ភ្នំពេញ ៖ យោងតាមទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា រយៈពេល៩ខែ ឆ្នាំ២០២២ ការអនុវត្តចំណូលក្នុងប្រទេសសរុបថ្នាក់ជាតិសម្រេចបានចំនួនប្រមាណ ៤ ៦០០លានដុល្លារ ស្មើនឹងប្រមាណ ៨៣.៧៩% នៃច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២២ ដែលចំនួននេះកើនឡើង ជិត២៥ ភាគរយ ។

របាយការណ៍បានបញ្ជាក់ថា ចាប់ពីខែមករាដល់ខែកញ្ញា ឆ្នាំ២០២២ ការអនុវត្តចំណូលក្នុងប្រទេសសរុបថ្នាក់ជាតិសម្រេចបាន ១៨ ៦៣៨ ប៊ីលានរៀល ស្មើនឹង ៨៣.៧៩% នៃច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២២ កើនឡើង ២៤.៨១% ធៀបនឹងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលក្នុងនោះចំណូលសារពើពន្ធកើនឡើង ២៥.៣១% និងចំណូលមិនមែនសារពើពន្ធកើនឡើង ២០.៩០%។
របាយការណ៍បានបញ្ជាក់ថា ផ្អែកលើនិន្នាការនៃការអនុវត្តចំណូលក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គួបផ្សំនឹងការងើបឡើងវិញ នៃសកម្មភាពសង្គម-សេដ្ឋកិច្ចកម្ពុជា, ការប្រមូលចំណូលស្ថិតក្នុងគន្លង (on-track) ឈានទៅរកការសម្រេចបាន តាមផែនការគ្រោងទុកក្នុងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២២។

សម្រាប់ការអនុវត្តចំណាយសរុបថ្នាក់ជាតិសម្រេចបាន ១៨ ០៨៨ ប៊ីលានរៀល (ប្រមាណ៤៤៦០លានដុល្លារ) ស្មើនឹង ៥៨.១៦% នៃច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២២ ថយចុះ១០% ដែលក្នុងនោះ ចំណាយចរន្តសម្រេចបាន ១២ ១៩៥ ប៊ីលានរៀល ថយចុះ ៤.២០%, រីឯចំណាយមូលធន សម្រេចបាន ៥ ៨៩៣ ប៊ីលានរៀល ថយចុះ ២០.០២% បើធៀបនឹងរយៈពេលអនុវត្តដូចគ្នា ឆ្នាំ២០២១។
របាយការណ៍បានលើកឡើងផងដែរថា ក្នុងបរិបទបន្តប្រយុទ្ធប្រឆាំងនឹងវិបត្តិជំងឺកូវីដ-១៩ ស្របជាមួយនឹងការសម្រេចបាននូវអត្រាខ្ពស់នៃការចាក់វ៉ាក់សាំង និងការបើកប្រទេសឡើងវិញ បានអនុញ្ញាតឱ្យសកម្មភាពសេដ្ឋកិច្ច ក្នុងស្រុករបស់កម្ពុជា ចាប់ផ្តើមត្រលប់មករកប្រក្រតីភាពវិញជាបណ្តើរៗ។
ទន្ទឹមនេះ រាជរដ្ឋាភិបាលបានបន្តអនុវត្តវិធានការអន្តរាគមន៍សង្គម និងសេដ្ឋកិច្ច ដូចជាការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជួយដល់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ កម្មវិធីសាច់ប្រាក់ពលកម្ម និងការធ្វើវិចារណកម្មចំណាយនិងពង្រឹងប្រសិទ្ធភាពចំណាយថវិកាជាតិ សំដៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ច។
ចំពោះការអនុវត្តចំណាយ គឺនៅបន្តរក្សានូវគោលការណ៍រឹតបន្តឹងចំណាយមិនចាំបាច់នានា និងវិភាជថវិកាសម្រាប់អនុវត្តឲ្យចំមុខសញ្ញាប្រកបដោយបុរេសកម្ម បន្តដោះស្រាយផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ឱ្យបានទាន់ពេលវេលា។
របាយការណ៍បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបន្តភាពប្រយ័ត្នប្រយែងខ្ពស់ក្នុងការគ្រប់គ្រង និងប្រើប្រាស់ហិរញ្ញប្បទានសរុបថ្នាក់ជាតិប្រកបដោយប្រសិទ្ធភាពបំផុត និងផ្តល់លទ្ធភាពគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអនុវត្តថវិការដ្ឋបានទាន់ពេលវេលា។ ជាក់ស្ដែង ការអនុវត្តហិរញ្ញប្បទានពីបរទេសសរុបថ្នាក់ជាតិសម្រេចបាន ៣ ៣៨០ប៊ីលានរៀល ស្មើនឹង ៤៩.៥៤% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២២ ស្របពេលប្រាក់បញ្ញើរដ្ឋាភិបាលសរុបមាន២៥ប៊ីលានរៀល។
បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈកំពុងវិវត្តទៅរកប្រក្រតីភាព និងភាពល្អប្រសើរឡើងវិញ បន្ទាប់ពីស្ថានភាពជំងឺកូវីត-១៩ មានភាពថមថយក្នុងរយៈពេលចុងក្រោយនេះ ដែលឆ្លុះបញ្ចាំងពីភាពធន់នៃសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ភាពបត់បែននៃការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រ និងចីរភាពនៃការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ជាមួយគ្នានឹងសកម្មភាពកែទម្រង់ គន្លឹះៗ ដូចជាការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ការកសាង និងកែលម្អប្រព័ន្ធ ការរៀបចំលិខិតបទដ្ឋានគតិយុត្តចូលសំខាន់ៗនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ភាគច្រើនបន្តមានវឌ្ឍនភាពក៏ដូចជាសម្រេចបាននូវលទ្ធផលជាយុទ្ធសាស្ត្រផងដែរ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បណ្តាញផ្លូវដែកចិនបំបែកកំណត់ត្រាថ្មី ដោយមានអ្នកដំណើរជាង ៤ ពាន់លានដងក្នុងឆ្នាំ ២០២៦
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត, អាជីវកម្មថ្មី និងនវានុវត្ត
• 19/11/2026

CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
បណ្តាញផ្លូវដែកចិនបំបែកកំណត់ត្រាថ្មី ដោយមានអ្នកដំណើរជាង ៤ ពាន់លានដងក្នុងឆ្នាំ ២០២៦
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត, អាជីវកម្មថ្មី និងនវានុវត្ត
• 19/11/2026
បណ្តាញផ្លូវដែកដ៏ធំរបស់ប្រទេសចិន បានដឹកជញ្ជូនអ្នកដំណើររហូតដល់ ៤,១៣ ពាន់លានដង ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៦ ដែលជាកំណត់ត្រាថ្មី និងកើនឡើង ៤,៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

កម្ពុជា គឺជាស្ពានតភ្ជាប់ទីផ្សារក្នុងស្រុក តំបន់ និងសកលលោកដែលមានប្រជាជនសរុបរាប់ពាន់លាននាក់
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/11/2026
ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់ដោយជោគជ័យនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ កម្ពុជា កំពុងដាក់ខ្លួនជាមជ្ឈមណ្ឌលវិនិយោគដ៏មានសក្តានុពល និងគាំទ្រធុរកិច្ចនៅចំបេះដូងនៃតំបន់អាស៊ាន ហើយក៏ជាស្ពានតភ្ជាប់ទីផ្សារពាណិជ្ជកម្មទាំងក្នុងតំបន់ និងសកលលោកផងដែរ។ ជាមួយនឹងឥរិយាបថបើកចំហសម្រាប់ការវិនិយោគដែលផ្តល់ភាពជាម្ចាស់ភាគហ៊ុនដល់បរទេសរហូតដល់ ១០០% ស្របពេលដែលកម្ពុជាជាប្រទេសដែលមានកម្លាំងពលកម្មវ័យក្មេងអាចបណ្តុះបណ្តាលបាន និងការផ្លាស់ប្តូរជាយុទ្ធសាស្ត្រឆ្ពោះទៅរកវិស័យអេឡិចត្រូនិក ថាមពលបៃតង និងផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់ កម្ពុជាបានផ្តល់ជូនអ្នកវិនិយោគសកលនូវច្រកទ្វារដោយផ្ទាល់ទៅកាន់មហាអនុតំបន់ទន្លេមេគង្គ អ្នកប្រើប្រាស់ចំនួន ៧០០ លាននាក់របស់អាស៊ាន និងដៃគូពាណិជ្ជកម្មអន្តរជាតិសំខាន់ៗ។ ថ្លែងក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង កោតសរសើរដល់ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប នៅក្នុងព្រឹត្តិការណ៍ ហ្រ្វង់កូតិច (FrancoTech)
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/11/2026
ភ្នំពេញ ៖ នៅក្នុងថ្ងៃទី២ នៃព្រឹត្តិការណ៍ ហ្រ្វង់កូតិច (FrancoTech) លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានជួបជាមួយ ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន (Carolyne Pung) អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កាណាឌីយ៉ា គ្រុប

រុស្ស៊ីប្ដូរយុទ្ធសាស្ត្រហិរញ្ញវត្ថុ ពង្រឹងពាណិជ្ជកម្មជាមួយចិន ទោះការប្រើប្រាក់យន់ធ្លាក់ចុះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/11/2026
ការធ្លាក់ចុះនៃការទូទាត់ជាប្រាក់យន់ក្នុងពាណិជ្ជកម្មរវាងរុស្ស៊ី និងចិន កំពុងបង្កើតការជជែកដេញដោលអំពីប្រសិទ្ធភាពនៃយុទ្ធសាស្ត្ររបស់រុស្ស៊ីក្នុងការកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក

ជំនួបដ៏តានតឹងរវាងកំពូលបុរសខ្លាំងទាំង៣ នៅ APEC ក្រោយបោះបង់ចោលសន្ធិសញ្ញានុយក្លេអ៊ែរជិត១ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/11/2026
បរទេស ៖ រយៈពេល៩ខែមកហើយបន្ទាប់ពីការផុតកំណត់នៃសន្ធិសញ្ញា New START ដែលមានន័យថា មហាអំណាចនុយក្លេអ៊ែរធំៗបំផុតរបស់ពិភពលោកនឹងមិនមានដែនកំណត់ផ្លូវច្បាប់ទៀតឡើយទៅលើការគ្រប់គ្រងឃ្លាំងអាវុធយុទ្ធសាស្ត្រប្រល័យលោក។ មកដល់ពេលនេះប្រធានាធិបតីអាមេរិក លោក Donald Trump ប្រធានាធិបតីចិន លោក Xi Jinping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គ្រោងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍





វិថីហិរញ្ញវត្ថុ






















































Account
Security
Favourite Content