែត្រ និងតំបន់ដទៃទៀតមិនមានការធ្លាក់ចុះថ្លៃដែរ ។ បច្ចុប្បន្ននេះតម្លៃដីធ្លីនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងចន្លោះ ១ ៨០០ដុល្លារអាមេរិក ទៅ ២ ៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ដោយអាស្រ័យលើទីតាំងនៅជិតក្រុង ជិតតំបន់អភិវឌ្ឍន៍ជាដើម។

អ្នកស្រី ធីតា បានបញ្ជាក់ថា ៖

“តម្លៃនេះមិនអាចវាយតម្លៃបានថា ជាតម្លៃក្នុងចំណុចកំពូលទេ ដូច្នេះនៅពេល២-៣ឆ្នាំខាងមុខ ដីធ្លីនៅតំបន់ផ្លូវ៦០ម៉ែត្រនឹងងើបឡើងបន្តទៀត នៅពេលមានតម្រូវការប្រើប្រាស់ដីធ្លីកាន់តែខ្លាំង តែយ៉ាងណាអត្រានៃការឡើងថ្លៃក៏មិនខ្ពស់ដែរ ។ អ្នកទិញដីនៅតំបន់ផ្លូវ៦០ម៉ែត្រភាគច្រើនគឺមិនទិញទុកចំណេញទេ គឺទិញដើម្បីទុកអភិវឌ្ឍន៍ទៅតាមគម្រោងផែនការរបស់ពួកគេ ដូចជាសាងសង់ផ្សារទំនើប សង់ខុនដូ និងអគារខ្ពស់ៗផ្សេងទៀតជាដើម”

លោក សន សៀប នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ Key Real Estate ធ្លាប់បានលើកឡើងកាលពីពេលកន្លងមកថា ដីធ្លីនៅតំបន់ជិតៗក្រុង នឹងមិនបន្តឡើងថ្លៃខ្ពស់ទៀតទេ ពីព្រោះថាវាបានឡើងថ្លៃខ្ពស់ស្រាប់ទៅហើយ ។ អ្នកវិនិយោគដីធ្លី មិនគួរបោះទុនវិនិយោគដីធ្លីសម្រាប់ទុកចំណេញនៅតំបន់ជិតៗក្រុង ឬតំបន់ដែលមានតម្លៃខ្ពស់នោះឡើយ តែអាចទៅរកតំបន់ណានៅឆ្ងាយពីទីក្រុងបន្តិចទើបអាចចំណេញ ។

លោកបានលើកឡើងទៀតថា  តំបន់ផ្លូវ៦០ម៉ែត្រជាតំបន់មានការទាក់ទាញមួយលើការអភិវឌ្ឍអចលនទ្រព្យ ដោយបច្ចុប្បន្ននេះ មានគម្រោងជាច្រើនបានចាប់ផ្ដើមអភិវឌ្ឍន៍ជាបន្តបន្ទាប់ទោះបីជាស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក៏ដោយ ។ សូមរំលឹកថា តំបន់ប៉ែកខាងត្បូងភ្នំពេញ ដែលមានផ្លូវ៦០ម៉ែត្រផងដែរនោះ បាន និងកំពុងទាក់ទាញការអភិវឌ្ឍលំនៅឋានកាន់តែខ្លាំង ដោយក្នុងនោះរាជរដ្ឋាភិបាលក៏បានជំរុញការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធ រួមមានផ្លូវក្រវាត់ក្រុងទី៣ និងព្រលានយន្តហោះអន្តរជាតិតេជោផងដែរ ជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​