មុនបើកកិច្ចប្រជុំផ្លូវការនៅ​រសៀលនេះ កម្ពុជាតភ្ជាប់ទីផ្សារ ៧០០លាននាក់ ក្នុងវេទិកា REF 2026

ភ្នំពេញ៖ គណៈប្រតិភូសហគ្រិនហ្វ្រង់កូហ្វូនី ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅមុនកិច្ចប្រជុំបើកជាផ្លូវការនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល និងប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ក្នុងនាមម្ចាស់ផ្ទះ បានសហការជាមួយសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូនី (APF) រៀបចំពិធីជប់លៀងសាយភោជទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ ដែលអញ្ជើញមកពីបណ្ដាប្រទេសនៃអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី សរុបជាង ៧០ប្រទេស។

វេទិកាសហគ្រិនហ្វ្រង់កូហ្វូនី លើកទី៦ (REF 2026) បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ “នវានុវត្តន៍ ជាកាតាលីករសម្រាប់ចីរភាព និងសមាហរណកម្ម នៃសហគមន៍ហ្វ្រង់កូហ្វូនី” ហើយក៏ជាលើកដំបូងបង្អស់ដែលព្រឹត្តិការណ៍នេះ ត្រូវបាននាំយកមករៀបចំក្នុងតំបន់អាស៊ីអាគ្នេយ៍។

យោងតាមផេកផ្លូវការរបស់សភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះជាផ្លែផ្កានៃការប្តេជ្ញាចិត្តយុទ្ធសាស្ត្រដែលបានចុះហត្ថលេខានៅទីក្រុងប៉ារីសក្នុងឆ្នាំ២០០៤ ក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។​

វេទិកាសហគ្រិនហ្រ្វង់កូហ្វូន ត្រូវបានរៀបចំជាបន្តបន្ទាប់នៅទីក្រុងប៉ារីស អាប៊ីដហ្សង់(Abidjan) កេបិច(Quebec) ម៉ារ៉ាកេស (Marrakech) និងប្រាហ្សាវីល (Brazzaville) ពេលនេះបានមកដល់ទ្វីបអាស៊ីជាផ្លូវការ។ កម្ពុជា គឺជាសមាជិកដ៏សកម្មមួយរបស់អាស៊ាន និង អាសិប (RCEP) ដែលផ្តល់ជូនសហគ្រិនហ្វ្រង់កូហ្វូនទូទាំងពិភពលោកនូវច្រកទ្វារយុទ្ធសាស្ត្រ បើកចំហឆ្ពោះទៅកាន់អ្នកប្រើប្រាស់ជាង ៧០០ លាននាក់។

បន្ទាប់ពីកិច្ចស្វាគមន៍ និងបង្កើតបណ្តាញទំនាក់ទំនងធុរកិច្ចដំបូងនេះ គណៈប្រតិភូនឹងបន្តចូលរួមវេទិកាពិភាក្សាស៊ីជម្រៅរយៈពេល ២ថ្ងៃពេញ ដោយផ្តោតលើវិស័យសំខាន់ៗ ដូចជា កសិ-ឧស្សាហកម្មកែច្នៃ ភស្តុភារកម្ម ថាមពលបៃតង នវានុវត្តន៍ឌីជីថល និងច្រករបៀងវិនិយោគក្នុងតំបន់។

យោងតាមរបៀបវារៈដែលបណ្ដាញសារព័ត៌មាន AMS ទទួលបាននៅថ្ងៃទី១៤ ខែវិច្ឆិកា នេះ កិច្ចប្រជុំសហគ្រិនហ្វ្រង់កូហ្វូនីលើកទី៦ នឹងចាប់ផ្ដើមបើកកិច្ចប្រជុំថ្ងៃដំបូងរបស់ខ្លួននៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ចាប់ពីម៉ោង ២កន្លះ រសៀលនេះ តទៅ ហើយកិច្ចប្រជុំបន្ដនៅថ្ងៃទី២ រហូតដល់បញ្ចប់ នឹងធ្វើនៅសាលសន្និសីទ និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែវិច្ឆិកា៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋមន្ត្រីទេសចរណ៍ ៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ជាការពង្រឹងកិច្ចសហប្រតិបត្តិការទាំងវប្បធម៌ ទេសចរណ៍ និងសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/11/2026

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ជាមួយឆន្ទៈរួមគ្នាពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជាតិទាំងមូល ដើម្បីជំរុញវិស័យវប្បធម៌ចម្រុះ វិស័យទេសចរណ៍ សេដ្ឋកិច្ច ដែលជាចលករដ៏ខ្លាំងក្លាសម្រាប់កិច្ចអភិវឌ្ឍប្រកបដោយចីរភាព។ ថ្លែងក្នុងវេទិកាសន្ទនាស្តីពី “សន្តិភាព និងការអភិវឌ្ឍន៍ទេសចរណ៍ក្នុងក្របខណ្ឌហ្វ្រង់កូហ្វូនី”ដែលរៀបចំឡើងនាព្រឹកថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឱ្យដឹងថា កម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

រដ្ឋមន្ត្រីប្រទេសហ្វ្រង់កូហ្វូនី (CMF) ចាប់ផ្តើមជួបនឹងពិភាក្សាគ្នា នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/11/2026

ភ្នំពេញ ៖ សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសហ្វ្រង់កូហ្វូនី (CMF) លើកទី៤៨ បានចាប់ផ្តើមដំណើរការជាផ្លូវការនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដើម្បីត្រៀមរៀបចំឯកសារ និងទិសដៅយុទ្ធសាស្ត្រសំខាន់ៗសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឱ្យដឹងថា

ក្នុងរយះពេល ៣២ ឆ្នាំ៖ ពីអ្នកនាំមុខគេក្នុងវិស័យឧស្សាហកម្ម ឈានទៅកាន់ការកំណត់ស្តង់ដារថ្មីក្នុងវិស័យសំណង់ដែក

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/11/2026

ចាប់តាំងពីការបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៤ មក Pebsteel បានវិវត្តពីអ្នកនាំមុខគេក្នុងវិស័យសំណង់អគារដែកនៅប្រទេសវៀតណាម ទៅជាក្រុមហ៊ុនអន្តរជាតិដែលសាងសង់បានគម្រោង រហូតដល់ទៅជាង ៦,០០០ គម្រោងនៅក្នុងប្រទេសជាង ៥០ ទូទាំងពិភពលោក។ ក្នុងឱកាសខួបលើកទី ៣២​ ឆ្នាំនៃការបង្កើត ក្រុមហ៊ុន Pebsteel ប្តេជ្ញាបន្តអភិវឌ្ឍខ្លួន ពង្រឹងសមត្ថភាពប្រកួតប្រជែង តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងរួមចំណែកលើកកម្ពស់ស្តង់ដារថ្មីក្នុងវិស័យសំណង់អគារដែក។

ទំនុកចិត្តពលរដ្ឋអាល្លឺម៉ង់ ចំពោះលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល២០ឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/11/2026

បរទេស ៖ ការសិក្សាថ្មីមួយដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Leipzig សហការជាមួយមូលនិធិ Heinrich Böll និងមូលនិធិ Otto Brenner បានបង្ហាញថា ពលរដ្ឋអាល្លឺម៉ង់ ប្រមាណ ២ ភាគ ៣ បានបង្ហាញពីការមិនពេញចិត្តទៅនឹងដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់ពួកគេនោះឡើយ។ កាសែត RT បានបង្ហាញពីការមិនពេញចិត្តរបស់ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងការរស់នៅប្រចាំថ្ងៃតាមបែបប្រជាធិបតេយ្យ

វៀតណាម​រៀបចំ​វេទិកា​ត​ភ្ជាប់​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​​ និង​ដាក់​គោលដៅ​ ​២០ ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០៣០​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

ក្រសួង​ឧស្សាហកម្ម ​និង​ពាណិជ្ជកម្ម​វៀតណាម​ ​(​MO​IT​)​ ​សហការ​ជាមួយ​មន្ទីរ​ឧស្សាហកម្ម ​និង​ពាណិជ្ជកម្ម​ខេត្ត​ ​An ​Giang ​បាន​រៀបចំ​សន្និសីទ​ស្តីពី​ការ​លើកកម្ពស់​ការ​តភ្ជាប់​ពាណិជ្ជកម្ម​រវាង​វៀតណាម ​និង​កម្ពុជា​ ​នៅ​ថ្ងៃ​ទី​១៣​ ​ខែ​វិច្ឆិកា ​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច​ ​និង​ពង្រីក​ឱកាស​ពាណិជ្ជកម្ម​ឆ្លង​ដែន​រវាង​ប្រទេស​ទាំង​ពីរ

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០៖ រាជធានីភ្នំពេញស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំពិភពលោកនៃហ្វ្រង់កូហ្វូនី

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

រាជធានីភ្នំពេញ បេះដូងនៃព្រះរាជាណាចក្រកម្ពុជា កំពុងទទួលស្វាគមន៍យ៉ាងកក់ក្តៅ ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំអន្តរជាតិជាច្រើន។ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឬទ័យ យាងជាព្រះរាជាធិបតី ព្រះរាជពិធីទទួលស្វាគមន៍នូវដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម

កម្ពុជា​ ​ស្នើរូម៉ានី​គាំទ្រ​ការ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​GSP+​ ​ក្រោយ​ចាកចេញ​ពី​ឋានៈ​ប្រទេស​ LD​C

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

មប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​)​ ​បាន​ស្នើសុំ​ការ​គាំទ្រ​ពី​ប្រទេស​រូម៉ានី ​ក្នុងការ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធទូទៅ​បន្ថែម​ ​(​GSP+​)​ ​របស់​សហ​ភាព​អឺរ៉ុប ​ដើម្បី​បន្ត​រក្សា​ឱកាស​អនុគ្រោះ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ ​នៅពេល​ប្រទេស​នេះ​ចាកចេញ​ពី​ឋានៈ​ជា​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួច​ ​(​LD​C​)​ ​នា​ពេល​ខាង​មុខ​

ក្ដី​បារម្ភ​រឿង​ស៊ុតមាន់ចាល់លើ​ទីផ្សារ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បាន​ជួបពិភាក្សា​ជាមួយ CDC រួចហើយ!

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2026

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បាន​ជួបពិភាក្សា​ជាមួយ CDC ចំពោះក្ដីបារម្ភរឿងស៊ុតចាស់ ហើយ!