Mustard Tree ផ្តល់់ឱកាសដល់ជនពិការ និងអ្នកអសមត្ថភាពដែលចូលចិត្តបង្ហាញភាពច្នៃប្រតិដ្ឋតាមរយៈសិប្បកម្មកែច្នៃ

បរទេស ៖ មានទីតាំងនៅក្នុងប្រទេសសិង្ហបុរី បច្ចុប្បន្នអាជីវកម្ម Mustard Tree កំពុងដើរតួជាសហគ្រាសសង្គមជាមួយនឹងបេសកកម្មដែលលើសពីការងារសិប្បកម្មមានលក់នូវផលិតផលកែច្នៃដ៏ស្រស់ស្អាត។

Mustard Tree ត្រូវបានបង្កើតឡើងដោយលោកស្រី Soek Ying ក្នុងគោលបំណងដើម្បីអាចឲ្យកូនប្រុសរបស់គាត់ឈ្មោះ Ryan ដែលមានជំងឺអូទីស្សឹមអាចសម្រេចការងារមួយដែលគេស្រលាញ់ និងពេញចិត្ត។ ដូច្នេះ Mustard Tree ក៏បានក្លាយទៅជាអាជីវកម្ម និងទីកន្លែងដែលផ្តល់ការចិញ្ចឹមបីបាច់សម្រាប់ជនពិការដើម្បីស្វែងរកទេពកោសល្យរបស់ពួកគេ និងកសាងអាជីពថ្មីតាមរយៈការច្នៃប្រតិដ្ឋផលិតផលពីសិប្បកម្ម។

ដំណើរអាជីវកម្មរបស់លោកស្រី Soek Ying បានចាប់ផ្តើមជាមួយនឹងបំណងប្រាថ្នាដ៏សាមញ្ញមួយដើម្បីជួយ Ryan ស្វែងរកគោលបំណង និងសេចក្តីរីករាយ។ ដោយកត់សម្គាល់ពីក្តីស្រឡាញ់របស់គាត់ចំពោះសិល្បៈ នាងបានបណ្តុះទេពកោសល្យរបស់គាត់ និងជួយគាត់បង្កើតរបស់របរធ្វើដោយដៃជាច្រើនមុខ។ ឥទ្ធិពលវិជ្ជមាននេះបានជួយឲ្យ Ryan បំផុសនូវគំនិតល្អៗឡើងវិញក្រោយបានបង្កើត Mustard Tree កាលពីអំឡុងឆ្នាំ២០១៦។

Mustard Tree គឺជាហាងដែលលក់ស្នាដៃសិល្បៈ និងសិប្បកម្មដ៏ស្រស់ស្អាតយ៉ាងច្រើន ហើយមិនត្រឹមតែប៉ុណ្ណោះវាក៏ជាទីតាំងផ្តល់សិក្ខាសាលា និងកន្លែងបណ្តុះបណ្តាលដែលបុគ្គលមានតម្រូវការពិសេស ឬពិការភាពដើម្បីអាចពង្រឹងជំនាញរបស់ពួកគេដោយទទួលបានទំនុកចិត្ត និងកសាងអារម្មណ៍ឡើងវិញផងដែរ។

នៅក្នុងទីតាំងដាក់លក់ផលិតផលគេសង្កេតឃើញមានវត្ថុសិប្បកម្មជាច្រើនរាប់តាំងពីគ្រឿងអលង្ការដ៏ស្រស់ស្អាត ការរៀបចំផ្កា និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះដ៏ប្រណិត។ សហគ្រាសសង្គមមួយនេះបានផ្តល់ការបណ្តុះបណ្តាលតាមរយៈសិក្ខាសាលាប្រកបដោយភាពច្នៃប្រតិដ្ឋ ហើយថែមទាំងបណ្តុះបណ្តាលការងារ និងឱកាសការងារផងដែរ ហើយវាក៏បានផ្តល់អត្ថប្រយោជន៍ទៅដល់បុគ្គលដែលមានពិការភាព ឬអសមត្ថភាពឱ្យសម្រេចបាននូវឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ ក៏ដូចជាជួយឲ្យមានដំណើរការសមាហរណកម្មសង្គមទៀតផង។

គួរឲ្យដឹងដែរថា ធុរកិច្ចបរិយាប័ន្ន គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច សំដៅទៅលើអង្គភាពទាំងឡាយណាដែលបង្កើតដំណោះស្រាយជាប្រព័ន្ធ មានភាពច្នៃប្រតិដ្ឋ និងមានទ្រង់ទ្រាយធំ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប (BoP និង B40)។ បន្ទាត់អាជីវកម្មបរិយាប័ន្ន ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ប្រាក់ចំណូលខ្ពស់គួរសម និងបង្កើននូវស្តង់ដារជីវភាពរស់នៅប្រសើរជាងមុនដល់ក្រុមមនុស្សដែលមានចំណូលទាបនៅបាតពីរ៉ាមីត ៤០% និងក្រុមមនុស្សដែលងាយរងគ្រោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Window to the World ផ្តល់ឱកាសដល់សិស្សនៅតំបន់ដាច់ស្រយាលក្នុងខេត្តតាកែវចំនួន២០នាក់ មកទស្សនកិច្ចសិក្សាអប់រំនៅរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/06/2024

Window to the World ផ្តល់ឱកាសដល់សិស្សនៅតំបន់ដាច់ស្រយាលក្នុងខេត្តតាកែវចំនួន២០នាក់ មកទស្សនកិច្ចសិក្សាអប់រំនៅរាជធានីភ្នំពេញ

អាជីវកម្មកែច្នៃភេសជ្ជៈទឹកអំពិលទុំផ្គត់ផ្គង់ទីផ្សារក្នុងស្រុក កំពុងមានតម្រូវការខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 13/06/2024

សហគ្រាសទឹកអំពិលទុំស្នាដៃអ្នកម្តាយ TAPT ជាសហគ្រាសដែលកំពុងផលិតភេសជ្ជៈទឹកអំពិលទុំមានរសជាតិឆ្ងាញ់ និងកំពុងមានតម្រូវការទីផ្សារខ្ពស់

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជា ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/06/2024

ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ នេះ នៅតែត្រូវបានវាយតម្លៃថា ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមាន “ចីរភាព” និង “ហានិភ័យកម្រិតទាប” ដដែល

ការជួបជុំធុរជនជិត ៥ពាន់នាក់មកពី ៥០ប្រទេសនៅសៀមរាប ផ្តល់ចំណូលដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/06/2024

ការជួបជុំធុរជនជិត ៥ ពាន់នាក់មកពី ៥០ប្រទេស ទីក្រុងសៀមរាប ខេត្តសៀមរាប ផ្តល់ចំណូលដល់វិស័យទេសចរណ៍ និង សេដ្ឋកិច្ចកម្ពុជា

សម្ដេចធិបតី ៖ យើងមិនអាចរស់ដោយពឹងគេរហូតទេ ត្រូវតែពង្រឹងខ្លួនឯងឱ្យដើរចេញពីប្រទេសអភិវឌ្ឍន៍តិច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/06/2024

សម្រាប់កម្ពុជា គឺកំពុងតែរំកឹលខ្លួនបន្តិចម្ដងៗចេញពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ

មធ្យោបាយ​ធ្វើដំណើរ​ទៅកាន់បណ្ដាខេត្ត​ជាប់​សមុទ្រ​នឹង​កាន់តែសំបូរបែប​នាពេលឆាប់ៗនេះ ខណៈ​សក្ដានុពល​វិនិយោគ​ក៏​កាន់​តែ​ទាក់​ទាញ​​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/06/2024

តំបន់​សមុទ្រ​កាន់តែបង្ហាញពីសក្ដានុពល​ទាក់ទាញខ្លាំង ក្រោយសមិទ្ធផល​ និងគម្រោង​វិនិយោគ​របស់រដ្ឋ​ និងឯកជន​បានបង្ហាញ​ខ្លួន​ជា​បន្តបន្ទាប់

ប្រទេសសមាជិកអាស៊ានចំនួន ៦ មានកំណើនសេដ្ឋកិច្ចល្អប្រសើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/06/2024

យោងតាម​ការ​ព្យាករណ៍​របស់ Maybank Research Pte Ltd បានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសអាស៊ានទាំង ៦ រួមមាន៖ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន

ម៉ាឡេស៊ី ចំណាយលុយពង្រឹងវិស័យយោធាជើងទឹកតាមរយៈកុងត្រាសាងសង់នាវាចម្បាំងធុនធ្ងន់ថ្មីចំនួន៣គ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/06/2024

STM នឹងចាប់ផ្តើមសាងសង់នាវាចម្បាំងទាំង៣គ្រឿងនៅក្នុងឆ្នាំ២០២៤នេះហើយនឹងបញ្ចប់ការងារព្រមទាំងប្រគល់នាវាទៅឱ្យម៉ាឡេស៊ីក្នុងរយៈពេល៣ឆ្នាំកន្លះខាងមុខ

តំណាងធនាគារ មីក្រូហិរញ្ញវត្ថុ និងម្ចាស់អាជីវកម្មធុន មីក្រូ តូច និងមធ្យម ប្រមាណ ៣០០ នឹងមានវត្តមានក្នុងពិធីសម្ពោធកម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី២»

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/06/2024

តំណាងធនាគារ មីក្រូហិរញ្ញវត្ថុ និងម្ចាស់អាជីវកម្មធុន មីក្រូ តូច និងមធ្យម ប្រមាណ ៣០០នាក់ នឹងមានវត្តមានក្នុងពិធីសម្ពោធកម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី២»

កម្ពុជា-សហភាពអឺរ៉ុប ឯកភាពក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2024

កម្ពុជាបានយកចិត្តទុកដាក់ជាខ្លាំង ចំពោះការលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ ជាមួយសហភាពអឺរ៉ុប និងអរគុណសហភាពអឺរ៉ុបដែលបានជួយកម្ពុជាក្នុងការស្ដារប្រទេសជាតិឡើងវិញក្រោយវិបត្តិផ្សេងៗ ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ធនធានមនុស្ស និងការបោសសម្អាតមីនជាដើម...