ភ្នំពេញ ៖ ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជា និងកូរ៉េនាពេលនេះ បានឈានដល់ដំណាក់កាលមួយស៊ីជម្រៅ ព្រមទាំងស្ដែងឲ្យឃើញពីគុណប្រយោជន៍រួមរវាងប្រទេសទាំងពីរ។ ដោយឡែកសម្រាប់ការធ្វើទស្សនកិច្ចទៅសាធារណៈរដ្ឋកូរ៉េខាងត្បូងរបស់នាយករដ្ឋមន្ត្រីកម្ពុជានាថ្ងៃទី១១កុម្ភៈកន្លងទៅនេះ ក៏បានហុចជាលទ្ធផលផ្លែផ្កា ព្រមទាំងបង្ហាញឲ្យឃើញពីទំនាក់ទំនងចាក់ទឹកមិនលេចក្នុងនាមជាប្រទេសដៃគូក្នុងតំបន់ផងដែរ។

នៅក្នុងកិច្ចពិភាក្សាស៊ីជម្រៅរវាងប្រមុខដឹកនាំកំពូលនៃប្រទេសទាំង២ក៏បានផ្ដោតយ៉ាងសំខាន់ទៅលើសេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសទៅលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាជនកម្ពុជា និងការបើកទូលាយនូវទីផ្សាររវាងប្រទេសទាំងពីរដើម្បីឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដែលទើបតែសម្រេចបានកាលពីពេលថ្មីៗកន្លងទៅនេះ។

នៅក្នុងកិច្ចពិភាក្សា សម្ដេចតេជោ ហ៊ុន សែន បានស្នើទៅកាន់ភាគីកូរ៉េទាក់ទងទៅនឹងការអភិវឌ្ឍន៍ធនធានមនុស្សប្រទេសកម្ពុជាតាមរយៈការផ្ដល់អាហារូបករណ៍ និងការបណ្ដុះបណ្ដាលផ្សេងៗ ដូចជាបណ្ដុះបណ្ដាលលើជំនាញផ្នែកបច្ចេកទេស និងអាកាសចរស៊ីវិលជាដើម។
បន្ថែមពីនេះ សម្ដេចក៏បានផ្ដោតទៅលើពលករកម្ពុជាដែលបម្រើការងារនៅប្រទេសកូរ៉េ ដោយបានស្នើសុំឲ្យកូរ៉េបន្តបង្កើនកូតានាំពលករកម្ពុជាមកធ្វើការនៅប្រទេសកូរ៉េបន្ថែមទៀត ដែលការណ៍នេះនឹងជួយកម្ពុជាក្នុងរូបភាពមួយបណ្ដុះបណ្ដាលជំនាញជាក់លាក់ដល់ពលករខ្មែរ ដើម្បីជាធនធានក្នុងការត្រលប់មកកសាងប្រទេសវិញ។
លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Juwai IQI Cambodia បានមានប្រសាសន៍ថា នេះជាជំហានមួយដ៏សំខាន់សម្រាប់កម្ពុជាក្នុងការឈានទៅបំពេញកង្វះខាតកម្មករជំនាញសម្រាប់វិស័យការងារនៅកម្ពុជា។
លោកឧកញ៉ាបានមានប្រសាសន៍ថា ៖
“សិស្ស-និស្សិត និងប្រជាជនយើងគួរតែចេញធ្វើការក្រៅប្រទេសឲ្យបានច្រើន ដូច្នេះទើបយើងរៀនបានកាន់តែច្រើន! ដូចជាប្រជាជនហ្វីលីពីនដែលទៅធ្វើការនៅអារ៉ាប់ ប្រជាជនថៃទៅធ្វើផ្នែកកសិកម្មនៅអ៊ីស្រាអ៊ែល ហើយត្រឡប់មកវិញជាមួយជំនាញខ្លាំងៗ និងល្អៗសម្រាប់ជួយអភិវឌ្ឍប្រទេសរបស់ខ្លួនតាមរយៈការចែករំលែកចំណេះដឹង និងជំនាញដែលទទួលបាន”
ជាមួយគ្នានេះ លោកឧកញ៉ាបានសង្កត់ធ្ងន់ថា ការធ្វើបែបនេះនឹងត្រូវការពេលវេលាប្រមាណ ៥ឆ្នាំខាងមុខទៀត ដើម្បីបំពេញបាននូវកខ្វះខាតផ្នែកនេះ។ គួរបន្ថែមដែរថា ក្រៅពីការស្នើសុំឲ្យមានការគាំទ្រផ្នែកជំនាញវិជ្ជាជីវៈនេះ សម្ដេចក៏បានស្នើសុំឲ្យមានការគាំទ្រលើផ្នែកឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា ជាពិសេសទាក់ទងទៅនឹងរោងចក្រកែច្នៃ ដើម្បីសម្រេចការនាំចេញផលិតផលកសិកម្មដោយស្តង់ដារទៅកាន់ប្រទេសកូរ៉េផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម
ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/04/2026
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content