ភ្នំពេញ ៖ យោងតាមទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា រយៈពេល៩ខែ ឆ្នាំ២០២២ ការអនុវត្តចំណូលក្នុងប្រទេសសរុបថ្នាក់ជាតិសម្រេចបានចំនួនប្រមាណ ៤ ៦០០លានដុល្លារ ស្មើនឹងប្រមាណ ៨៣.៧៩% នៃច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២២ ដែលចំនួននេះកើនឡើង ជិត២៥ ភាគរយ ។

របាយការណ៍បានបញ្ជាក់ថា ចាប់ពីខែមករាដល់ខែកញ្ញា ឆ្នាំ២០២២ ការអនុវត្តចំណូលក្នុងប្រទេសសរុបថ្នាក់ជាតិសម្រេចបាន ១៨ ៦៣៨ ប៊ីលានរៀល ស្មើនឹង ៨៣.៧៩% នៃច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២២ កើនឡើង ២៤.៨១% ធៀបនឹងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលក្នុងនោះចំណូលសារពើពន្ធកើនឡើង ២៥.៣១% និងចំណូលមិនមែនសារពើពន្ធកើនឡើង ២០.៩០%។
របាយការណ៍បានបញ្ជាក់ថា ផ្អែកលើនិន្នាការនៃការអនុវត្តចំណូលក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គួបផ្សំនឹងការងើបឡើងវិញ នៃសកម្មភាពសង្គម-សេដ្ឋកិច្ចកម្ពុជា, ការប្រមូលចំណូលស្ថិតក្នុងគន្លង (on-track) ឈានទៅរកការសម្រេចបាន តាមផែនការគ្រោងទុកក្នុងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២២។

សម្រាប់ការអនុវត្តចំណាយសរុបថ្នាក់ជាតិសម្រេចបាន ១៨ ០៨៨ ប៊ីលានរៀល (ប្រមាណ៤៤៦០លានដុល្លារ) ស្មើនឹង ៥៨.១៦% នៃច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២២ ថយចុះ១០% ដែលក្នុងនោះ ចំណាយចរន្តសម្រេចបាន ១២ ១៩៥ ប៊ីលានរៀល ថយចុះ ៤.២០%, រីឯចំណាយមូលធន សម្រេចបាន ៥ ៨៩៣ ប៊ីលានរៀល ថយចុះ ២០.០២% បើធៀបនឹងរយៈពេលអនុវត្តដូចគ្នា ឆ្នាំ២០២១។
របាយការណ៍បានលើកឡើងផងដែរថា ក្នុងបរិបទបន្តប្រយុទ្ធប្រឆាំងនឹងវិបត្តិជំងឺកូវីដ-១៩ ស្របជាមួយនឹងការសម្រេចបាននូវអត្រាខ្ពស់នៃការចាក់វ៉ាក់សាំង និងការបើកប្រទេសឡើងវិញ បានអនុញ្ញាតឱ្យសកម្មភាពសេដ្ឋកិច្ច ក្នុងស្រុករបស់កម្ពុជា ចាប់ផ្តើមត្រលប់មករកប្រក្រតីភាពវិញជាបណ្តើរៗ។
ទន្ទឹមនេះ រាជរដ្ឋាភិបាលបានបន្តអនុវត្តវិធានការអន្តរាគមន៍សង្គម និងសេដ្ឋកិច្ច ដូចជាការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជួយដល់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ កម្មវិធីសាច់ប្រាក់ពលកម្ម និងការធ្វើវិចារណកម្មចំណាយនិងពង្រឹងប្រសិទ្ធភាពចំណាយថវិកាជាតិ សំដៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ច។
ចំពោះការអនុវត្តចំណាយ គឺនៅបន្តរក្សានូវគោលការណ៍រឹតបន្តឹងចំណាយមិនចាំបាច់នានា និងវិភាជថវិកាសម្រាប់អនុវត្តឲ្យចំមុខសញ្ញាប្រកបដោយបុរេសកម្ម បន្តដោះស្រាយផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ឱ្យបានទាន់ពេលវេលា។
របាយការណ៍បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបន្តភាពប្រយ័ត្នប្រយែងខ្ពស់ក្នុងការគ្រប់គ្រង និងប្រើប្រាស់ហិរញ្ញប្បទានសរុបថ្នាក់ជាតិប្រកបដោយប្រសិទ្ធភាពបំផុត និងផ្តល់លទ្ធភាពគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអនុវត្តថវិការដ្ឋបានទាន់ពេលវេលា។ ជាក់ស្ដែង ការអនុវត្តហិរញ្ញប្បទានពីបរទេសសរុបថ្នាក់ជាតិសម្រេចបាន ៣ ៣៨០ប៊ីលានរៀល ស្មើនឹង ៤៩.៥៤% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២២ ស្របពេលប្រាក់បញ្ញើរដ្ឋាភិបាលសរុបមាន២៥ប៊ីលានរៀល។
បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈកំពុងវិវត្តទៅរកប្រក្រតីភាព និងភាពល្អប្រសើរឡើងវិញ បន្ទាប់ពីស្ថានភាពជំងឺកូវីត-១៩ មានភាពថមថយក្នុងរយៈពេលចុងក្រោយនេះ ដែលឆ្លុះបញ្ចាំងពីភាពធន់នៃសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ភាពបត់បែននៃការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រ និងចីរភាពនៃការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ជាមួយគ្នានឹងសកម្មភាពកែទម្រង់ គន្លឹះៗ ដូចជាការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ការកសាង និងកែលម្អប្រព័ន្ធ ការរៀបចំលិខិតបទដ្ឋានគតិយុត្តចូលសំខាន់ៗនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ភាគច្រើនបន្តមានវឌ្ឍនភាពក៏ដូចជាសម្រេចបាននូវលទ្ធផលជាយុទ្ធសាស្ត្រផងដែរ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content