ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២១កន្លងទៅនេះ ទំហំពាណិជ្ជកម្មនៃផលិតផលកសិផលរវាងកម្ពុជា-វៀតណាម នៅតែរក្សាបានភាពល្អប្រសើរ ពោលគឺអាចសម្រេចបានជាង ៧ពាន់ដុល្លារ ខណៈភាគីទាំងពីរបានឯកភាពរួមគ្នារៀបចំកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនៃប្រទេសទាំងពីរ ដើម្បីចុះហត្ថលេខានាពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ៖« ក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២១នេះ វៀតណាមបាននាំចូលផលិតផលកសិកម្មរហូតដល់ ៣,៧៣ ពាន់លានដុល្លារអាមេរិក ហើយការនាំចេញផលិតផលកសិកម្មវៀតណាមមកកម្ពុជាបានសរុប ៣,៣២ ពាន់លានដុល្លារអាមេរិក។

ឯកឧត្តមបានបញ្ជាក់ទៀតថា ភាគីទាំងពីរបានពិភាក្សាលើការគ្រប់គ្រង ទប់ស្កាត់ការជួញដូរឈើ និងសត្វព្រៃឆ្លងដែនខុសច្បាប់ក្នុងអនុវិស័យព្រៃឈើ ការទប់ស្កាត់ចរាចរសត្វ ជំងឺឆ្លងសត្វ និងចត្តាឡីស័កសត្វ ការងារសហប្រតិបត្តិលើការងារដំណាំកៅស៊ូ និងគម្រោងឧបត្ថម្ភគាំទ្របច្ចេកទេសនៃការធ្វើវារីវប្បកម្មនៃអនុវិស័យជលផលជាដើម។

បច្ចុប្បន្ន មានក្រុមហ៊ុនឯកជនវៀតណាមជាច្រើនបាន និងកំពុងបោះទុនវិនិយោគទាំងការងារដាំដុះ កែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្មនៅកម្ពុជាប្រកបដោយគុណភាព និងស្តង់ដារ ហើយប្រទេសវៀតណាមក៏ជាទីផ្សារដ៏ធំមួយសម្រាប់កម្ពុជានាំចេញកសិផល ដូចជាស្រូវ ដំឡូងមីស្រស់និងក្រៀម ពោត គ្រាប់ស្វាយចន្ទី ផ្លែស្វាយ ផ្លែចេក និងកៅស៊ូ។ល។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ការនាំចេញរបស់កម្ពុជាទៅវៀតណាមមានការកើនឡើងច្រើន ដោយសារតែមានការនាំចេញវត្ថុធាតុដើមច្រើន ជាពិសេសស្រូវរបស់កម្ពុជា កៅស៊ូ ពោត និងសណ្តែកជាដើម។
លោកឧកញ៉ាបន្តថា ប្រទេសវៀតណាមក៏អនុញ្ញាតឲ្យផលិតផលនាំចូលពីកម្ពុជាទៅដោយរួចពន្ធមួយចំនួន ដែលនេះគឺជាឱកាសសម្រាប់ឲ្យកម្ពុជាអាចបន្តនាំចេញទៅប្រទេសជិតខាងមួយនេះ។ ទន្ទឹមគ្នានេះដែរ រដ្ឋាភិបាលនៃប្រទសទាំងពី គឺកម្ពុជា និងវៀតណាម ក៏បានជំរុញការបង្កើតទីផ្សារពាណិជ្ជកម្មនៅតាមព្រំដែនប្រទេសទាំងពីរ ដែលកន្លងមកភាគីទាំងពីរបានបង្កើតនៅច្រកដានៃខេត្តត្បូងឃ្មុំរបស់កម្ពុជា ហើយបច្ចុប្បន្ននេះកំពុងសិក្សាបង្កើតផ្សារតាមព្រំដែននេះ នៅក្នុងខេត្តកំពត៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content