ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពស់ ៣៥ជាន់ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះជំងឺឆ្លងប្រភេទថ្មីដែលមានឈ្មោះថា អូមីក្រុង កំពុងអុកឡុកនៅតាមបណ្តាប្រទេសប៉ែកអឺរ៉ុបយ៉ាងខ្លាំង ប៉ុន្តែសម្រាប់កម្ពុជានៅមិនទាន់មានអ្វីដែលជាការគួរឲ្យកត់សម្គាល់នោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖
«នៅកម្ពុជាគិតត្រឹមព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ អ្នកដែលបានឆ្លងជំងឺអូមីក្រុងមានត្រឹម៨ករណីប៉ុណ្ណោះ ដែលពួកគាត់កំពុងសម្រាកព្យាបាលដាច់ដោយឡែកពីគេ ប៉ុន្តែទោះជាយ៉ាងណា កម្ពុជានៅមិនទាន់ឈានដល់ដំណាក់កាលធ្ងន់ធ្ងរនោះទេ»
សម្ដេចបានបន្តថា ៖
«ពាក់ព័ន្ធទៅនឹងជំងឺប្រភេទថ្មីនេះ ពលរដ្ឋកម្ពុជាសូមកុំមានភាពស្លន់ស្លោរ។ អូមីក្រុង មិនកាចសាហាវដូចជំងឺកូវីដ និងជំងឺឌែលតានោះទេ ប៉ុន្តែត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ និងវិធានការរបស់សុខាភិបាលដែលបានដាក់ចេញ»
ជាមួយគ្នានេះ សម្ដេចតេជោក៏បានអំពាវនាវឲ្យពលរដ្ឋកម្ពុជាត្រូវរៀនរស់ជាមួយជំងឺកូវីដក្នុងស្ថានភាពតាមគន្លងប្រក្រីតីភាពថ្មី ព្រោះកូវីដមិនដឹងបាត់បង់ទាំងស្រុងនៅពេលណានោះទេ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីស្រាអែល ទិញរោងចក្រផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់ ប្ដូរទៅផលិតជាអាវុធទំនើបវិញ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិយោគអុីស្រាអែល Aurelius Capital និងក្រុមហ៊ុនរដ្ឋ Lower Saxony របស់អាល្លឺម៉ង់។ យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី RT បានឲ្យដឹងថា រោងចក្រនេះនឹងត្រូវផ្លាស់ប្តូរពីការផលិតរថយន្តទៅជាទីតាំងផលិតឧបករណ៍យោធាវិញ ដោយមានក្រុមហ៊ុនការពារជាតិរបស់រដ្ឋអុីស្រាអែល ឈ្មោះ Rafael

ផ្លូវសមុទ្រខាងជើង NSR ក្លាយជាសមរភូមិសាស្ត្រនយោបាយថ្មីរបស់មហាអំណាច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្រជែងអំណាចរវាងមហាអំណាចក្នុងសតវត្សរ៍ទី២១





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content