សភាពាណិជ្ជកម្មកម្ពុជា បង្ហាញមោទនភាពចំពោះកម្ពុជា ក្នុងនាមជាប្រទេសទី២ មានសមត្ថភាពស្ដារសេដ្ឋកិច្ចលឿនជាងគេលើពិភពលោក

ភ្នំពេញ ៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានបង្ហាញពីមោទនភាពចំពោះប្រទេសកម្ពុជា ដែលបានទទួលភាពល្បីល្បាញនៅក្នុងតំបន់ និងនៅលើពិភពលោកក្នុងនាមជាប្រទេសដែលមានសមត្ថភាពខ្ពស់អាចងើបខ្លួនចេញពីវិបត្តិកូវីដ-១៩ និងស្ដារកំណើនសេដ្ឋកិច្ចបានលឿនជាងគេលំដាប់ទី២នៅលើពិភពលោក។

នៅក្នុងតារាងវាយតម្លៃរបស់បណ្តាញផ្សព្វផ្សាយសារព័ត៌មានជប៉ុន Nikkei របស់ជប៉ុនកាលពីថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២ម្សិលមិញនេះបានឱ្យដឹងថា កម្ពុជាបានឈរនៅលេខរៀងទី២ មាន ៨០.៥ពិន្ទុ ដែលមានសមត្ថភាពក្នុងការស្ដារខ្លួនងើបចេញពីវិបត្តិកូវីដ-១៩ លឿនជាងគេនៅលើពិភពលោក ខណៈប្រទេសដែលឈរនៅលេខរៀងទី១ គឺប្រទេសអេមីរ៉ាតអារ៉ាប់រួម ដោយទទួលបាន ៨៥.៥ពិន្ទុ។

ភាពល្បីល្បាញរបស់កម្ពុជា ដែលជាប់ចំណាត់ថ្នាក់លេខ២ នៅលើពិភពលោកនេះ ដោយសារតែវិធានរាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានដាក់ចេញវិធានការចម្បងក្នុងការចាក់ស្រោចវ៉ាក់សាំងនៅទូទាំងប្រទេស ជាមួយនឹងការខិតខំស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាជននៅទូទាំងប្រទេសទាន់ពេលវេលា និងបង្ហាញឱ្យឃើញពីភាពត្រឹមត្រូវទទួលបានការវាយតម្លៃខ្ពស់ពីស្ថាប័នអន្តរជាតិផ្សេងៗ។

ក្រៅតែពីវិធានការចាក់ស្រោចវ៉ាក់សាំងជូនប្រជាជនបានលឿន ក៏មានវិធានការចាក់ថវិកាចូលសេដ្ឋកិច្ច តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួយដល់ពលរដ្ឋក្រីក្រ ជួយដល់សហគ្រាស កម្មករ ដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩ ដែលវិធីសាស្ត្រទាំងអស់នេះសុទ្ធសឹងជាចំណាក់ការដែលឆ្លើយតបទាន់ពេលវេលាក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ។

ព្រមគ្នាជាមួយនេះដែរ ដោយសារតែបញ្ហាកូវីដត្រូវបានទប់ស្កាត់យ៉ាងមានប្រសិទ្ធភាពខ្ពស់ បានក្លាយជាកម្លាំងចលករដែលជំរុញឲ្យការវិនិយោគ កិច្ចអភិវឌ្ឍន៍ ជាពិសេសផ្នែកបដិសណ្ឋារកិច្ចក្នុងវិស័យទេសចរណ៍ដែលធ្លាប់ជាប់គាំងអស់រយៈពេលជិត២ឆ្នាំនោះ បានវិលត្រឡប់មករកភាពល្អប្រសើរជាបណ្តើរៗវិញក្រោមសកម្មភាពរបស់អ្នកក្នុងស្រុក និងបរទេសផងដែរ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញនូវអំណរសាទរជាមួយចំណាក់ថ្នាក់លេខ២ ដែលកម្ពុជាទទួលបាន ក្នុងនាមជាប្រទេសដែលអាចងើបចេញពីវិបត្តិកូវីដ-១៩ ជាមួយការស្ដារសេដ្ឋកិច្ចជាតិបានលឿនជាងគេនៅលើពិភពលោក។

លោកឧកញ៉ាបានមានប្រសាសន៍ថា ៖

“ដោយសារតែភាពឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវវិធានការចាក់វ៉ាក់សាំងលឿនរហ័សនៅទូទាំងប្រទេសប្រកបដោយជោគជ័យ ហើយភាពជោគជ័យនៃការចាក់វ៉ាក់សាំងនោះហើយ ទើបធានាបាននូវសុខុមាលភាពជូនប្រជាពលជន និងឈានដល់ការបើកសេដ្ឋកិច្ចជាតិពេញលេញឡើងវិញ”

លោកឧកញ៉ាបានបញ្ជាក់ថា  ពិភពលោកកាន់តែស្គាល់ពីកម្ពុជា ដែលអាចគ្រប់គ្រងកូវីដបានល្អ និងបើកដំណើរការសេដ្ឋកិច្ចឡើងវិញ រួមទាំងអនុញ្ញាតចំពោះអ្នកចាក់វ៉ាក់សាំងពេញលេញដែលធ្វើដំណើរចូលមកកម្ពុជា មិនត្រូវធ្វើតេស្ត និងធ្វើចត្តាឡីស័កទៀតឡើយ ដែលនេះជាកត្តាទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរកាន់តែច្រើនឱ្យចូលមកកម្ពុជា ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៥.៣ភាគរយនៅឆ្នាំ២០២២ និង៦.៥ភាគរយ នៅឆ្នាំ២០២៣ ខណៈដែលធនាគារពិភពលោក (World Bank) បានវាយតម្លៃខ្ពស់ពីការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ដោយការព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងវិញ ៤.៥ភាគរយនៅឆ្នាំ២០​២២ ហើយនៅឆ្នាំ២០២៣ កើនដល់ ៥.៨ភាគរយ និងនៅឆ្នាំ២០២៤កើនឡើង ៦.៦ភាគរយ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អបអរសាទរសង្រ្កាន្តអម្រឹត ​ឆ្នាំ២០២៦ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី