លោកឧកញ៉ា លឹម ហេង ៖ ការបើកប្រទេសឡើងវិញរបស់ចិន និងផ្ដល់ប្រយោជន៍ច្រើនដល់សេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ ៖ បន្ទាប់ពីប្រទេសចិនប្រកាសបិទបញ្ចប់នូវគោលនយោបាយកូវីដសូន្យកាលពីពេលថ្មីៗនេះ ប្រជាជនចិនទទួលបាននូវសេរីភាពដើរហើរឡើងវិញជាធម្មតា។ ទន្ទឹមគ្នានោះ វាក៏បានបង្កជាការព្រួយបារម្ភផងដែរ ដោយសារប្រទេសចិនពេលនេះកំពុងផ្ទុះឡើងវិញនៃជំងឺកូវីដ១៩។ យ៉ាងនេះក្ដី សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២មករាថ្មីៗនេះ​បានបញ្ជាក់ជំហររបស់កម្ពុជាដោយមិនរុញរាក្នុងការបើកប្រទេសទទួលស្វាគមន៍ប្រជាជនចិនចូលមកកម្ពុជា ខណៈដែលប្រទេសមួយចំនួនបានចេញវិធានការរិតត្បិតចំពោះអ្នកទេសចរចិន។

តាមរយៈការបញ្ជាក់យ៉ាងច្បាស់របស់សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជានេះ អ្នកសេដ្ឋកិច្ចយល់ថា កម្ពុជានឹងអាចទទួលបានផលចំណេញច្រើន ដោយមិនមែនត្រឹមតែវិស័យទេសចរណ៍នោះទេ។

លោកឧកញ៉ា លឹម ហេង អ្នកជំនាញសេដ្ឋកិច្ច និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ជារឿងធម្មតាក្នុងចំណោមអ្នកទេសចរចិន ច្បាស់ជាមានអ្នកវិនិយោគមកជាមួយដែរ ដូច្នេះវិស័យសេដ្ឋកិច្ចកម្ពុជានឹងអាចមានភាពល្អប្រសើរឡើងជាងពេលបច្ចុប្បន្ន។

លោកឧកញ៉ាបានបន្តថា ៖

“យើងឃើញហើយ ការវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជា​ព្រលានយន្ដហោះ ផ្លូវថ្នល់ គឺសុទ្ធតែចេញពីអ្នកវិនិយោគមកពីចិន​ ដូច្នេះវានឹងផ្ដល់ប្រយោជន៍​ច្រើនដល់កម្ពុជាយើង។ ម្យ៉ាងទៀត តាមរយៈច្បាប់វិនិយោគថ្មីរបស់កម្ពុជាដែលទើបតែអនុម័ត កិច្ចព្រមព្រៀងសេរីទ្វេភាគី កម្ពុជា-ចិន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់​ (RCEP) ព្រមទាំងគោលនយោបាយផ្លូវមួយខ្សែក្រវាត់មួយ នឹងក្លាយជាមូលហេតុចម្បងក្នុងការរុញច្រានសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែប្រសើរឡើងលើគ្រប់វិស័យ”

លោកឧកញ៉ាបន្តទៀតថា ៖

“កន្លងមក ថ្វិត្បិតតែយើងមានកិច្ចព្រមព្រៀងសេរីទ្វេភាគីជាមួយចិន ក៏ប៉ុន្តែទំហំពាណិជ្ជកម្មយើងនៅមានទំហំតូចនៅឡើយ ដោយសារវិធានការបិទខ្ទប់របស់ចិនកន្លងមក ដូច្នេះហើយ ការបើកប្រទេសឡើងវិញរបស់ចិន នឹងអនុញ្ញាតឱ្យកម្ពុជាអាចនាំចេញទំនិញទៅចិន បានច្រើនជាងមុនសម្រាប់ឆ្នាំនេះ ក៏ដូចជាឆ្នាំក្រោយៗទៀត”

គួរបញ្ជាក់ថា មុនការផ្ទុះជំងឺកូវីដ-១៩ ប្រទេសកម្ពុជាទទួលបានអ្នកទេសចរចិនជាង ២លាននាក់ តែនៅពេលមានជំងឺកូវីដ-១៩ រាតត្បាត ក៏ធ្វើឲ្យអ្នកទេសចរចិន មានការថយចុះជា​បន្តបន្ទាប់ ហើយដែលវាបានប៉ះពាល់ ជាពិសេសទៅដល់វិស័យទេសចរណ៍។ ដូច្នេះ ប្រសិនបើអ្នកទេសចរចិន ចូលមកកម្ពុជាវិញ យ៉ាងហោចណាស់វិស័យទេសចរណ៍កម្ពុជាក៏អាចទទួលផលចំណេញដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping ចុះហត្ថលេខាលើឯកសារជាង ៤០

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

រុស្ស៊ី និងចិន បានចុះហត្ថលេខាលើឯកសារជាង ៤០ ទាក់ទងនឹងសេដ្ឋកិច្ច ថាមពល ការដឹកជញ្ជូន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីមានកិច្ចពិភាក្សារវាង លោក Vladimir Putin និង លោក Xi Jinping នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ សប្ដាហ៍នេះ

រយៈពេល១៣ឆ្នាំ ពន្ធដារបង្កើនការប្រមូលចំណូលពីជាង ៧០០លានដុល្លារ ដល់ ៣,៥៧ពាន់លានដុល្លារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

ក្នុងរយៈពេល១៣ឆ្នាំកន្លងមកនេះ ពន្ធដារ បានបង្កើនការប្រមូលចំណូលពីប្រមាណជាង៧០០លានដុល្លារអាម៉េរិក ដល់ជាង ៣,៥៧ពាន់លានដុល្លារអាម៉េរិក ដោយបានរួមចំណែកដល់ការកសាងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនឡើង

ប្រវត្តិសាស្ត្រថ្មី ! ស៊ុយអែតបញ្ជាទិញនាវាចម្បាំងធុនធំពីបារាំងក្នុងទំហំទឹកប្រាក់ ៤.២ពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/05/2026

រដ្ឋាភិបាលស៊ុយអែត បានសម្រេចបញ្ជាទិញនាវាចម្បាំងធុនធំ (Frigate) ប្រភេទ FDI (Frégate de Défense et d’Intervention) ចំនួន ៤ គ្រឿង ពីក្រុមហ៊ុនបារាំង​ក្នុងតម្លៃសរុបប្រមាណជា ៤.២ ពាន់លានដុល្លារអាម៉េរិក

អង្គការសហប្រជាជាតិ ៖ ជម្លោះនៅមជ្ឈិមបូព៌ារំខានដល់កំណើនសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

អង្គការសហប្រជាជាតិបានកាត់បន្ថយការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ដោយលើកឡើងពីការរំខាននៃសង្គ្រាមនៅមជ្ឈិមបូព៌ា

កម្ពុជាជំរុញឱ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិ​ច្ចស៊ីជម្រៅ អំឡុ​​​​​ងពេលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

កម្ពុជាបានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ និងការប្តេជ្ញាចិត្តឡើងវិញចំពោះពហុភាគីនិយម ខណៈភាពតានតឹងភូមិសាស្ត្រនយោបាយកំពុងកើនឡើងកម្តៅ និងឱនភាពសេដ្ឋកិច្ចកសល នៅតែបន្តដាក់បន្ទុកលើសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍ និងទស្សនវិស័យកំណើនសេដ្ឋកិច្ចសកល

ស្វែងយល់ពីនីតិវិធី និ​ងឯកសារ​ត្រៀម ដើម្បីកែតម្រូវ​លើប្លង់រឹងដែលខុស​ឈ្មោះ ឬអក្ខរាវិរុទ្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/05/2026

នីតិវិធី​ដើម្បីកែតម្រូវឈ្មោះដែលខុស​នៅលើ​ប្លង់រឹង សាមីខ្លួន​ត្រូវយក​ឯកសារ​ផ្លូវការទៅដាក់ពាក្យស្នើសុំកែតម្រូវឈ្មោះនៅការិយាល័យ​រៀបចំដែនដី នគរូបនីយកម្ម​ សំណង់ និង​សុរិយោដីស្រុក/ខណ្ឌ ឬក៏មន្ទីររាជធានី/ខេត្ត​

អ្នកជំនាញសាទរគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ដោយមើលឃើញពីសក្តានុពលនៃការវិនិយោគ ក្រុមហ៊ុនអន្តរជាតិមួយ បានបង្ហាញពីគោលបំណងបោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងបង្អស់នៅកម្ពុជា

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម និងតំបន់ជុំវិញ បានទទួលសេវាទឹកស្អាត

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម – សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/05/2026

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម - សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដឹកនាំនាយកប្រតិបត្តិកំពូលៗ បំពេញទស្សនកិច្ចនៅចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ប្រធានាធិបតីលោក  វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានអមដំណើរដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាច្រើនរូប ពិសេសគេឃើញ មានវត្តមាននៃនាយកប្រតិបត្តិកំពូលៗរបស់រុស្ស៊ី ដែលបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរយៈពេល ២ ថ្ងៃ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី