ភ្នំពេញ ៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានបង្ហាញពីមោទនភាពចំពោះប្រទេសកម្ពុជា ដែលបានទទួលភាពល្បីល្បាញនៅក្នុងតំបន់ និងនៅលើពិភពលោកក្នុងនាមជាប្រទេសដែលមានសមត្ថភាពខ្ពស់អាចងើបខ្លួនចេញពីវិបត្តិកូវីដ-១៩ និងស្ដារកំណើនសេដ្ឋកិច្ចបានលឿនជាងគេលំដាប់ទី២នៅលើពិភពលោក។

នៅក្នុងតារាងវាយតម្លៃរបស់បណ្តាញផ្សព្វផ្សាយសារព័ត៌មានជប៉ុន Nikkei របស់ជប៉ុនកាលពីថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២ម្សិលមិញនេះបានឱ្យដឹងថា កម្ពុជាបានឈរនៅលេខរៀងទី២ មាន ៨០.៥ពិន្ទុ ដែលមានសមត្ថភាពក្នុងការស្ដារខ្លួនងើបចេញពីវិបត្តិកូវីដ-១៩ លឿនជាងគេនៅលើពិភពលោក ខណៈប្រទេសដែលឈរនៅលេខរៀងទី១ គឺប្រទេសអេមីរ៉ាតអារ៉ាប់រួម ដោយទទួលបាន ៨៥.៥ពិន្ទុ។

ភាពល្បីល្បាញរបស់កម្ពុជា ដែលជាប់ចំណាត់ថ្នាក់លេខ២ នៅលើពិភពលោកនេះ ដោយសារតែវិធានរាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានដាក់ចេញវិធានការចម្បងក្នុងការចាក់ស្រោចវ៉ាក់សាំងនៅទូទាំងប្រទេស ជាមួយនឹងការខិតខំស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាជននៅទូទាំងប្រទេសទាន់ពេលវេលា និងបង្ហាញឱ្យឃើញពីភាពត្រឹមត្រូវទទួលបានការវាយតម្លៃខ្ពស់ពីស្ថាប័នអន្តរជាតិផ្សេងៗ។
ក្រៅតែពីវិធានការចាក់ស្រោចវ៉ាក់សាំងជូនប្រជាជនបានលឿន ក៏មានវិធានការចាក់ថវិកាចូលសេដ្ឋកិច្ច តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួយដល់ពលរដ្ឋក្រីក្រ ជួយដល់សហគ្រាស កម្មករ ដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩ ដែលវិធីសាស្ត្រទាំងអស់នេះសុទ្ធសឹងជាចំណាក់ការដែលឆ្លើយតបទាន់ពេលវេលាក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ។
ព្រមគ្នាជាមួយនេះដែរ ដោយសារតែបញ្ហាកូវីដត្រូវបានទប់ស្កាត់យ៉ាងមានប្រសិទ្ធភាពខ្ពស់ បានក្លាយជាកម្លាំងចលករដែលជំរុញឲ្យការវិនិយោគ កិច្ចអភិវឌ្ឍន៍ ជាពិសេសផ្នែកបដិសណ្ឋារកិច្ចក្នុងវិស័យទេសចរណ៍ដែលធ្លាប់ជាប់គាំងអស់រយៈពេលជិត២ឆ្នាំនោះ បានវិលត្រឡប់មករកភាពល្អប្រសើរជាបណ្តើរៗវិញក្រោមសកម្មភាពរបស់អ្នកក្នុងស្រុក និងបរទេសផងដែរ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញនូវអំណរសាទរជាមួយចំណាក់ថ្នាក់លេខ២ ដែលកម្ពុជាទទួលបាន ក្នុងនាមជាប្រទេសដែលអាចងើបចេញពីវិបត្តិកូវីដ-១៩ ជាមួយការស្ដារសេដ្ឋកិច្ចជាតិបានលឿនជាងគេនៅលើពិភពលោក។
លោកឧកញ៉ាបានមានប្រសាសន៍ថា ៖
“ដោយសារតែភាពឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវវិធានការចាក់វ៉ាក់សាំងលឿនរហ័សនៅទូទាំងប្រទេសប្រកបដោយជោគជ័យ ហើយភាពជោគជ័យនៃការចាក់វ៉ាក់សាំងនោះហើយ ទើបធានាបាននូវសុខុមាលភាពជូនប្រជាពលជន និងឈានដល់ការបើកសេដ្ឋកិច្ចជាតិពេញលេញឡើងវិញ”
លោកឧកញ៉ាបានបញ្ជាក់ថា ពិភពលោកកាន់តែស្គាល់ពីកម្ពុជា ដែលអាចគ្រប់គ្រងកូវីដបានល្អ និងបើកដំណើរការសេដ្ឋកិច្ចឡើងវិញ រួមទាំងអនុញ្ញាតចំពោះអ្នកចាក់វ៉ាក់សាំងពេញលេញដែលធ្វើដំណើរចូលមកកម្ពុជា មិនត្រូវធ្វើតេស្ត និងធ្វើចត្តាឡីស័កទៀតឡើយ ដែលនេះជាកត្តាទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរកាន់តែច្រើនឱ្យចូលមកកម្ពុជា ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៥.៣ភាគរយនៅឆ្នាំ២០២២ និង៦.៥ភាគរយ នៅឆ្នាំ២០២៣ ខណៈដែលធនាគារពិភពលោក (World Bank) បានវាយតម្លៃខ្ពស់ពីការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ដោយការព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងវិញ ៤.៥ភាគរយនៅឆ្នាំ២០២២ ហើយនៅឆ្នាំ២០២៣ កើនដល់ ៥.៨ភាគរយ និងនៅឆ្នាំ២០២៤កើនឡើង ៦.៦ភាគរយ ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន -វៀតណាម រួមកញ្ចប់ថវិកាជាមួយគ្នាជិត ១៩ លានដុល្លារលើគម្រោងស្រាវជ្រាវឈីប ១១ គម្រោង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/11/2026
វៀតណាម និងជប៉ុនព្រមព្រៀងផ្តល់ថវិកាគាំទ្រដល់គម្រោងស្រាវជ្រាវរួមគ្នាចំនួន ១១ សម្រាប់បច្ចេកវិទ្យាឈីបក្រោមកម្មវិធី NEXUS ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

មេដឹកនាំចិន អបអរសាទរប្រធានាធិបតីថ្មីប៊ុលហ្ការី និងប្តេជ្ញាពង្រឹងទំនាក់ទំនង ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/11/2026
បរទេស ៖ ប្រធានាធិបតីចិន លោក Xi Jinping បានផ្ញើសារអបអរសាទរជាផ្លូវការជូនចំពោះលោកស្រី Iliana Yotova ក្នុងឱកាសដែលលោកស្រីត្រូវបានជ្រើសតាំងជាប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្ការី ជាមួយនឹងការបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំងក្នុងការពង្រឹងទំនាក់ទំនងទាំងវិស័យការទូត ទាំងវិស័យសេដ្ឋកិច្ចជាមួយប្រទេសនៅអឺរ៉ុបភាគអាគ្នេយ៍មួយនេះ។ នៅក្នុងសារបង្ហាញពីការអបអរសាទរតាមបណ្តាញសង្គម (តេឡេក្រាម) កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅដែលត្រូវបានយកមកចេញផ្សាយដោយកាសែត Novinata លោកប្រធានាធិបតីចិន Xi Jinpin បានគូសបញ្ជាក់អំពីចំណងមិត្តភាពជាប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅរវាងប្រទេសទាំងពីរ

ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/11/2026
ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់ នៅក្នុងកម្មវិធី Cambodia Real Estate Awards 2026 ភ្នំពេញ ៖ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានទទួលពានរង្វាន់កិត្តិយសជា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ (Developer

កម្ពុជា កំពុងជំរុញនាំចេញផលិតផលស្វាយចន្ទី និងម្រេច ដែលមានតម្លៃបន្ថែមខ្ពស់ទៅកាន់សហភាពអឺរ៉ុប
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 10/11/2026
ភ្នំពេញ ៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកទីផ្សារ និងការបំពេញតម្លៃបន្ថែមទៅលើរាល់ផលិតផលកសិកម្ម ក្រសួងចំនួន ៣ និងស្ថាប័នពាក់ព័ន្ធបានចាប់ដៃសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើយ៉ាងណាបង្កើនការផលិត ពង្រឹងគុណភាព មានរសជាតិឆ្ងាញ់ ព្រមទាំងការវេចខ្ចប់ដែលមានលក្ខណៈស្តង់ដារ អាចបំពេញតម្លៃបន្ថែម ជាពិសេស ជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១០





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content