ម្ចាស់សហគ្រាសទឹកត្រី ៖ ចំណេះដឹងលើការនាំចេញ ជាឧបសគ្គធំដែលរារាំងការពង្រីក​ទីផ្សារលក់នៅក្រៅស្រុក

ភ្នំពេញ ៖ ការយល់ដឹងទៅលើដំណាក់កាលនានាដើម្បីអាចនាំចេញផលិតផល​មួយចេញទៅលក់នៅទីផ្សារក្រៅស្រុក នៅតែជាឧបសគ្គចម្បងសម្រាប់ម្ចាស់អាជីវកម្មក្នុងស្រុក។ ផ្អែកលើស្ថានភាពនេះ ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងពាណិជ្ជកម្ម បានខិតខំប្រឹងប្រែងរកវិធីសាស្ត្រក្នុងការដាក់ចេញនូវយន្តការនានា ក៏ដូចជាបើកនូវវគ្គបណ្តុះបណ្ដាលផ្សេងៗ ដើម្បីពង្រឹងចំណេះដឹងម្ចាស់អាជីវកម្ម ទាក់ទងនឹងការនាំចេញ។

ក្នុងនោះ វេទិកាស្ដីពីវិស័យនាំចេញកម្ពុជា កាលពីពេលកន្លងទៅក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ជ្រាបចំណេះដឹងផងដល់បណ្តាពាណិជ្ជករ និងសហគ្រិនក្នុងស្រុកផងដែរ។

អ្នកស្រី សេង ច័ន្ទមុនីរតន៍ ប្រធានសហគ្រាសផលិតទឹកត្រី សេង រី ដែលបានចូលរួមវេទិកាខាងលើនេះបានឱ្យដឹងថា ក្នុងនាមជាម្ចាស់អាជីវកម្ម អ្នកស្រីពិតជាបានទទួលនូវចំណេះដឹងជាច្រើនពាក់ព័ន្ធ នឹងការនាំចេញពីវេទិកាដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មមួយនេះ។

អ្នកស្រីបានបន្តឱ្យដឹងទៀតថា កន្លងមក អ្នកស្រីមានបំណងចង់នាំចេញផលិតផលរបស់ខ្លួនចេញទៅលក់នៅទីផ្សារខាងក្រៅ ក៏ប៉ុន្តែមិនដឹងថាគួរត្រូវចាប់ផ្ដើមពីចំណុចណា និងត្រូវធ្វើអ្វីខ្លះនោះទេ។

អ្នកស្រី សេង ច័ន្ទមុនីរតន៍៖

«ពីមុនមកយើងចង់នាំចេញទៅក្រៅ ប៉ុន្តែមិនដឹងថា ត្រូវនាំចេញ​ដោយរបៀបណា ទាក់ទងគេរបៀបម៉េច។ ប៉ុន្តែបន្ទាប់ពីចូលរួមវេទិកានេះហើយ ខ្ញុំអាចដឹងថា ត្រូវទាក់ទង​ទៅកាន់ភាគីណា»។

សម្រាប់អ្នកស្រីផ្ទាល់បានយលច្បាស់ថា ក្រសួងពាណិជ្ជកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ហាញផ្លូវដល់អាជីវករ ថា​តើគួរធ្វើបែបណាដើម្បីអាចនាំចេញផលិតផលរបស់ខ្លួនបាន។ មិនត្រឹមតែបង្ហាញផ្លូវ​ប៉ុណ្ណោះ​ទេ វេទិកានេះក៏បានរកដំណោះស្រាយ ដោយភ្ជាប់ទំនាក់ទំនងជាមួយវិស័យហិរញ្ញវត្ថុ​ផ្លូវការក្នុងករណី​ដែលម្ចាស់អាជីវកម្មត្រូវការដើមទុន។

តាមរយៈផលដែលអ្នកស្រីទទួលបានពីការចូលរួមវេទិកាខាងលើ អ្នកស្រីចង់ឃើញវេទិកាបែបនេះកើតឡើងជាបន្តបន្ទាប់ទៀត ដោយហេតុថា អ្នកស្រីចង់ស្វែងយល់ឱ្យកាន់តែស៊ីជម្រៅទៅលើ​លក្ខខណ្ឌផ្សេងៗ ដែលត្រូវបំពេញ ដើម្បីអាចសម្រេចបាននូវស្តង់ដារនាំចេញ។

គួររំលឹកថា ក្រៅពីវេទិកាស្ដីពីការនាំចេញកម្ពុជា កាលពីខែវិច្ឆិកាកន្លងទៅ ក្រសួងពាណិជ្ជកម្ម ក៏បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវ «មជ្ឈមណ្ឌលសេវានាំចេញ» ដើម្បីលើកកម្ពស់ដល់ការ​នាំចេញរបស់កម្ពុជា និងពង្រីកនូវសក្ដានុពលផលិតផលកម្ពុជា (Product of Cambodia) ទៅកាន់ទី​ផ្សារ​អន្តរជាតិ តាមរយៈការជួយឱ្យអ្នកនាំចេញទទួលបាននូវការយល់ដឹងសំខាន់ៗដូចជា៖ ការបណ្តុះបណ្តាលអំពីនីតិវិធីក្នុងការនាំចេញ ឱកាសក្នុងការបង្កើតបណ្តាញ​ជាមួយនឹងអ្នកជំនាញ និងអ្នកទិញសក្ដានុពលនៅក្នុងទីផ្សារគោលដៅ។

ការបង្កើតមជ្ឈមណ្ឌលសេវានាំចេញ (ESC) នេះ គឺជាគំនិតផ្តួចផ្តើមថ្មីរបស់ក្រសួងពាណិជ្ជកម្ម សហការជាមួយមជ្ឈមណ្ឌលសម្រាប់ជំរុញការនាំចូលពីប្រទេសកំពុងអភិវឌ្ឍន៍ (CBI) ក្នុងគោល​បំណង លើកកម្ពស់ដល់ការនាំចេញរបស់កម្ពុជា និងជួយដល់ពាណិជ្ជករក្នុងការត្រៀម​ខ្លួន​ក្នុងការនាំចេញ ព្រមទាំងជួយជំរុញដល់ពាណិជ្ជករឱ្យមានទំនុកចិត្តក្នុងការប្រកួតប្រជែងលើទីផ្សារ​អន្តរជាតិផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងរៀបចំដែនដី យកចិត្តទុកដាក់ដោះស្រាយបញ្ហាសំណង់មានសភាពចាស់ទ្រុឌទ្រោមដែលងាយបង្កហានិភ័យដល់អាយុជីវិតប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/02/2025

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យកចិត្តទុកដាក់គិតគូរដោះស្រាយបញ្ហាសំណង់មានសភាពចាស់ទ្រុឌទ្រោមដែលងាយបង្កហានិភ័យរងគ្រោះដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ

ចំណេះដឹងផ្នែកហិរញ្ញវត្ថុ មានភាពចាំបាច់បំផុតសម្រាប់មនុស្សគ្រប់រូប ជាពិសេសអាចជួយជំរុញកំណើនដល់សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/02/2025

ចំណេះដឹងហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ គឺជាកត្តាចាំបាច់មួយក្នុង​កា​រជំរុញកំណើនសេដ្ឋកិច្ច និងសង្គម ម្លោះហើយការផ្ដោតការយកចិត្តទុកដាក់លើការលើកកម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាជន គឺជាការងារអាទិភាពមួយ

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការកសាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ជាការពូនជ្រុំ និងកសាងបន្តនូវស្មារតី ៧ មករា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/02/2025

ថ្នា្កក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ទុកការកសាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវថាជាការពូនជ្រុំនិងកសាងបន្តនូវស្មារតី ៧ មករា រក្សាបាននូវសុខសុវត្ថិភាព សន្តិភាព និងភាពសុខដុមរមនាសម្រាប់ប្រទេសជាតិ និងប្រជាជន

កូនខ្មែរមានសត្ថភាពផលិតគ្រឿងសំអាង និងមានការគាំទ្រច្រើននៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 07/02/2025

ដោយមើលឃើញសក្តានុពល និងភាពងាយស្រួលក្នុងការស្វែងរកវត្ថុធាតុដើមដ៏សំបូរបែប កូនខ្មែរមួយរូបបានខិតខំរិះរកគំនិតកែច្នៃរុក្ខជាតិធ្វើជាគ្រឿងសំអាង ហើយដាក់លក់នៅលើទីផ្សារក្នុងស្រុក

កម្ពុជាលើកទឹកចិត្តអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ ជួយដល់សហគមន៍កសិកម្មទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

កម្ពុជាលើកទឹកចិត្តអង្គការFAOជួយដល់សហគមន៍កសិកម្មទំនើបដែលជួយកាត់បន្ថយថ្លៃដើមផលិត មានប្រសិទ្ធភាពសេដ្ឋកិច្ច និង មាននិរន្តរភាព

ក្រុមហ៊ុន​ផលិត​រថយន្ត​​របស់ចិន BYD សម្រេចបោះទុន​បង្កើត​រោងចក្រ​ផ្គុំ​ និងដំឡើ​ង​នៅ​ខេត្តព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

ទី​បំផុ ក្រុមហ៊ុន​ផលិត​រថយន្តអគ្គិសនី​របស់ចិន បាន​សម្រេច​បោះទុនវិនិយោគបង្កើត​រោងចក្រ​ដំឡើង​រថយន្តអគ្គិសនី​នៅកម្ពុជា​ហើយ​

វិថីតេជោសន្តិភាពឆ្នេរអង្កោល កំពុងលើកសម្រស់ខេត្តកែបឱ្យកាន់តែស្រស់ស្អាត និងទាក់ទាញទេសចរ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/02/2025

«វិថីតេជោសន្តិភាពឆ្នេរអង្កោល» ជាសមិទ្ធផលឆ្លងសម័យកាល ពោល​ត្រូវបានសាង​សង់​ឡើង​ក្នុងពេលសម្តេច​តេជោជានាយករដ្ឋមន្ត្រី ហើយសម្រេចក្នុងពេលសម្តេចមហាបវរធិបតីជានាយក​រដ្ឋមន្ត្រី។

ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ ជំរុញផលិតកម្មក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរនិង បន្លែផ្លែឈើ ក្នុងគោលបំណងជំរុញផលិតកម្មក្នុងស្រុក គាំទ្រផលិតផលខ្មែរ និងផ្គូផ្គងពាណិជ្ជកម្មរវាងអ្នកផលិត និងអ្នកទិញ

តម្លៃមាសបន្តឡើងថ្លៃខ្ពស់ ១តម្លឹង ៣ ៤៤១ ដុល្លារអាម៉េរិក ដោយសារភាពតានតឹងផ្នែកពាណិជ្ជកម្មរបស់ប្រទេសមហាអំណាច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

តម្លៃមាសឡើងថ្លៃ ១ ភាគរយ ឬ ២ ៨៥៨ ដុល្លារអាម៉េរិកក្នុងមួយអោន (នៅលើទីផ្សារកម្ពុជា មាសមួយតម្លឹងមានតម្លៃ ៣ ៤៤១ ដុល្លារអាម៉េរិក និង មួយជីមានតម្លៃ ៣៤៤ ដុល្លារអាម៉េរិក)។ អ្នកវិភាគព្យាករណ៍ថា តម្លៃអាចឡើងថ្លៃដល់ ២ ៩០០ ដុល្លារអាម៉េរិកក្នុងមួយអោននាពេលឆាប់ៗនេះ

គិតត្រឹមឆ្នាំ២០២៤ កម្ពុជា​មានអ្នក​ប្រើទូរសព្ទចល័ត​ចំនួន ២០,៦លាន ខណៈអ្នកប្រើប្រាស់សេវាអ៊ីនធើណេត​មានចំនួន ១៩​លាន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

គិតត្រឹម​ចុងឆ្នាំ២០២៤ ទូទាំង​ប្រទេស​កម្ពុជា​មាន​អ្នកប្រើប្រាស់ទូរសព្ទចល័ត​ចំនួន ​២០​លាន ​៦សែន ដែល​មានន័យ​ថា មនុស្ស​ម្នាក់អាច​មានទូរសព្ទ ២គ្រឿង​ និងខ្លះ​ ៣គ្រឿង

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *